សៀមរាប ៖ ស្ត្រីក្នុងស្រុកម្នាក់ដែលបានបើកសហគ្រាសខ្នាតតូចមួយនៅខេត្តសៀមរាប កំពុងបំប្លែងវត្ថុធាតុដើម “ពន្លៃ” ទៅជាផលិតផលជំនួយដល់សុខភាព និងសម្ផស្ស មានអនាម័យ ដូចជាផលិតផលថែរក្សាស្បែក និងផលិតផលបន្សាបជាតិពុល ដែលកំពុងដាក់លក់នៅលើទីផ្សារ។

កញ្ញា ឆែ កញ្ញា ម្ចាស់សហគ្រាសពន្លៃធម្មជាតិបានឱ្យដឹងថា កញ្ញាបានចាប់ផ្តើមអាជីវកម្មបំប្លែងពីវត្ថុធាតុដើមនៃពន្លៃទៅជាផលិតផលជំនួយដល់សុខភាព និងសម្ផស្សដើម្បីទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយបច្ចុប្បន្នអាជីវកម្មនេះមានផលិតផលិតផលជាច្រើនដូចជា ប្រេងដូង ពន្លៃខ្មែរ និងផលិតផលផ្សេងទៀតដែលជួយដល់សុខភាព។ តាមរយៈអាជីវកម្មមួយនេះបានបង្កើតឱកាសការងារសម្រាប់ស្ត្រីក្នុងស្រុក ហើយអាចលើកកម្ពស់ជីវភាពកសិករដែលជាអ្នកដាំដុះពន្លៃសម្រាប់ផ្គត់ផ្គង់ដល់សិប្បកម្មកែច្នៃមួយនេះផងដែរ។

កញ្ញាបន្តថា ៖
“ពន្លៃគឺជាវត្ថុធាតុដើមម្យ៉ាងដែលយើងយកមកកែឆ្នៃទៅជាផលិតផលសម្រាប់ឆ្ពុងឱ្យអតិថិជន ហើយវាក៏អាចកែឆ្នៃទៅជាផលិតផលសម្រាប់ខាត់ស្បែក ជាពិសេសសម្រាប់យកមកស្អំត្រង់កន្លែដែលគ្រិច ឬចុករោយ។ សម្រាប់ពន្លៃដែលជាវត្ថុធាតុដើមគឺវាសំខាន់ណាស់សម្រាប់ការងារកែឆ្នៃរបស់យើង ដូច្នេះយើងត្រូវធ្វើការជិតដិតជាមួយកសិករដែលជាដៃគូរ។ ជាមួយគ្នានេះ យើងក៏មានការផ្តល់ការតម្រង់ទិសអំពីការដាំដុះវត្ថុធាតុដើមឱ្យមានគុណភាព និងសុវត្ថិភាពដល់កសិករ បន្ទាប់មកយើងចុះកុងត្រាជាមួយពួកគាត់ ព្រោះប្រសិនជាកសិករមិនចុះកុងត្រានោះយើងនឹងអាចប្រឈមនឹងបញ្ហាព្រោះអីតម្លៃនឹងមិនស្ថិតស្ថេរ។ តែប្រសិនជាយើងចុះកុងត្រារួចរាល់ នោះយើងនឹងមានភាពកក់ក្តៅ”

កញ្ញា ឆែ កញ្ញា បាននិយាយាថា ពន្លៃគឺជាវត្ថុធាតុដើមម្យ៉ាងដែលយកមកកែឆ្នៃទៅជាផលិតផលសម្រាប់ឆ្ពុងឱ្យអតិថិជន ហើយវាក៏អាចកែឆ្នៃទៅជាផលិតផលសម្រាប់ខាត់ស្បែក ជាពិសេសសម្រាប់យកមកស្អំត្រង់កន្លែងដែលគ្រិច ឬចុករោយ។
គួរបញ្ជាក់ដែរថា សហគ្រាកែច្នៃពន្លៃធម្មជាតិរបស់កញ្ញាទទួលបានហិរញ្ញបទានដោយឥតសំណងពី Party for Feed the Future Cambodia Harvest II។ ក្រោយពេលបានស្គាល់ Harvest ក្រុមការងារទាំងអស់របស់កញ្ញាបាននិយាយថាយើងបានរស់ឡើងវិញម្តងទៀតហើយ។ ថ្មីៗនេះកញ្ញាក៏ត្រូវបានជ្រើសរើសសាជាថ្មីម្តងទៀត ដូច្នេះកញ្ញានឹងត្រូវតែបន្តជម្រុញអោយពាណិជ្ជកម្មមួយនេះបន្តដើរទៅមុនជានិរន្ត។ USAID និង Harvest II តែងតែបំពេញនូវចំនុចខ្វះខាតរបស់ខ្លួនជានិច្ច។

កញ្ញា ឆែ កញ្ញា បានបញ្ជាក់ថា ៖
“គម្រោងរបស់ Harvest II គឺបានជួយខ្ញុំច្រើន ដូចជាការធ្វើទីផ្សារដែលខ្ញុំមិនដែលធ្លាប់បានធ្វើពីមុន ដូចជា Processing Standard ដែលខ្ញុំចង់រៀន ដែលត្រូវចំណាយលុយច្រើនដើម្បីជួលគ្រូមកបង្រៀន ប៉ុន្តែពេលដែលខ្ញុំបានស្គាល់ Harvest II ខ្ញុំទទួលបានវគ្គសិក្សាទាំងអស់ដោយមិនគិតថ្លៃ”
លោកស្រី អ៊ិត កល្យាណ អនុប្រធាន Party for Feed the Future Cambodia Harvest II បានលើកឡើងថា កម្ពុជា ហាវេសហ៍ ដែលគាំទ្រថវិការដោយ USAID បានគាំទ្រគម្រោងមួយនេះ(គម្រោងសិប្បកម្មកែច្នៃពន្លៃធម្មជាតិ) មានរយៈពេល៥ឆ្នាំដែលចាប់ផ្តើមតាំងពី២០១៧រហូតមកដល់ឆ្នាំ២០២២។
លោកស្រីបន្តថា ៖
“ខាងគម្រោងបានផ្តល់ហិរញ្ញប្បទានដល់សិប្បកម្មកែច្នៃពន្លែធម្មជាតិ ដែលយើងចាត់សិប្បកម្មមួយនេះចូលក្នុងក្រុម Specific Product។ យើងចាប់ដៃគូរជាមួយពន្លៃធម្មជាតិដោយសារតែយើងមើលឃើញពីសក្កដានុពលរបស់សហគ្រាសខ្នាតតូចមួយនេះ ហើយដឹកនាំដោយស្រ្តីថែមទៀត ដែលគាត់មានការតាំងចិត្តខ្ពស់ក្នុងការជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់គាត់ទទួលបានជោគជ័យ៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content