ល្ហុងហូឡែន ឱ្យផលខួបប្រាំងខួបវស្សា និងមានទីផ្សារខ្ពស់

ពោធិ៍សាត់ ៖ ល្ហុងហូឡែន ជាពូជល្ហុងមួយប្រភេទដែលគេនិយមដាំនៅក្នុងខេត្តពោធិ៍សាត់ ហើយវាក៏ជាប្រភេទដំណាំហូបផ្លែម្យ៉ាងដែលមនុស្សភាគច្រើននិយមទទួលទាន ជាពិសេសពូជល្ហុងនេះងាយស្រួលដាំ សាច់ក្រាស់ល្អ មានរសជាតិផ្អែមឆ្ងាញ់ និងមានទីផ្សារល្អ។

បើតាម លោក យន់ សារិន ជាម្ចាស់អាជីវកម្មកសិផលខ្មែរ ដែលជាអាជីវកម្មសហគមន៍នៅខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ៖

«ខែនេះជាដើមរដូវប្រមូលផលល្ហុងហូឡែន យើងកំពុងមមាញឹកប្រមូលទិញផ្លែល្ហុង និងលក់បន្តទៅឱ្យអតិថិជនគ្រប់ខេត្តក្រុង ហើយដំណាំល្ហុងនេះគឺងាយស្រួលដាំ ឱ្យផលពេញមួយឆ្នាំ ឱ្យតែយើងមើលថែបានដិតដល់»។

លោកបន្តថា ល្ហុងប្រភេទ ហូឡែន នេះអាចប្រមូលផលជាមធ្យមបានចន្លោះពី ៣០០-៥០០គីឡូក្រាមក្នុងមួយថ្ងៃ និងលក់ទៅកាន់ទីផ្សារគ្រប់ខេត្ត ប៉ុន្តែតំបន់ដែលពេញនិយមគឺ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ ដែលអតិថិជនទិញយកទៅលក់បន្តនៅតាមម៉ាត់ឆ្នេរ តាមផ្សារកសិផលធម្មជាតិ និងតាមហាងលក់ផ្លែឈើស្រស់ ឬកិនជាភេសជ្ជៈផងដែរ។

ចំណែក តម្លៃល្ហុងអាចលក់រាយចន្លោះពី ៥ ០០០ – ៦ ០០០រៀល ក្នុងមួយគីឡូក្រាម ឯការបោះដុំអាចលក់បានប្រមាណ ២ ៥០០ – ៣ ០០០រៀល ក្នុងមួយគីឡូក្រាម ឬអាចប្រែប្រួលទៅតាមស្តង់ដាររបស់ផ្លែល្ហុងរួមមាន លេខ១ និងលេខ២ ក៏ដូចជាប្រែប្រួលទៅតាមតម្រូវការទីផ្សារផ្ទាល់តែម្ដង ហើយល្ហុងហូឡែននេះមានការគាំទ្រច្រើនដោយសារវាជាល្ហុងធម្មជាតិ មានរស់ជាឆ្ងាញ់ ផ្អែមដិត សាច់តាន់ក្រាស់ល្អ។ នេះអ្វីដែលម្ចាស់អាជីវកម្មខាងលើបានលើកឡើង។


លោក យន់ សារិន បានបន្តទៀតថា ចំពោះតំបន់ដែលប្រមូលផលល្ហុង គឺនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង តែស្រុកដែលជាគោលដៅធំជាងគេគឺនៅស្រុកវាលវែង ដោយប្រមូលទិញពីកសិករជាង ១០គ្រួសារ បន្ទាប់ពីលោកបានផ្ដល់បច្ចេកទេសដាំដុះដល់កសិករយ។

យ៉ាងណាមិញ លោកក៏បានបញ្ជាក់ផងដែរថា អាជីវកម្មនេះក៏ជួបបញ្ហាប្រឈមភាគច្រើនដែរ ដោយសារតែបញ្ហាដឹកជញ្ជូន ខ្វះបច្ចេកទេសក្នុងការវេចខ្ចប់ធ្វើឱ្យល្ហុងឆាប់ជាំ ដាច់សាច់ ខូចខាតផ្លែល្ហុង ធ្វើឱ្យពិបាកលក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់