ស្របពេលដែលបញ្ហាអ៊ុយក្រែន និងរុស្ស៊ីកំពុងតែបន្តធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ព្រមទាំងតម្លៃថាមពលហ្គាស និងសាំងរបស់ទីផ្សារពិភពលោកនោះ ក្រុមហ៊ុនយក្សមួយរបស់អារ៉ាប់បានប្រកាសនៅសប្តាហ៍នេះថា នឹងចាប់ផ្តើមបន្ថែមការវិនិយោគក្នុងរយៈពេល៥ឆ្នាំធ្វើយ៉ាងណាអាចពង្រីកសកម្មភាពផលិតថាមពលរបស់ខ្លួនឲ្យបានកាន់តែខ្លាំងបំពេញតម្រូវការទីផ្សារ។

Saudi Aramco បានបញ្ជាក់ថា គម្រោងវិនិយោគនឹងចាប់ផ្តើមធ្វើឡើងចាប់ពីឆ្នាំនេះជាមួយនឹងកញ្ចប់ប្រាក់ប្រមាណជា៤៥ទៅ៥០ពាន់លានដុល្លារ ហើយគ្រោងនឹងបន្ថែមការវិនិយោគលើសនេះទៅដល់ពាក់កណ្តាលទសវត្សនេះ ខណៈដែលការវិនិយោគកាលពីឆ្នាំ២០២១មានត្រឹមតែ ៣១,៩ពាន់លានដុល្លារ។ ផលចំណេញរបស់ក្រុមហ៊ុនដែលធ្លាប់ទទួលបានកាលពីឆ្នាំ២០២០មានប្រមាណជា ៤៩ពាន់លានដុល្លារ ប៉ុន្តែវាបានកើនឡើងទ្វេដងទៅដល់ ១១០ពាន់លានដុល្លារកាលពីឆ្នាំ២០២១។

ការសម្រេចចិត្តរបស់ Saudi Aramco កំពុងទទួលបានការស្វាគមន៍សាទរយ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយ និងអ្នកដឹកនាំរបស់ពិភពលោកដែលកំពុងតែព្រួយបារម្ភថាតម្លៃថាមពលនឹងនៅតែបន្តកើនឡើងថែមទៀតនាពេលខាងមុខ។
រំលឹកដែរថា កាលពីសប្តាហ៍កន្លងទៅនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកបានខិតខំធ្វើការបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសអារ៉ាប់មួយនេះដើម្បីអាចបង្កើនការផលិតប្រេងឆៅបន្ថែមទៀតចូលទៅក្នុងទីផ្សារទោះបីជាវានឹងអាចជួយបំពេញតម្រូវការដែលកំពុងស្ទុះឡើងខ្លាំងក្នុងរយៈពេលខ្លីក្តី។
អ្នកជំនាញមើលឃើញថា អារ៉ាប៊ីសាអូឌីតដែលជាអ្នកផលិតប្រេងធំបំផុតមួយក្នុងចំណោមសមាជិកអ្នកផលិតប្រេង OPEC (Organization of the Petroleum Exporting Countries) នឹងអាចជួយកាត់បន្ថយតម្លៃថាមពលដែលកំពុងកើនឡើងដល់កំណត់ត្រាមិនធ្លាប់មានរយៈពេល១៤ឆ្នាំចុងក្រោយនេះបានប្រាកដមែនប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តក្នុងការបង្កើនផលិតកម្មផលិតប្រេងឆៅរបស់ខ្លួន។
គួរឲ្យដឹងដែរថា តាមការព្យាករណ៍នៅត្រឹមឆ្នាំ២០៣៧ខាងមុខនេះ Saudi Aramco នឹងអាចផលិតប្រេងឆៅដល់ទៅ ១៣លានបារ៉ែលក្នុងមួយថ្ងៃហើយនឹងបង្កើនការផលិតថាមពលហ្គាសឲ្យបានច្រើនជាង៥០ភាគរយនៅត្រឹមឆ្នាំ២០៣០ ខណៈដែលគិតត្រឹមខែកុម្ភៈកន្លងទៅក្រុមហ៊ុនអាចផលិតប្រេងបានត្រឹមតែ១០លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content