រយៈពេល​១១ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគ ៦០៩គម្រោង ដែលមានទុន​រហូតដល់​៩,៥​ពាន់លាន​ដុល្លារ​

ភ្នំពេញ ៖ ​ក្នុង​រយៈពេល១១ខែ ឆ្នាំ ២០២៥​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​អនុម័តគម្រោង​វិនិយោគ​មានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ចំនួន៦០៩​គម្រោង ដែលមានទឹកប្រាក់​វិនិយោគសរុប​ប្រមាណ៩,៥ពាន់​លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​នៅថ្ងៃទី​០៤ ធ្នូ ២០២៥ ។​

បើតាម​របាយការណ៍បញ្ជាក់ថា ទាំង​ការអនុម័ត​គម្រោង និងទុនវិនិយោគ ក្នុងរយៈពេល១១ខែ​សុទ្ធតែកើនឡើង​បើធៀបនឹង​ឆ្នាំ ២០២៤ ជាក់ស្ដែង សម្រាប់គម្រោង​វិនិយោគ​បានកើនឡើង​រហូតដល់​២២០​គម្រោង ស្មើនឹង​ប្រមាណ៥៧ភាគរយ ខណៈទុនវិនិយោគ​មានការកើនឡើង​រហូតដល់៣ពាន់​លានដុល្លារ​ឬស្មើ​នឹង​ប្រមាណ៤៧ភាគរយ ។ ក្នុងឆ្នាំ ២០២៤ រយៈពេល​១១ខែដូចគ្នា​ គណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជី​គម្រោង​វិនិយោគចំនួន៣៨៩គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគ​ប្រមាណ ៦,៥ពាន់​លានដុល្លារអាមេរិក ។

របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ក៏បានបង្ហាញផងដែរពីប្រភពទុនវិនិយោគ ក្នុងរយៈពេល​១១ខែ ដោយឃើញថា​ប្រភពទុនវិនិយោគមកពីប្រទេសចិន​ ​មានច្រើន​ជាងគេដែលមាន​រហូតដល់ជាង​ពាក់​កណ្ដាល ​នៃទុនវិនិយោគសរុប ៩,៥ពាន់​លានដុល្លារអាមេរិក គឺប្រមាណ ៥២​,៦២ភាគរយ ខណៈកម្ពុជា​បាន​ស្ថិតនៅ​លំដាប់ទី២ មានចំណែក​ប្រមាណ ៣២,៤៩ភាគរយ ។

វិស័យដែលទាក់ទាញ​បានការ​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល១១ខែ ឆ្នាំ ២០២៥នេះ គឺវិស័យឧស្សាហកម្ម ដែលមានទឹក​ប្រាក់​រហូតដល់ ៥,៧​ពាន់​លានដុល្លារអាមេរិក បន្ទាប់មកគឺវិស័យ​ កសិកម្ម​និ​ងកសិ-ឧស្សាហកម្ម ដោយស្រូបទាញបានទឹកប្រាក់វិនិយោគ ប្រមាណ ៤៣៦​លានដុល្លារអាមេរិក ខណៈវិស័យទេសចរណ៍​ស្រូបទាញ​បានទឹកប្រាក់​១៧៥​លានដុល្លារអាមេរិក ក្រៅពីនោះមានវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត ។​

លេខាធិការដ្ឋាន​នៃក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានបង្ហាញពីចំនួន​រោងចក្រ​ដែលរើចេញពី​ប្រទេស​ចិន​មានរហូតដល់៥០ម៉ឺនរោងចក្រ​ទាំងពីមុន បច្ចុប្បន្ននិងអនាគត ហើយរំពឹងថា​កម្ពុជា​នៅតែបន្តទទួលបានការ​វិនិយោគ​ពីប្រទេស​ចិន​ជា​បន្ត​បន្ទាប់ទៀត ។ ការរុះរើ​រោងចក្រ​ចេញពីប្រទេស​ចិន​ គឺក្នុងគោលបំណង​ដើម្បីគេចពីពន្ធបដិការ​របស់អាមេរិកដែល​បានដាក់លើ​ប្រទេស​ចិន ។​

ឯកឧត្តម​ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​មានប្រសាសន៍លើកឡើងថា ឆ្នាំ ២០២៥នេះ ជា​ឆ្នាំ ប្រវត្តិ​សាស្ត្រ ដែលកម្ពុជាបាន​អនុម័តគម្រោង​វិនិយោគ​ច្រើន ជាមួយ​នឹងទុនវិនិយោគ​ក៏ច្រើន​ ដែលមិនធ្លាប់​មាន​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *