ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ទឹកស៊ីអ៊ីវ ជាប្រភេទគ្រឿងទេសមួយប្រភេទដែលគេនិយមប្រើវាដើម្បីបន្ថែមរសជាតិ បន្ថែមពណ៌ដល់ម្ហូប ក៏ដូចជាធ្វើជាទឹកជ្រលក់ក៏ពេញនិយម។ ដោយមើលឃើញពីតម្រូវការនៃគ្រឿងទេសនេះ មានសិប្បកម្មក្នុងស្រុកមួយកំពុងផលិតទឹកស៊ីអ៊ីវល្បើងដោយការបន្ទំ ផ្អាប់ទុកតាមធម្មជាតិ និងស្របតាមបច្ចេកទេសរបស់ប្រទេសជប៉ុន។

ទឹកស៊ីអ៊ីវល្បើងរូបទូក ជាយីហោទឹកស៊ីអ៊ីវក្នុងស្រុកមួយដែលផលិតឡើងតាមបច្ចេកទេសរបស់ប្រទេសជប៉ុន ដោយដាក់បន្ទំ ផ្អាប់ទុកតាមគោលការណ៍ធម្មជាតិរយៈពេលមួយឆ្នាំទើបច្រោះចេញ ហើយគេពុំមានបន្ថែមល័ក្ខ បន្ថែមក្លិន បន្ថែមរសជាតិដូចជា ប៊ីចេង ឬសារធាតុគីមីនោះឡើយ។

អ្នកស្រី នូ សុវណ្ណរី ជាម្ចាស់សិប្បកម្ម អ៊ីលីស ដែលមានផលិតទឹកស៊ីអ៊ីវល្បើងរូបទូកត្នោតបានមានប្រសាសន៍ថា៖

«មូលហេតុដែលយើងចាប់ផ្ដើមអាជីវកម្មនេះដោយសារក្នុងប្រទេសយើងមិនទាន់មានការផលិតផលទឹកស៊ីអ៊ីវល្បើងលក្ខណៈបន្ទំទុកយូរឆ្នាំតាមធម្មជាតិនៅឡើយ ទើបយើងបានអនុវត្តវិធីនេះ ហើយមិនមានផលប៉ះពាល់ដល់សុខភាព និងគ្មានសារធាតុដែលបង្កឱ្យមានជំងឺមហារីកថែមទៀតផង»។

អ្នកស្រីបន្តថា បច្ចុប្បន្នសិប្បកម្មខាងលើអាចផ្គត់ផ្គង់ប្រមាណ ១-២ម៉ឺនដបក្នុងមួយខែ ដែលដាក់លក់នៅតាមម៉ាត និងផ្សាទំនើបមួយចំនួន ក៏ដូចជានៅតាមបណ្តាបែបប្រពៃណីផងដែរ។

ចំពោះជំនាញក្នុងការផលិត គឺការអនុវត្តតាមបច្ចេកទេស និងតាមក្បួនរបស់ប្រទេសជប៉ុនដោយផ្ទាល់ ដោយទីតាំងសិប្បកម្មផលិតស្ថិតនៅភូមិគ្រួសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ហើយវត្ថុធាតុដើមរួមមាន សណ្ដែកសៀង ស្រូវសាឡី អំបិល និងទឹក ខណៈដែលសណ្ដែកសៀវបានប្រមូលទិញពីប្រជាកសិករនៅខេត្តព្រះវិហារ។

អ្នកស្រីបានបញ្ជាក់ថា ៖

«តាមរយៈអាជីវកម្មនេះ យើងអាចចូលរួមដល់ផលប្រយោជន៍ក្នុងសហគមន៍បានមួយចំណែក ក៏ដូចជាលើកកម្ពស់ជីវភាពកសិករដាំសណ្ដែកសៀង និងផ្ដល់ការងារដល់អ្នកឃុំក្រាំងល្វាផងដែរ។ យើងព្យាយាមផលិតចេញនូវផលិតផលដែលមានគុណភាព សុវត្ថិភាពដល់អ្នកទទួលទាន និងមានតម្លៃសមរម្យ»។

គួរបញ្ជាកដែរថា អ្នកស្រីបានចាប់ផ្ដើមអាជីវកម្មនេះនៅឆ្នាំ២០១៨ ដោយផ្ដើមពីការផលិតបន្តិចម្ដងៗ ក្នងបរិមាណប្រមាណ ២ពាន់គីឡូក្រាមនៃគ្រាប់សណ្ដែកសៀង ដោយចាប់ផ្ដើមស្ងោរ ផ្អាប់ទុករយៈពេលជាងមួយឆ្នាំទើបសម្រេចជាផលិតផល និងបន្តផលិតជារឿយៗដល់បច្ចប្បន្ន ហើយបន្តទភថ្ងៃអនាគត សិប្បកម្មនេះមានគម្រោងផលិតនូវទឹកត្រី ទឹកម្ទេស ប្រេងខ្យង ទឹកប៉េងប៉ោះ ទឹកសៀង និងគ្រឿងទឹកជ្រលក់ផ្សេងទៀតផងដែរ។

ជាចុងក្រោយ អ្នកស្រីក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែនិយមគាំទ្រផលិតទឹកស៊ីអ៊ីវក្នុងស្រុកប្រភេទនេះ ហើយក៏សូមអំពាវនាវឱ្យមានការគាំទ្រកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យសិប្បកម្មនេះអាចបន្តដំណើរទៅមុខទៀតក្នុងការផលិតទឹកស៊ីអ៊ីវដែលមិនប៉ះពាល់ដល់សុខភាព ជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាបានចូលរួមជួយជីវភាពសហគមន៍ផងដែរ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី