មុខរបរចញ្ចឹមមាន់ស្រែ កំពុងមានប្រជាប្រិយភាពខ្លាំង និងមានតម្លៃទីផ្សារខ្ពស់

កំពង់ឆ្នាំង ៖ ការចិញ្ចឹមមាន់ គឺជាមុខរបរមួយដែលបងប្អូនកសិករយើងនិយមចិញ្ចឹមជាលក្ខណៈគ្រួសារ ជាពិសេសនៅតាមតំបន់ជនបទ ហើយក្នុងនោះជាការគួរឱ្យកត់សម្គាល់ គេសង្កេតឃើញមានកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលភាគច្រើនជាប្រភេទមាន់ស្រែដែលមានចំនួនរហូតដល់រាប់ពាន់ក្បាលសម្រាប់លក់ទៅកាន់ទីផ្សារ ជាមួយនឹងការទទួលបានប្រាក់ចំណូលច្រើនគួរសម។

លោក ភាស់ ប្រុស ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលគេហៅថា «ផ្ទះមាន់ស្រែ» ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ដំបូងឡើយលោកមានចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយមើលឃើញពីតម្រូវការទីផ្សារ ហើយមានតម្លៃថ្លៃគួរសម លោកក៏ចាប់ផ្តើមពង្រីកការចិញ្ចឹមបន្តិចម្ដងៗរហូតបានទំហំដូចសព្វថ្ងៃនេះ។

លោកបញ្ជាក់ថា ៖

“ខ្ញុំបានចិញ្ចឹមមាន់តាំងពីឆ្នាំ២០១៨ ហើយបច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់ខ្ញុំមួយនេះមានមាន់សរុបប្រមាណជាង ២៥០០ក្បាល ជាប្រភេទពូជមាន់ស្រែ ដែលមានទាំងប្រភេទមាន់សាច់ និងកូនមាន់សម្រាប់យកទៅចិញ្ចឹមបន្តផងដែរ”

លោកបន្តថា សម្រាប់អតិថិជនដែលមកគាំទ្រ និងទិញជាប្រចាំភាគច្រើនជាឈ្មួញមកពីភ្នំពេញដែលមកចាប់ដល់កសិដ្ឋានតែម្ដង ហើយក្នុងមួយសប្ដាហ៍អាចចាប់បានប្រមាណ ១៥០​ក្បាល។  ចំពោះកូមាន់អាចលក់បានក្នុងតម្លៃចាប់ពី ២៨០០-៥៦០០រៀលក្នុងមួយក្បាល អាស្រ័យលើអាយុរបស់កូនមាន់ចាប់ពី ១២-៣០ ថ្ងៃ។ ចំណែកមាន់សាច់បើភ្ញៀវមកទទួលដល់ទីតាំងចាប់ពី១០០ក្បាលឡើងទៅគឺមានតម្លៃ ​១៦៥០០រៀល ឬទិញរាយមានតម្លៃ ១៧០០០រៀល ក្នុង១គីឡូក្រាម។

ដោយឡែកសម្រាប់ការចិញ្ចឹម និងការឱ្យចំណីប្រចាំថ្ងៃត្រូវបានម្ចាស់កសិដ្ឋានខាងលើប្រាប់ឱ្យដឹងថា ដើម្បីកាត់បន្ថយការចំណាយ អ្នកចិញ្ចឹមគួរតែដាំដំណាំផ្សេងៗដើម្បីឱ្យមាន់ស៊ីចៀសវាងការប្រើចំណីសុទ្ធដែលត្រូវចំណាយច្រើន។ ជាក់ស្ដែងលោកផ្ទាល់ ប្រើចំណីសម្រេចលាយជាមួយនឹងដំណាំដែលលោកដាំបាន ដូចជា ត្រកួន ផ្ទី ជាដើម។ ចំពោះរយៈពេលចិញ្ចឹម ប្រភេទមាន់សាច់គេត្រូវចំណាយពេល ៣-៤ខែ ហើយការថែទាំទៀតសោត ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាពិសេសនៅរដូវភ្លៀង ឬក៏ក្ដៅខ្លាំងដោយសារវាអាចប៉ះពាល់ដល់សុខភាពមាន់ដែលអាចប្រឈមនឹងជំងឺផ្សេងៗ។ នេះជាអ្វីដែលលោក ភាស់ ប្រុស បានលើកឡើង។

គួរបញ្ជាក់ដែរថា សម្រាប់ការចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមមាន់ស្រែ លោក ភាស់ ប្រុស បានចំណាយដើមទុនដំបូងប្រមាណ ២០០០ដុល្លារក្នុងការរៀបចំទ្រង់ ទិញសម្ភារ និងថ្លៃមេមាន់ មាន់ឈ្មោលពូជ។ ដោយឡែកចំពោះផលលំបាក ត្រូវបានម្ចាស់កសិដ្ឋានរូបនេះបន្តថា មានកត្តាប្រឈមជាច្រើន ជាពិសេសទាក់ទងទៅនឹងទីផ្សាររវាងមាន់ស្រែ និងមាន់ផ្សេងៗទៀតដែលនាំចូលពីក្រៅប្រទេសដែលមានតម្លៃទាបជាង ហើយក្រៅពីនេះគឺបញ្ហាថ្នាំសម្រាប់ព្យាបាលមាន់នៅពេលមាន់មានជំងឺជាដើម។

ចំពោះថ្ងៃអនាគត លោកចង់ពង្រីករបរមួយនេះឱ្យកាន់តែធំជាងនេះ ហើយក៏ចង់បានដៃគូសហការផ្សេងៗទៀតក្នុងការចែកចាយបន្តនូវផលិតផលមាន់ស្រែឱ្យមានទីផ្សារធំទូលាយ។ ចុងក្រោយ ម្ចាស់កសិដ្ឋានចិញ្ចឹមាន់ «ផ្ទះមាន់ស្រែ» ក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងសូមអំពាវនាវឱ្យបងប្អូនខ្មែរជួយគាំទ្រមាន់ស្រែបន្តទៀតដែលជាផលិតផលក្នុងស្រុក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)