តូក្យូ៖ វិបត្តិនៅអ៊ុយក្រែនបានជំរុញឱ្យតម្លៃមាសកើនឡើងដល់កំពូលកាលពីសប្តាហ៍មុន ខណៈអ្នកជំនាញបានលើកឡើងថា តម្លៃមាសអាចបន្តហក់ឡើងដល់ ២០០០ ដុល្លារក្នុងមួយអោន ប្រសិនបើសិនវិបត្តិនៅអ៊ុយក្រែនកាន់តែតានតឹងជាងនេះ។

ធនាគារជាច្រើនរួមមានដូចជា ធនាគារ Goldman Sachs បានមើលឃើញថា តម្លៃមាសកំពុងហក់ឡើងខ្ពស់សាជាថ្មី ដោយសារមាសក្លាយជា រូបិយប័ណ្ណចុងក្រោយ ឬជម្រើសវិនិយោគដ៏មានសុវត្ថិភាព ក្នុងអំឡុងពេលមានអតិផរណាខ្ពស់ និងភាពមិនប្រាកដប្រជារបស់សកលលោក។

សំណួរនៅក្នុងទីផ្សារជួញដូរមាសនាពេលនេះគឺថា តើតម្លៃមាសឡើងដល់ ២ ០០០ ដុល្លារក្នុងមួយអោនដូចដែលធ្លាប់កើតឡើងកាលពីខែសីហា ឆ្នាំ២០២០នោះទេ ?
កាលថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅនេះ មាសមិនទាន់ហក់ឡើងដល់តម្លៃនោះទេបើទោះបីជាតម្លៃមានការកើនឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកលើអ៊ុយក្រែន។ តម្លៃមាសនៅទីក្រុងញូវយ៉កបានកើនឡើងដល់ ១ ៩៧៧ ដុល្លារក្នុងមួយអោន កើនឡើងជាង ២% ក្នុងរយៈពេលតិចជាងមួយថ្ងៃ។ ប៉ុន្តែនៅចុងសប្តាហ៍នៃការជួញដូរនេះ តម្លៃបានធ្លាក់ចុះមកត្រឹម ១៨៨៩ ដុល្លារ ដែលឆ្លុះបញ្ចាំងពីការយល់ឃើញរបស់វិនិយោគិនថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតនឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកខ្លាំងដូចដែលពួកគេភ័យខ្លាចនោះឡើយ។

តម្លៃមាសនៅតែកើនឡើង ៦% ពីមួយខែមុន ហើយតម្លៃនៅតែនៅជិតកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែមករា ឆ្នាំ២០២១។
ដោយឡែក តម្លៃមាស ដែលយកប្រាក់យ៉េនរបស់ជប៉ុនទិញកាលពីសប្តាហ៍មុន បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៧ ១៦៦ យ៉េនក្នុងមួយក្រាម។ មាស (ប្រាក់រូពីឥណ្ឌា) មានតម្លៃប្រហែល ៤ ៦៩៩រូពីក្នុងមួយក្រាម ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២០។
លោក Masayo Kondo ប្រធានក្រុមហ៊ុន Commodity Intelligence របស់ទីក្រុងតូក្យូបាននិយាយថា ភាពមិនច្បាស់លាស់អំពីស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នពិបាកកំណត់តម្លៃមាសឥឡូវនេះណាស់។ លោក Koichiro Kamei អ្នកវិភាគទីផ្សារមាសនៅវិទ្យាស្ថាន Market Strategy Institute បាននិយាយថា ៖
“វាមានភាពប្រាកដនិយម ដែលតម្លៃមានអាចកើនឡើងលើសពី ២ ០០០ ដុល្លារ អាស្រ័យលើភាពតានតឹងរបស់អ៊ុយក្រែន”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content