ភ្នំពេញ ៖ បន្ទាប់ពីមានការផ្ទុះឡើងនូវព័ត៌មានបញ្ជាក់ពីភាពប្រតិកម្មរឿងម្សៅលាបខ្លួនទារក និងកុមារចំនួន១២ប្រភេទ ត្រូវបានរកឃើញមានផ្ទុកសារធាតុគីមីប្រភេទ អាសបេស្តុស(Asbestos) ដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានសម្រេចទុកពេលឱ្យក្រុមហ៊ុន ចំនួន១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីនាំយកសំណាកនៃផលិតផលដែលត្រូវបានរកឃើញមានសារធាតុអាសបេស្តុសនោះ ទៅវិភាគបន្តនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ ដោយតម្រូវឱ្យក្រុមហ៊ុននាំចូល និងចែកចាយម្សៅលាបទារក និងកុមារក្នុងតារាងឧបសម្ព័ន្ធ ត្រូវផ្អាកបណ្ដោះអាសន្ននូវការនាំចូល និងចែកចាយផលិតផលដូចជា Johson’s baby powder380g, Johson’s blossoms baby powder 380g, D-nee Kids baby powder 380g, D-nee Newborn baby powder 380g, Pureen baby powder 125g, Laffair Be Love 320g, Kodomo baby powder 180g, BHAESAJ Cool powder 35g, និងBaby mild Natural’N Mild 180g ផងដែរ។

ក្នុងនោះផងដែរ ក្រុមហ៊ុនទាំងនេះក៏ត្រូវប្រមូលពីទីផ្សារនូវផលិតផលម្សៅលាបទារក និងកុមារ និងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប នូវរាល់បរិមាណផលិតផលដែលប្រមូលបាន ហើយតម្រូវឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយរោងចក្រផលិត និងសមត្ថកិច្ច ក.ប.ប ដោយឈរលើគោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាបាននូវរាល់ផលិតផលម្សៅលាបខ្លួនទារក និងកុមារនេះ ត្រូវបានចែកចាយ និងដាក់លក់នៅលើទីផ្សារ ដោយគ្មានសារធាតុ អាសបេស្តុស នេះទៀតឡើយ។ គួរបញ្ជាក់ដែរថា សារធាតុអាសបេស្តុបនេះមិនត្រូវបានគេអនុញ្ញាតឱ្យមានវត្តមាននៅក្នុងផលិតផលគ្រឿងសម្អាងនោះទេ ដោយសារតែសារធាតុនេះអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសអាចបណ្ដាលឱ្យកើតជំងឺមហារីកផងដែរ។ ជាមួយនឹងវិធានខាងលើ ក.ប.ប សង្ឃឹមថាក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការដើម្បីជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា៕



ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/05/2026
ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content