កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)»

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល។ នៅឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ» ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ៖

“សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។

សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្តនៃការ កែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍ផលិតផលខ្មែរលំដាប់ពិភពលោក ដើម្បីពង្រីក​ទីផ្សា​រទៅអាម៉េរិក និង​អឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍​ខ្នាត​អន្ដរជាតិ ពង្រីក​ទីផ្សា​រអាមេរិក និង​អ៊ឺរ៉ុប

ម្រេចដែល​កម្ពុជាផលិត​បានប្រមាណ​ ៩០ភាគរយ ​ត្រូវនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ម្រេចដែលកសិករ​កម្ពុជា​ផលិតផល​ប្រមាណ៩០ភាគរយ​ត្រូវ​បាននាំចេញទៅកាន់ទីផ្សារ​ក្រៅប្រទេស ដោយសារតែមានការ​គាំទ្រ​ខ្លាំងពីទីផ្សារ​បរទេស​..

ប៊ុលហ្គារី​ ស្នើ​ហាម​ឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​និង​ដំឡើង​ពន្ធ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ប៊ុលហ្គារី​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ល្បែង​ស៊ី​សង ​ដោយ​ស្នើ​ហាមឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​ព្រមទាំង​ដំឡើង​ពន្ធ ​និង​កម្រៃ​អាជ្ញាប័ណ្ណ​ឱ្យ​ខ្ពស់​ជាង​មុន​

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ពី​កិច្ច​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ​និង​អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយសារ​ក្តី​រំពឹង​កាន់តែ​ខ្ពស់​លើ​កិច្ច​ចរចា​សន្តិភាព ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន

កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

បរទេស ៖ ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦​ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវបានគេដឹងថា ប្រជាជននៃក្រុមប្រទេស/ រដ្ឋ ជាសមាជិក OIF ទាំង៩០ ស្មើនឹងប្រមាណ ១.៤ពាន់លាននាក់ ឬប្រមាណ ១៦ភាគរយនៃចំនួនប្រជាជនសកល ដែលជាចំនួនដ៏ច្រើនយ៉ាងសន្ធឹកសន្ធាប់គឺជាកម្លាំងចលករក្នុងការជំរុញចរន្តសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់រាល់ផលិតផល និងចំណីអាហារជាប្រចាំថ្ងៃ

រុស្ស៊ី​វិនិយោគ​ ៨ ​ពាន់​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​ផលិត​រ៉ែ ​និង​ដែក​ថែបផ្គត់ផ្គង់​ទីផ្សារ​អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រុស្ស៊ី​បាន​ប្រកាស​ផែនការ​វិនិយោគ​ទឹក​ប្រាក់​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រ៉ែ ​និង​លោហធាតុ​ដ៏​ធំ​មួយ​នៅ​តំបន់​ចុង​បូព៌ា​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ពង្រឹង​ការ​ផលិត​ដែក​ថែប​ក្នុង​ស្រុក​ ​និង​ពង្រីក​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ជាពិសេស​នៅ​តំបន់​អាស៊ី

ទោះ​ពាណិជ្ជកម្ម​នៅ​តូច ​កម្ពុជា​-​ប៉ូឡូញ​មើល​ឃើញ​សក្ដានុពល​ពង្រីក​វិនិយោគ ​និង​ទេសចរណ៍​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ទោះ​បី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ប៉ូឡូញ​នៅ​មាន​កម្រិត​តូច ​និង​មិន​ទាន់​មាន​គម្រោង​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដាច់ដោយឡែក​ក៏​ដោយ​ ​ក៏​ប្រទេស​ទាំង​ពីរ​នៅតែ​មើល​ឃើញ​សក្ដានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​វិនិយោគ ​និង​ទេសចរណ៍​ ​តាមរយៈ​ការ​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ

រដ្ឋមន្ត្រីកសិកម្ម ៖ គុណភាពកសិផលខ្មែរ កំពុង​សាង​ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ ការដែលអាចនាំចេញកសិផលកម្ពុជា ទៅឈរ​ជើងលើទីផ្សារសហភាពអឺរ៉ុប ដែលល្បីល្បាញខាងទាម​ទារស្តង់ដារគុណភាព និង​សុវត្ថិភាពខ្ពស់បំផុតនោះ គឺជា​សក្ខីភាពរស់បញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និង​សមត្ថភាព​ពិតប្រាកដរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញ​កម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានប្រសាសន៍នៅក្នុងវេទិកាពាណិជ្ជកម្មគ្រាប់​ស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ ក្រោមមូលបទ

កម្ពុជា ជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ កម្ពុជាបានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់កសិផលដែលមានសក្តានុពលដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ចុងសប្ដាហ៍នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា

ធនាគារ ​៧ ​សហការ​ផ្តល់​ឥណទាន​ ​១៨២ ​លាន​ដុល្លារ ​ដល់​គម្រោង​ស្តុក​ថាមពល​ដំបូង​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/11/2026

គ្រឹះស្ថាន​ធនាគារ​ចំនួន​៧ បាន​រួមគ្នា​ផ្តល់​ឥណទាន​ស៊ីនឌី​ខេត​មាន​កាល​កំណត់ ​(​Syndicated Term ​Loan Facility​)​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ​១៨២​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​អគ្គិសនី ​(​Battery ​Energy Storage System​)​ ​ដែល​ជា​គម្រោង​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា