ជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូល ផលិតផលលេខ២ក្នុងស្រុកគឺជាជម្រើសល្អបំផុតសម្រាប់អតិថិជន

បញ្ហានៃការគាំទ្រផលិតផលក្នុងស្រុកភាគច្រើនគឺទាក់ទងនឹងតម្លៃថ្លៃលើសទំនិញនាំចូល ដែលអតិថិជនភាគច្រើនមានផ្នត់គំនិតថាទំនិញដូចតែគ្នា ទិញមួយណាដែលតម្លៃទាបជាងទៅបានហើយ។ យ៉ាងណាមិញ ផលិតផលក្នុងស្រុកបច្ចុប្បន្នក៏មានគុណភាព និងស្តង់ដារផ្សេងៗគ្នា ពិសេសការជៀវផលិតផលលេខ២ ក្រោមស្ដង់ដារនាំចេញទៅទីផ្សារអន្តរជាតិក៏ជាវិធីមួយក្នុងការគាំទ្រផលិតខ្មែរផងដែរ។

កញ្ញា សឿន សុទ្ធនីតា ដែលមនុស្សភាគច្រើនតែគេហៅថា Ms. Cashew ជាសហស្ថាបនិក និងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ពាណិកម្មនៅក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង បានប្រាប់ AMS ថា សម្រាប់ជម្រើសរបស់អតិថិជន គឺអាស្រ័យទៅតាមលទ្ធភាព តែផលិតផលត្រូវមានគុណភាព រសជាតិ និងអនាម័យ ទោះបីផលិតផលលេខ ១ លេខ២ ឬ លេខបីក៏ដោយ បើគ្រាន់តែទិញមកទទួលទានគឺមិនចាំបាច់លេខ១ ដូចតម្រូវការស្ដង់ដារនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏បាន។

កញ្ញាបានបញ្ជាក់ថា ៖

«វាអាស្រ័យទៅលើអ្នកញ៉ាំ ថាតើគាត់ញ៉ាំគ្រាន់តែដើម្បីថាបានញ៉ាំផលិតផលប្រភេទហ្នឹង ឬយ៉ាងណា? ព្រោះថាការផលិតឱ្យបាននូវផលិតផលមួយប្រកបដោយអនាម័យ និងជាអាហារមានសុវត្ថិភាពសម្រាប់សុខភាពអ្នកញ៉ាំ វាចំណាយច្រើន។ ចំពោះផលិតផលរបស់ខ្ញុំក៏មានលេខ១ លេខ២ លេខ៣ លេខ៤ តែមានគុណភាព មានអនាម័យ និងសុវត្ថិភាពចំណីអាហារដូចគ្នា គ្រាន់តែថាលេខ១ មានការសម្រិតសម្រាំងទៅលើទំហំគ្រាប់ និងគ្មានស្នាមបាក់បែក បន្ទាប់មកបាក់បែកតាមលំដាប់ ទំហំគ្រាប់ក៏តូចជាងគ្នាតាមលំដាប់លំដោយនៃចំណាត់ថ្នាក់»។

ទន្ទឹមគ្នានេះដែរ កញ្ញា អ៊ី ម៉ាឡែន ជាបុគ្គលិកផ្នែកលក់នៅស្ថាប័នឯកជនមួយកន្លែងបានមានមតិទាក់ទងនឹងការគាំទ្រផលិតក្នុងស្រុកដែរថា៖

« ប្រជាជនយើងបច្ចុប្បន្នមានផ្នត់គំនិតជួយគាំទ្រផលិតផលខ្មែរច្រើន ទោះបីតម្លៃថ្លៃជាងបន្តិចក៏ពួកគាត់នៅតែគាំទ្រ ណាមួយបើផលិតផលលេខពីរ ដែលមានតម្លៃទាបជាងក៏កាន់តែប្រសើរដោយសារយើងគ្រាន់តែទិញមកញ៉ាំធម្មតា ទោះមិនល្អស្អាតដូចលេខមួយ ក៏មិនអីដែរ ដោយសារគុណភាពដូចតែគ្នា ហើយបានជួយសេដ្ឋកិច្ចក្នុងស្រុកមួយចំណែកដែរ»។

ឆ្លៀតក្នុងឱកាសជាមួយគ្នានេះ កញ្ញា ក៏មានយោបល់ដែរថា ប្រសិនបើផលិតផលក្នុងស្រុកមានតម្លៃថ្លៃ គេអាចរកផលិតផលណាដែលមានស្តង់ដារត្រឹមលេខពីរក៏បាន ព្រោះគុណភាពមិនខុសគ្នាអ្វីច្រើននោះទេ ដែលនេះជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងស្រុក ជាជាងការទិញផលិតផលនាំចូលដែលមានតម្លៃប្រហាក់ប្រហែលគ្នាដែរ និងត្រូវចំណាយលុយទៅទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសគេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី