ភ្នំពេញ ៖ ស្តាប់ទៅដូចជាសាមញ្ញបំផុត ដោយគ្រាន់តែឆ្លៀតពេលទំនេរពីការងារប្រចាំថ្ងៃ ជាពិសេសនៅថ្ងៃឈប់សម្រាក ហើយធ្វើក្តាមប្រៃលក់តាមបណ្តាញសង្គមក៏អាចទទួលបានចំណូលរាប់រយដុល្លារក្នុងមួយខែបន្ថែមពីលើប្រាក់បៀវត្សក្នុងវិស័យឯកជន។

ក្ដាមប្រៃ ជាអាហារកែច្នៃម្យ៉ាងដែលបងប្អូនប្រជាជនខ្មែរនិយមទទួលទានជាមួយបាយស លាយឡំជាមួយនឹងរសជាតិប្រៃ ផ្អែម ជូរ ហឹរ របស់ក្ដាមធ្វើឱ្យទីផ្សារក្ដាមប្រៃកាន់តែកើនឡើង។ ដោយមើលឃើញពីតម្រូវការទីផ្សារបែបនេះហើយ ទើបអាជីវករម្នាក់បានឆ្លៀតពេលទំនេរពីការងារមកធ្វើក្ដាមប្រៃលក់ ហើយទទួលបានចំណូលបន្ថែម។

អ្នកនាង ខៀវ លក្ខិណា ជាអ្នកលក់ក្ដាមប្រៃលក្ខណៈគ្រួសារ រស់នៅម្ដុំស្ទឹងមាន ខណ្ឌមានជយ័ បានប្រាប់ AMS ឱ្យដឹងថា មុខរបរជាអ្នកលក់ក្ដាមប្រៃនេះ មិនមែនជាជំនួញអាជីពប្រចាំគ្រួសារនោះទេ ប៉ុន្តែជាមុខរបរបន្ថែមពីលើការងារប្រចាំថ្ងៃក្នុងវិស័យឯកជន ដែលធ្វើឡើងតែនៅពេលទំនេរ ឬថ្ងៃឈប់សម្រាកតែប៉ុណ្ណោះ ហើយវាក៏ជាចំណូលចិត្តផងដែរ ។
អ្នកនាងបញ្ជាក់ថា ៖
“ខ្ញុំធ្វើក្ដាមប្រៃលក់ដោយសារតែការចូលចិត្តផង ហើយណាមួយទំនេរពីការងារក៏អាចរកចំណូលបន្ថែមដែរ ព្រោះអតិថិជនចង់ញ៉ាំ ហើយគាត់កម្ម៉ង់រហូត ដែលមានថ្ងៃខ្លះធ្វើមិនទាន់ក៏មានដែរ”

អ្នកនាងបានបន្តថា ៖
“ខ្ញុំធ្វើម្ដងប្រមាណ ៥គីឡូក្រាម ដែលចំណាយដើមអស់ ១២ម៉ឺនរៀល ទៅលើការទិញក្តាមស្រែដែលនៅរស់ល្អ រួមនឹងគ្រឿងផ្សំរសជាតិផ្សេងៗដូចជា ទឹកត្រី ស្ករ ក្រូចឆ្មា ម្ទេស ខ្លឹម ជី និងកំប៉ុងសម្រាប់វេចខ្ចប់ផងដែរ។ ដោយឡែកតម្លៃរបស់ក្ដាមប្រៃ ១កំប៉ុងអាចលក់បានចន្លោះពី ១៤ ០០០ – ១៦ ០០០រៀល”

ទាក់ទងនឹងការធ្វើក្ដាមប្រៃនេះ អ្នកនាង លក្ខិណា បានបន្ថែមថា ៖
“យើងមិនសូវចំណេញច្រើនប៉ុន្មានទេ ពោលគឺចំណេញតិចតួច ព្រោះយើងប្រើគ្រឿងផ្សំច្រើន ក៏ដូចជាក្ដាមស្រែល្អៗមកធ្វើ ទើបមានរសជាតិឆ្ងាញ់ ហើយចំណុចពិសេសនៃក្ដាមគឺនៅស្រស់ៗ មានសាច់ច្រើន ខ្លាញ់ច្រើន រសជាតិល្មម មិនប្រៃខ្លាំង ត្រូវមាត់ល្មមគ្រប់ភ្ញៀវតែម្ដង”
គួរបញ្ជាក់ដែរថា អ្នកស្រីបានចាប់ផ្ដើមធ្វើក្ដាមប្រៃនេះនៅឆ្នាំ២០១៨ ដែលចេះបន្តពីចាស់ៗមក ហើយក៏ច្នៃខ្លួនឯងបន្ថែម ធ្វើឱ្យរសជាតិឆ្ងាញ់ប្លែក និងទទួលបានការគាំទ្រច្រើនពីអតិថិជនទូទៅ។ ដោយឡែក ទាក់ទងនឹងអាជីវកម្មលក់ក្ដាមប្រៃនេះផងដែរ អ្នកនាងបញ្ជាក់ថា ហាក់មិនមានភាពលំបាកខ្លាំង ឬនឿយហត់ពេកនោះទេ ដោយសារតែអ្នកនាងឆ្លៀតពេលទំនេរធ្វើក្នុងបរិមាណតិចតួចល្មម ដើម្បីរកចំណូលបន្ថែម ប៉ុន្តែប្រសិនបើការលក់នេះនៅតែមានអ្នកគាំទ្រកាន់តែច្រើន អ្នកនាងក៏ចង់ពង្រីកការផលិតឱ្យបានច្រើន និងឈានទៅរកការបើកជាហាងលក់ក្តាមប្រៃតែម្ដង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content