ជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ Alto Valle ក្នុងប្រទេសអាហ្សង់ទីន បានបម្រើឲ្យវិស័យឧស្សាហកម្មផលិតទឹកផ្លែប៉មក្នុងប្រទេសយ៉ាងធំធេង សូម្បីតែកាកសំណល់ដែលបានបន្សល់ទុកពីការចម្រាញ់ទឹកផ្លែប៉មដែលមានចំនួនរហូតដល់ទៅ៧៥ពាន់តោនជារៀងរាល់ឆ្នាំ។

កាកសំណល់ប្រភេទនេះ ឬហៅថា pomace មិនត្រូវបានគេយកទៅប្រើប្រាស់ឡើងវិញឡើយរហូតដល់ពេលដែលបុរសជនជាតិអាហ្សង់ទីនម្នាក់ដែលមានឈ្មោះថា Jose Alberto Aramberri បានរកឃើញវិធីសាស្ត្រដ៏ងាយស្រួលមួយដែលអាចច្នៃកាកសំណល់ទាំងនោះទៅជាអុសប្រើប្រាស់ជំនួសឲ្យឈើធម្មតាព្រមទាំងអាចប្រើជាធ្យូងបានផងដែរ។

លោក Jose និងភរិយា នាង Cristina គឺជាអ្នកបង្កើតនូវអាជីវកម្មថ្មីមួយដែលលោកបានដាក់ឈ្មោះថា Biot ជាអាជីវកម្មជំនាញ ខាងកែច្នៃកាកសំណល់ពីផ្លែឈើដូចសំបក និងគ្រាប់នៃផ្លែប៉ម និងសារីទៅធ្វើជាអុស ធ្យូងសិប្បនិម្មិត មានគុណភាព១០០ភាគរយដូចទៅនឹងអុស និងធ្យូងធម្មតា។
ជាធម្មតា កាកសំណល់ដែលនៅសេសសល់ពីការចម្រាញ់ធ្វើទឹកផ្លែឈើមានទំហំមួយភាគបីនៃទំហំផ្លែឈើនីមួយៗ ដូចនេះកាកសំណល់ទាំងនោះមិនងាយនឹងស្ងួត ឬមានវិធីសាស្ត្រល្អណាមួយជាជាងហាលវានៅកណ្តាលថ្ងៃរហូតដល់ស្ងួតនោះទេ ដែលនេះជាដំណាក់កាលដំបូងនៃការផលិត និងកែច្នៃរបស់ Biot ។

ក្រោយពេល ២ ឬ ៣ថ្ងៃ ដែលកាកសំណល់ទាំងនោះស្ងួតបន្តិចហើយនោះវាត្រូវបានគេប្រមូលយកទៅបញ្ចូលក្នុងម៉ាស៊ីនដំណើរការមួយផ្សេងទៀតដែលវាអាចទម្លាក់កាកសំណល់ទាំងនោះ និងកាត់វាចេញជារូបរាងដូចដុំឥដ្ឋ និងកាត់វាឲ្យដាច់ចេញពីគ្នាតម្រៀបវាយ៉ាងត្រឹមត្រូវ និងធ្វើការសម្ងួតសាជាថ្មីជាមួយនឹងកំដៅព្រះអាទិត្យដូចដំណាក់កាលដំបូងដែរ។
ដំណាក់កាលនេះ ដុំរូបរាងដូចឥដ្ឋពីកាកសំណល់ទាំងនោះនឹងត្រូវទុកចោលរយៈពេលពី៤ទៅ៥ថ្ងៃបន្ថែមទៀតរហូតដល់វាស្ងួតអស់ជាតិសំណើមទើបគេអាចប្រមូលវាទៅស្តុកក្នុងឃ្លាំង ហើយអាចប្រើប្រាស់បាន១០០ភាគរយជំនួសឲ្យអុស និងធ្យូង។
លោក Jose បាននិយាយថា ៖ អាជីវកម្មនេះបានផ្តល់ប្រាក់ចំណេញជាច្រើនដល់រូបគាត់ពី ព្រោះថាតម្លៃថ្លៃដើមទាបវិធីសាស្ត្រផលិតមានភាពងាយស្រួល និងសាមញ្ញបើទោះបីជាមិនទាន់មានភាពទំនើបជាងនេះក្តី។ អតិថិជនទាំងឡាយត្រូវចាំបាច់ធ្វើដំណើរមកដល់ទីតាំងរបស់គាត់ដោយខ្លួនឯងដើម្បីទិញ និងដឹកជញ្ជូនអុសសិប្បនិម្មិតទាំងនោះ។
កាលពីឆ្នាំ២០១៩ អាជីវកម្មរបស់លោកបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលអាហ្សង់ទីន និងព្រមទាំងមានទៅដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ដើម្បីយកទៅជួយដល់ពលរដ្ឋដែលមានជីវភាពក្រីក្រទៀតផង ប៉ុន្តែក្រោយមករដ្ឋាភិបាលអាណត្តិថ្មីហាក់ដូចជាមិនសូវខ្វាយខ្វល់នឹងផលិតផលនេះឡើយ ប៉ុន្តែលោកនៅតែបន្តអាជីវកម្មផលិត និងលក់វាទៅឲ្យដៃគូតូចៗ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាននៅតាមតំបន់មួយចំនួនជាធម្មតានៅឡើយបើទោះបីជាស្តុករបស់លោកពេលនេះនៅសល់អុសសប្បិនិម្មិតដល់ទៅរាប់ពាន់តោនក្តី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content