អ្នកជំនាញ ៖ គុណភាពផលិតផលជារឿងមួយ តែអាជីវករក៏មិនគួរភ្លេចនូវភាពស្មោះត្រង់ដែរ

ផលិតផលខ្មែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាចាប់ផ្ដើមរីកសុះសាយជាលំដាប់ ដោយមានទាំងប្រជាជនខ្លួនឯងបានចាប់យក និងបង្កើតអាជីវកម្មនានាដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ព្រមទាំងអ្នក​ពាក់ព័ន្ធ​ដែលចាំជួយជំរុញ និងគាំទ្រនូវទីផ្សារលក់​ក្នុង​ស្រុក​ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ម្ចាស់អាជីវកម្មទាំងនោះក៏ត្រូវការពេលវេលាបន្ថែមទៀតដើម្បីពង្រឹងគុណភាពផលិតផលរបស់ខ្លួន ឱ្យ​ឈរ​នៅលំដាប់មួយប្រៀបធៀបនឹងផលិតផលនាំចូល។ ម្យ៉ាងទៀត ផលិតកម្មក្នុងស្រុកទាំងមូល ក៏ត្រូវការពេលបន្ថែមទៀតផងដែរក្នុងការ​រួម​គ្នា​ធ្វើដើម្បីកាត់បន្ថយថ្លៃដើម។

លោកស្រី ចេន សុភាព នាយិកាសហគ្រាសកីតម្បាញខ្មែរ បានចែករំលែកក្នុងនាមខ្លួនជាម្ចាស់អាជីវកម្មដែលលក់ផលិតផលខ្មែរមួយរូបថា «គុណភាព» ជារឿងមួយដែលសំខាន់សម្រាប់ពង្រឹង និងពង្រីកទីផ្សារលក់។ ប៉ុន្តែដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺភាពស្មោះត្រង់របស់ម្ចាស់អាជីវកម្មផ្ទាល់តែម្ដង ដែលអាចទាក់ទាញនូវទំនុកចិត្តរបស់អតិថិជន។

លោកស្រី ចេន សុភាព បានឱ្យដឹងថា ៖

“គុណភាពជាកត្តាចម្បងបំផុត ព្រោះបើអត់គុណភាពទេ យើងមិនអាចឈរ​លើទីផ្សារទេ។ តែក៏មិនមែនតែគុណភាពតែមួយមុខនោះដែរ វានៅមានកត្តាគួបផ្សំផ្សេងៗទៀត ទាំងគុណភាពផលិតផល គុណភាពសេវាកម្ម និងសោភ័ណភាពផងដែរ។ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ផលិតផលយើងដំបូងៗពិបាកធ្វើឱ្យអតិ​ថិជន​​ទុក​ចិត្តណាស់ ប៉ុន្តែបើយើងមិនធ្វើផងធ្វើម៉េចនឹងដឹង?​ ដើម្បីបង្កើន​ទំនុក​ចិត្ត​ពីអតិថិជន យើងគួរធ្វើផលិតផលដោយមានម៉ាកសញ្ញាត្រឹមត្រូវ មានការវេចខ្ចប់ឱ្យស្អាត ចុះបញ្ចីការពារ​ម៉ាកផលិត​ផល​ស្របច្បាប់ត្រឹមត្រូវ និងប្រាកដថា មានគុណភាពល្អ សេវាកម្មល្អ។”

ពាក់ព័ន្ធនឹងការយល់ឃើញមួយចំនួនដែលថា ទំនិញក្នុងស្រុកខ្វះការគាំទ្រពីប្រជាជនខាងក្នុងស្រុក​នោះ អ្នកស្រីបានលើកឡើងថា ៖

“ការពិតមុនទាមទារចង់បានការគាំទ្រពីប្រជាជនខ្មែរក្នុងស្រុក យើងត្រូវធ្វើផលិតផល​យើងឱ្យ​គេជឿសិន កុំខឹង ហើយកុំឌឺដងគេ ត្រូវងាកមកពង្រឹងសមត្ថិភាពខ្លួនយើង។ ក្រោយពេលគេមើលឃើញ គេជឿយើង គេនឹងមករកយើងដោយខ្លួន​ឯង​តែម្ដង ម្យ៉ាងទៀតគួរចូលទៅក្នុងក្រុមដែលគេបង្រៀន ហើយបើកចិត្តទទួលយកចំណេះដឹងថ្មីៗ។”

ទាក់ទិននឹងចំណុចខាងលើនេះដែរ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនា​ភូមិមួយផលិតផលមួយ បានមានប្រសាសន៍ថា ៖

“នៅពេលយើងនិយាយដល់ការទិញសេវាកម្ម បើនិយាយពីអង្គរវត្ត ហេតុអីបានជាគេគាំទ្រស្រឡាញ់អង្គរវត្ត គឺគុណភាពនៃការសាងសង់នោះឯង។ ពេលទិញម៉ូតូ គឺចង់ទិញ ហុងដា ទូរស័ព្ទគឺទិញ iPhone គឺដោយសារផលិតផលនីមួយៗ​គេបង្កើនគុណ​ភាព ដូចសុភាសិតនៅអ៊ឺរ៉ុបដែលគេថា ទិញរបស់ដែលមានគុណភាពទើបមិនខាតលុយ​ច្រើន។”

លោកបណ្ឌិតបានបន្តទៀតថា ៖

“ចំពោះអ្នកផលិតត្រូវមានក្រមសីលធម៌ ទំនួលខុសត្រូវ សាមគ្គីភាព គុណភាព បង្កើនសោភ័ណភាព បង្កើតសក្កានុពលភាព និងតម្លៃសមរម្យ បើយើងក្ដាប់នូវរឿងទាំងនេះបាន នោះការលក់របស់យើងក៏នឹងប្រសើរជាងមុនដែរ៕”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី