ស្រាក្រហមរូបមន្តថ្មី ច្នៃចេញពីកសិផលកម្រក្នុងស្រុក កំពុងមានការចាប់អារម្មណ៍នៅលើទីផ្សារ

បើនិយាយពីស្រាក្រហម ភាគច្រើនគេតែងតែនឹកគិតដល់ប្រភេទស្រាក្រហមដែលចម្រាញ់ចេញពីផ្លែទំពាំងបាយជូរនាំចូលពីបរទេស ឬចម្រាញ់ចេញពីផ្លែព្រីងដែលជាផលិតផលក្នុងស្រុក ដោយឡែកបច្ចុប្បន្ននេះ ក្រោមគំនិតច្នៃប្រឌិតជាមួយរូបមន្តបន្ទុំវត្ថុធាតុដើមជាច្រើនមុខដែលភាគច្រើនជាកសិផលកម្រក្នុងស្រុកនោះ ស្រាក្រហមថ្មីមួយប្រភេទទៀតបានបង្ហាញបង្ហាញវត្តមាននៅលើទីផ្សារ ជាមួយនឹងការទទួលបានចំណាប់អារម្មណ៍ខ្ពស់នៅលើទីផ្សារក្នុងស្រុក និងលក់បានក្នុងតម្លៃថ្លៃគួរសម។

កំផែង ជាយីហោស្រាក្រហមខ្មែរបុរាណមួយប្រភេទដែលផលិតចេញពីការចម្រាញ់កសិផលកម្រក្នុងស្រុកមួយចំនួនរួមផ្សំគ្នាក្រោមរូបមន្តបន្តពីដូនតារបស់ខ្លួន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកពីស្រាក្រហមទូទៅ និងមានគុណប្រយោជន៍ដល់សុខភាពអ្នកទទួលទានក្នុងកម្រិតត្រឹមត្រូវ។

លោក ថេង កំផែង ម្ចាស់សិប្បកម្ម កំផែង ស្រាក្រហម មានទីតាំងនៅខេត្តប៉ៃលិនបានប្រាប់ AMS ឱ្យដឹងថា ៖

«រូបមន្តស្រារបស់យើង ជារូបមន្តបន្តពីដូនតារបស់ខ្ញុំតាំងពីយូរណាស់មកហើយ ប៉ុន្តែយើងខ្ញុំទើបចាប់ផ្ដើមធ្វើអាជីវកម្មប្រមាណ ២ឆ្នាំនេះប៉ុណ្ណោះ។ កំផែង ស្រាក្រហម ដែលភាសាបរទេសសរសេរថា the Khmer culture wine នេះអាចនិយាយបានថា វាជាមរតកគ្រួសារ ហើយវាមានគុណសម្បត្តិច្រើនសម្រាប់អ្នកទទួលទាន(ទទួលទានតាមកម្រិតត្រឹមត្រូវ) ព្រោះវាជាស្រាក្រហមខ្មែរបុរាណដែលផ្សំចេញពីរុក្ខជាតិកម្រជាច្រើនមុខ»។

លោកបន្ថែមថា៖

«ស្រារបស់យើងផលិតពីវត្ថុធាតុដើមក្នុងស្រុកទាំងស្រុង រួមមាន អង្ករដំណើបខ្មៅ ពន្លៃខ្មៅ រមៀតខ្មៅ និងខ្ជាយខ្មៅ ដែលសុទ្ធសឹងជាឱសថខ្មែរបុរាណ។ ជាធម្មតាយើងទិញកសិផលពីកសិករដែលអាចទុកចិត្តបាន ធ្វើយ៉ាងណាយកតែរបស់ល្អៗ គ្មានសារធាតុគីមីដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ហើយក៏ជាផ្នែកមួយជួយដល់ជីវភាពអ្នកដាំផងដែរ»។

លោកថា ដោយសារការផលិតចេញពីវត្ថុធាតុដើមល្អៗបែបនេះហើយ ទើប កំផែង ស្រាក្រហម មានលក្ខណៈពិសេស អាចជួយប៉ូវកម្លាំង បណ្ដេញជាតិពុលចេញពីរាងកាយ ជួយទៅលើផ្នែកសម្រស់ ពោលគឺជួយឱ្យអ្នកទទួលទានមានសុខភាពប្រសើរឡើងតាមរយៈការទទួលទានក្នុងកម្រិតមួយសមស្រប។ មួយវិញទៀត ផលិតផលនេះមានកម្រិតមេតាណុលទាបបំផុត ស្ទើរតែគ្មាន ដែលមិនបង្កឱ្យមានអាការៈពុលដល់អ្នកទទួលទាននោះឡើយ។

ចំពោះផលិតផលរបស់កំផែងមួយក្នុងចំណោមនោះ មានឈ្មោះថា កំផែង ពេជ្រក្រហម ដែលមានចំណុះ ៧៥០ មីលីលីត្រ និងមានតម្លៃ ១៦ម៉ឺនរៀលផងដែរ។ ត្បិតវាមានតម្លៃខ្ពស់ តែម្ចាស់អាជីវកម្មខាងលើបញ្ជាក់ថា មានការគាំទ្រខ្លាំងនៅលើទីផ្សារ ជាពិសេសពីសំណាក់មនុស្សពេញវ័យ ក៏ដូចជាអ្នកស្រឡាញ់សុខភាព និងចូលចិត្តទទួលទានភេសជ្ជៈរូបមន្តបុរាណខ្មែរផ្ទាល់តែម្ដង។

ពាក់ព័ន្ធនឹងការផលិត លោក កំផែង បានរៀបរាប់ថា ៖

«បរិមាណដែលយើងផលិតគឺនៅមានកម្រិត និងមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ ព្រោះស្រារបស់យើងផលិតដោយប្រើរូបមន្តពិសេសពីដូនតា ខុសប្លែកពីគេ ដោយត្រូវចំណាយពេលផ្អាប់ ១ឆ្នាំពេញ ទើបអាចប្រើបាន។ ដោយឡែក វត្ថុធាតុដើម ១តោន បន្ទាប់ពីលាងសម្អាត និងដាក់ចំហុយ ហើយ គេអាចទទួលបានស្រាប្រមាណ ២៥០-២៨០លីត្រ ដោយមួយខែយើងអាចផលិតបានប្រមាណ ៥០ដបប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ បើទោះបីជាមានផលិតផលល្អ និងមានការគាំទ្រក៏ពិតមែន ប៉ុន្តែសិប្បកម្មខាងលើក៏នៅតែមានបញ្ហាប្រឈម ដូចជាការផលិតនៅមានកម្រិត មិនទាន់អាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់នៅឡើយ ហើយអ្វីដែលសំខាន់ចំពោះមុខ គឺខ្វះដើមទុនក្នុងការពង្រីកផលិតកម្ម។ នៅថ្ងៃអនាគត លោក កំផែង ចង់បង្កើនការផលិត និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលាយ ដើម្បីទទួលបានចំណែកទីផ្សារកាន់តែច្រើន ដែលក្រៅពីពង្រីកសង្វាក់ផលិតកម្ម ថែមទាំងអាចបង្កើតការងារជូនពលរដ្ឋក្នុងតំបន់ និងអាចចូលរួមកាត់បន្ថយភាពក្រីក្របានមួយចំណែកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ