អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

Sabara Best Food ជាសិប្បកម្មដែលផលិតគ្រឿងផ្សំរសជាតិម្ហូបអាហារបែបខ្មែរ ដែលមានឈ្មោះថា ហ្លួងសាបារា។ ជាមួយនឹងវឌ្ឍនភាពឥតឈប់ឈរ បច្ចុប្បន្នសិប្បកម្មក្នុងស្រុកមួយនេះបានបង្កើតផលិតផលថ្មីក្នុងរូបភាពជាប្រភេទអាហារសម្រន់ចំនួន៣មុខផ្សេងទៀត ដែលមានរសជាតិថ្មី ឆ្ងាញ់ជាប់មាត់ និងមានគុណប្រយោជន៍ចំពោះសុខភាព ជាពិសេស អាចចូលរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់ផងដែរ។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ស្ថាបនិកសិប្បកម្មផលិតគ្រឿងហ្លួងសាបារា បានមានប្រសាសន៍ថា៖

«សម្រាប់ប្រភេទអាហារសម្រន់ថ្មីរបស់យើងរួមមាន គ្រាប់ស្វាយចន្ទីលីង ដំណាប់ម្នាស់ និងដំណាប់ស្វាយដែលមានដល់ទៅ ១០រសជាតិ ហើយការឈានជើងចូលក្នុងវិស័យអាហារសម្រន់នេះ យើងធ្វើអ្វីដែលប្លែកពិសេស មិនធ្លាប់មាននៅលើទីផ្សារកន្លងមកនោះទេ តួយ៉ាងគ្រាប់ស្វាយចន្ទីលីងមានរសជាតិអំបិលកំពត រសជាតិស្ករត្នោត រសជាតិហឹរ និងរសជាតិការី​ ដែលជារសជាតិសម្គាល់យីហោយើងផ្ទាល់តែម្ដង»។

តាមរយៈការពង្រីកផលិតកម្ម ក៏ដូចជាបង្កើនមុខផលិតនេះដែរ យើងបានចូលរួមជួយដល់ជីវភាពសហគមន៍ដោយការទិញកសិផលពីឈ្មួញដែលគាត់ប្រមូលទិញពីកសិករផង និងចុះទៅចួបកសិករដោយយផ្ទាល់ និងមានជាការងហ្វឹកហ្វឺនដល់ពួកគាត់ផងដែរ ដោយកន្លងមកយើងមានជំនួយពីខាងអង្គការ ក៏ដូចជាស្ថាប័នផ្សេងៗដូចជា សហគ្រិនខ្មែរ ឬKE ធ្វើឱ្យយើងអាចពង្រឹកទំនាក់ទំនងជាមួយកសិករឱ្យកាន់តែល្អ។

ក្រៅពីប្រភេទអាហារសម្រន់ទាំងបីប្រភេទខាងលើ គេក៏មានចេញលក់នូវប្រភេទគ្រឿងផ្សំបួនមុខផ្សេងទៀតដូចជា គ្រឿងម្ជូរគ្រឿង គ្រឿងកកូរ គ្រឿងខគោ និងគ្រឿងឆាបាយ ដែលសុទ្ធសឹងជាប្រភេទសម្លរដែលបងប្អូនយើងនិយមទទួលទានជាទូទៅប្រចាំថ្ងៃ ហើយម្ចាស់អាជីវកម្មខាងលើក៏មានការរំពឹងទុកផងដែរថា រាល់ផលិតផលដែលចេញលក់នេះ និងមានការគាំទ្រច្រើន ពិសេសប្រភេទអាហារសម្រន់ព្រោះយើងជ្រើសរើសតែប្រភេទកសិផលខ្មែរ ដែលប្រជាជនយើងចូលចិត្តហូប និងមានសក្ដានុពលខ្ពស់ក្នុងការនាំចេញ។    

អនាគត ស្ថាបនិករូបនេះក៏មានមតិដែរ យើងចង់ជំរុញផលិតលដែលបានចេញលក់របស់យើងឱ្យមានចរាចរណ៍លើទីផ្សារឱ្យកាន់តែច្រើន ទាំងទីផ្សារក្នុងប្រទេស​ និងក្រៅប្រទេស ហើយយើងក៏សម្លឹងមើលពីសក្ដានុពលកសិផលក្នុងស្រុករបស់យើង ដើម្បីយកមកច្នៃជាផលិតថ្មីបន្ថែមទៀត សំដៅធ្វើយ៉ាងណាកែច្នៃកសិផលកក្នុងស្រុក ដើម្បីជួយដល់ជីវភាពកសិករឱ្យបានកាន់តែច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ