រដូវភ្ជុំបិណ្ឌ អាជីវកម្មសាច់ជ្រូក និងការផ្គត់ផ្គង់ទីផ្សារមានការកើនឡើង

ភ្នំពេញ ៖ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងខិតចូលមកដល់នៅចុងសប្តាហ៍នេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនបានប្រារព្ធរៀបចំពិធីកាន់បិណ្ឌទៅតាមវេនរបស់ខ្លួននៅតាមបណ្តាវត្តអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំម្ហូបអាហារជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃភាគច្រើនមានទំនោរ និងតម្រូវការទៅលើសាច់ជ្រូក។

ប្រធា​ន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា លោក ស្រ៊ុន​ ពៅ បាន​ប្រាប់​ AMS ​ថា​ មុនពេលពិធីបុណ្យបិណ្ឌភ្ជុំ តម្លៃ​ជ្រូករស់មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​បរិមាណ​នៃ​ការ​លក់​នៅតែមាន​កំណើន។ នៅក្នុងរដូវកាលនៃពិធីកាន់បិណ្ឌ ទីផ្សារជ្រូករស់អាចលក់បានក្នុងតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៩ ០០០ រៀល ក្នុង១គីឡូ​ក្រាម។ ប៉ុន្តែទីផ្សារលក់រាយក្នុង១គីឡូក្រាមប្រមាណជាង ២០ ០០០រៀល ហើយក្នុង១ថ្ងៃចំនួនជ្រូក ដែលផ្គត់ផ្គង់ចូលទីផ្សារមានចំនួនប្រមាណ ៧ ០០០ ទៅជាង ៨ ០០០ក្បាល»។

យ៉ាងណាក៏ដោយ លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ សាច់ជ្រូករស់អាចនឹងធ្លាក់តម្លៃវិញ ខណៈដែលការនាំចូលសាច់ជ្រូកពីប្រទេសជិតខាងក៏នៅបន្តមាន ហើយតម្លៃទាបជាងសាច់ជ្រូកក្នុងស្រុក។

សម្រាប់តារាងតម្លៃសាច់ជ្រូកនៅលើទីផ្សារក្នុងរាជធានីភ្នំពេញ ជាមធ្យមត្រូវបានបង្ហាញថា សាច់សុទ្ធ ១គីឡូ​ក្រាម តម្លៃ២៥០០០៛ – ឆ្អឹងជំនី ១គីឡូក្រាម ២២០០០៛ – សាច់បីជាន់ ១គីឡូក្រាម ២៥០០០៛ ។នេះបើតាមតម្លៃទីផ្សារលក់រាយ នៅផ្សារធំថ្មី, ផ្សារទួលទំពូង, និងផ្សារអូរឡាំពិក។

អ្នកស្រី ជូ អេង ជាអាជីវករលក់សាច់ជ្រូកនៅផ្សារទួលគោកបានប្រាប់ AMS ឱ្យដឹងថា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ តម្រូវការសាច់ជ្រូកមានារកើនឡើង ជាក់ស្ដែងសម្រាប់តូបរបស់អ្នកស្រីអាចលក់បានរហូតដល់ជាង៤០គីឡូក្រាមក្នុងមួយថ្ងៃ ដោយអ្នកស្រីទទួលយកសាច់ជ្រូកពីទីសត្វឃាតមកលក់រាយបន្ត។

អ្នកស្រីបានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់សាច់ជ្រូកដែលអ្នកស្រីលក់នៅក្នុងផ្សារទួលគោក អាចមានភាពខុសគ្នាពីការលក់នៅផ្សារធំថ្មី និងផ្សារអូរឫស្សី ពោលគឺ សាច់ជ្រូកសុទ្ធ ១គីឡូ​ក្រាម លក់បានតម្លៃ ២២ ០០០រៀល – ឆ្អឹងជំនី ១គីឡូក្រាម ២២ ០០០រៀល – សាច់បីជាន់ ១គីឡូក្រាម ២២ ០០០រៀល លើកលែងតែសាច់ស្មាមុខអាចលក់បានតម្លៃ ២២ ០០០រៀល ក្នុង១គីឡូក្រាម។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង