មុខរបរចិញ្ចឹមដង្កូវនាគ មានភាពងាយស្រួល ទីផ្សារទូលាយ និងលក់បានថ្លៃ

ដង្កូវនាគ ឬដង្កូវត្រីនាគ ជាដង្កូវមួយប្រភេទដែលត្រូវបានគេយកធ្វើជាចំណីសម្រាប់សត្វត្រីតាំងលម្អ ជាពិសេសប្រភេទត្រីនាគដែលមានតម្លៃថ្លៃ ត្បិតគេជឿថាវាមានធាតុចិញ្ចឹមខ្ពស់ទើបធ្វើឱ្យដង្កូវនាកនេះមានទីផ្សារល្អ ។

លោក បែន សំផាន ម្ចាស់កសិដ្ឋានចិញ្ចឹមដង្កូវចម្រុះ ដែលបានចិញ្ចឹមប្រភេទដង្កូវនាគនេះបានមានប្រសាសន៍ថា៖

«បច្ចុប្បន្នយើងមានចិញ្ចឹមដង្កូវនាគប្រមាណ ៣០០-៤០០ធុង ដែលវាមានទីផ្សារល្អ និងអាចប្រមូលលក់បានរាល់ថ្ងៃ ហើយតម្លៃរបស់វាក៏ថ្លៃគួរសមបើប្រៀបធៀបទៅនឹងតម្លៃដង្គុវទូទៅ។ ដង្កូវនាគនេះ យើងអាចយកឱ្យសត្វផ្សេងៗស៊ីបាន តែដោយសារវាមានតម្លៃថ្លៃ ភាគច្រើនគេទិញយកឱ្យសត្វមានតម្លៃស៊ីដូចជាត្រីនាគជាដើម ហើយសម្រាប់ការចិញ្ចឹមដង្កូវនាគនេះ យើងអាចលក់បានក្នុងតម្លៃជាង ៤០ ០០០រៀលក្នុងមួយគីឡូក្រាម ហើយក៏មានលក់ជាមេពូជសម្រាប់យកទៅភ្ញាស់ផងដែរ»។

ម្ចាស់កសិដ្ឋានរូបនេះរៀបរាប់ទៀតថា រយៈពេលចិញ្ចឹម រាប់ចាប់តាំងពីពេលញាស់ ដល់ពេលចាប់លក់ គឺត្រូវការពេលប្រមាណ ១ខែកន្លះ ប៉ុន្តែក៏អាចទុកបានរហូតដល់ ៣ខែកន្លះ ដោយឱ្យវាលូតលាស់ទៅជាមេពូជសម្រាប់បង្កាត់វិញក៏បាន។

លោកបានបញ្ជាក់ទៀតថា ៖

«ក្នុងការបង្កាត់ពូជដង្កូវនាគ យើងត្រូវចាប់ដង្កូវមួយៗមកដាក់ក្នុងកំប៉ុងដោយឡែកៗពីគ្នា ដោយកំប៉ុងទាំងនោះមានចោះរន្ធឱ្យមានខ្យល់ចេញចូល ហើយទុករយៈពេល ៣សប្ដាហ៍ដោយបង្អត់ចំណី និងទឹក។ បន្ទាប់ពីរយៈពេល ៣សប្ដាហ៍ហើយ ដង្កូវខ្លះក្លាយជាមេពូជ ឯខ្លះទៀតមិនលូតលាស់ទេ យើងដាក់ឱ្យមាន់ស៊ីតែម្ដង។ សម្រាប់មេពូជ យើងលែងវាចេញពីកំប៉ុង លាយគ្នាមានញីមានឈ្មោលដាក់ក្នុងធុងដែលមានក្រាលចំណីនៅបាតធុង ទុកឱ្យវាបង្កាត់ពូជ និងពងបន្តទៀត លុះពេលមានពងហើយ ទើបយើងចាប់មេពូជចេញ និងបន្ថែមចំណីសម្រាប់កូនដង្កូវ»។

ពាក់ព័ន្ធនឹងការឱ្យចំណីនេះដែរ លោក ប៉ែន សំផាន បានបន្តថា សម្រាប់កូនដង្កូវគឺប្រើចំណីកូនមាន់ជាចំណីគោល ហើយក្រៅពីនេះត្រូវប្រើប្រភេទបន្លែដូចជាត្រឡាច ត្រកួនជាដើម ធ្វើជាផ្នែកមួយឱ្យដង្កូវស៊ី ជំនួសទឹក ព្រោះវាអាចស៊ីបន្លែបាន ប៉ុន្តែបន្លែត្រូវតែស្ងួតទឹកល្អ។ យ៉ាងណាក៏ដោយ ត្រូវមានការប្រុងប្រយ័ត្នសត្វស្រមោចចូលស៊ីចំណី ឬខាំដង្កូវ។

គួរបញ្ជាក់ដែរថា  លោក បែន សំផាន បានចាប់ផ្ដើមមុខរបរចិញ្ចឹមដង្កូវនាគនេះប្រមាណ ២ឆ្នាំមកហើយ ដោយដំបូងឡើយលោកចង់ចិញ្ចឹមដើម្បីឱ្យមាន់ទាស៊ី ហើយបានរៀនបច្ចេកទេសពីប្រទេសជិតខាង និងទិញពូជមួយគីឡូក្រាមមកចិញ្ចឹមសាក ដោយដាក់បានប្រមាណ ២ធុង ជាមួយនឹងការចំណាយដើមទុនសាកល្បងប្រមាណ  ៥០ដុល្លារ។ បន្ទាប់ពីបានធ្វើការចិញ្ចឹមសាកល្បងទទួលបានផលគួរសម លោកក៏បានពង្រីកការចិញ្ចឹមសម្រាប់លក់រហូតដល់សព្វថ្ងៃ។

ចុងក្រោយ ម្ចាស់់កសិដ្ឋានចិញ្ចឹមដង្កូវចម្រុះរូបនេះ ក៏ផ្ដាំផ្ញើផងដែរថា សម្រាប់បងប្អូនដែលមានចិញ្ចឹមសត្វ ឬក៏ចាប់អារម្មណ៍ចង់ចិញ្ចឹមដង្កូវនាគនេះ គឺអាចសាកល្បងបាន ព្រោះវាមានភាពងាយស្រួល មិនពិបាកមើលថែ ហើយអាចផ្ដល់ចំណូលគួរសមដែរ ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក