ម្ចាស់កសិដ្ឋាន និងអាជីវករលក់កន្ធាយសាច់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់នៅរដូវចូលឆ្នាំចិន

សៀមរាប ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន – វៀតណាម ខាងមុខនេះ ជាពេលដែលបងប្អូនខ្មែរជាប់ខ្សែស្រឡាយចិន – វៀតណាម ជួបជុំញាតិមិត្តជិតឆ្ងាយ និងទទួលទានអាហារជុំបងប្អូនយ៉ាងរីករាយ ដោយក្នុងនោះ ក្រៅពីម្ហូបអាហារសំខាន់ៗចំពោះមុខនោះក្នុងពិធីសែនព្រេនដូចជា ជ្រូកខ្វៃ ទាន់ស្ងោរ និងទាខ្វៃ ចំពោះសត្វកន្ធាយចិញ្ចឹមក៏ជាមុខម្ហូបមួយប្រភេទដែលគេនិយមចូលចិត្តចម្អិនទទួលទានជុំគ្នា ត្បិតថាវាមានរសជាតិឆ្លាញ់ និងមានតម្លៃសមរម្យ។

លោក ហ៊ិម លីហៀង ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយសាច់មួយកន្លែងស្ថិតនៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ តម្រូវការកន្ធាយសាច់នឹងមានច្រើនជាមិនខាន ដែលនោះមានតម្រូវការទាំងនៅក្នុងតំបន់ និងតាមបណ្តាខេត្ត/ក្រុងផ្សេងៗ ជាពិសេសតាមហាង និងភោជនីយដ្ឋាននានាដែលធ្លាប់មានការកម្ម៉ង់ទិញជាប្រចាំ។

លោកបានបញ្ជាក់ថា ៖

“នៅពេលចូលឆ្នាំចិន កន្ធាយសាច់គឺដឹងតែមានបងប្អូនយើងគាត់រកច្រើន ឱ្យតែមានកន្ធាយលក់ឱ្យគេគ្រប់ ពិសេសកន្ធាយមេដែលនៅតាមហាងនានាតែងបញ្ជាទិញ ហើយចំនួនច្រើន ដែលយើងអាចប៉ានស្មានថា នឹងអាចលក់បានប្រមាណ ២០០គីឡូក្រាម”

លោកបន្ថែមថា ៖

“បរិមាណកន្ធាយសាច់ ២០០គីឡូក្រាមនេះ បើគិតតែការចាប់លក់តាមហាងគឺប្រហែល ១០០គីឡូក្រាមបាត់ទៅហើយ ចំណែកក្រៅពីនេះ យើងអាចលក់រាយឱ្យទៅបងប្អូនក្នុងតំបន់ផ្ទាល់​ ដែលគាត់ត្រូវការកន្ធាយយកទៅចម្អិនធ្វើជាអាហារនាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ”

សម្រាប់តម្លៃវិញ ជាទូទៅ កន្ធាយសាច់ដែលចាប់លក់ឱ្យហាង និងភោជនីយដ្ឋាន អាចលក់បានក្នុងតម្លៃ ១២ដុល្លារក្នុង ១គីឡូក្រាម (កន្ធាយ១ក្បាលមានទម្ងន់ចាប់ពីជាង១គីឡូក្រាមឡើងទៅ) ចំណែកលក់រាយវិញ ក្រោយពេលចាប់ធ្វើឱ្យស្អាត ប្រឡាក់គ្រឿងហើយ អាចលក់បានក្នុងតម្លៃ ១០ម៉ឺនរៀល សម្រាប់កន្ធាយ ៣ក្បាល (កន្ធាយ១ក្បាលទម្ងន់ក្រោម១គីឡូក្រាម) ដែលអតិថិជនមិនចាំបាច់ចំណាយពេលច្រើនចម្អិន ពោលគឺទិញយកទៅមានគ្រឿងស្រាប់ អាចដាច់ចំហុយបានតែម្ដង។

លោក លីហៀង បានបន្ថែមថា ៖

“បច្ចុប្បន្នចំពោះកន្ធាយសាច់លក់រាយគឺដាច់ជាងលក់បោះដុំឱ្យហាង ជាពិសេសការធ្វើឱ្យស្អាត និងផ្សំគ្រឿងផ្សំរួចជាស្រេច ដែលបងប្អូនយើងនិយមគាំទ្រទាំងក្នុងតំបន់ ​និងកម្ម៉ង់ទៅតាមខេត្តនានា។ ចំណែកការលក់ឱ្យហាងវិញ ភាគច្រើនគឺគេទិញយកតែកន្ធាយមេ ដែលយើងមិនអាចលក់កន្ធាយមេសុទ្ធឱ្យបានទេ លុះត្រាតែលាយកន្ធាយឈ្មោលខ្លះទើបយើងអាចលក់ឱ្យបាន”

គួរបញ្ជាក់ដែរថា សម្រាប់តម្លៃកន្ធាយសាច់របស់កសិដ្ឋាន «គ្រួសារកន្ធាយ» គឺមានភាពសមរម្យដែលបងប្អូនអាចកម្ម៉ង់ទិញបានដើម្បីទទួលទានជួបជុំគ្រួសារនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ។​​​ ក្រៅពីកន្ធាយសាច់ កសិដ្ឋានខាងលើក៏មានលក់ជាកន្ធាយពូជ និងចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងការចិញ្ចឹម ដែលជាឱកាសសម្រាប់អ្នកដែលមានបំណងសាកល្បងចិញ្ចឹមបាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)