សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ភ្នំពេញ ៖ ផ្លាស់ប្ដូរការងារពីកម្មកររោងចក្រ មកចាប់យកមុខរបរធ្វើនំសាំងវុិចលក់តាមរ៉ឺម៉កម៉ូតូចល័ត ជាពិសេស ឈប់នៅតាមមុខសាលារៀន មើលទៅត្រឹមតែជាអាជីវកម្មតូចតាចនៅតាមចិញ្ចើមផ្លូវ ប៉ុន្តែយ៉ាងហោចណាស់ក៏អាចរកចំណូលសម្រាប់ចិញ្ចឹមគ្រួសារបានសមរម្យ មានសេរីភាព ហើយថែមទាំងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រផងដែរ។

អ្នកស្រី ព្រំ ស៊ីណាក់ ជាអតីតកម្មការនីរោងចក្រមួយកន្លែង បច្ចុប្បន្នជាម្ចាស់រ៉ឺម៉កម៉ូតូលក់នំសាំងវ៉ុិចចល័តនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ៖ បច្ចុប្បន្ននេះ អ្នកស្រី រួមជាមួយនឹងស្វាមី សុទ្ធតែជាអ្នកធ្វើ និងលក់នំសាំងវុិចតាមរទេះចល័តដូចគ្នា (រទេះផ្សេងគ្នា) ដោយក្នុងមួយថ្ងៃជាមធ្យមក្នុងរទេះមួយអាចលក់បាននំសាំងវុិចប្រមាណ១០០ ដោយនំមួយមានតម្លៃ ៣០០០រៀល ពោលគឺក្នុងមួយថ្ងៃអាចលក់បានចំណូលប្រមាណ ៣០ម៉ឺនសៀល និងទទួលបានប្រាក់ចំណេញគួរសម ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។

«ខ្ញុំលក់សាំវុិចនេះជាង ៩ឆ្នាំហើយ ដោយពីមុនមកខ្ញុំធ្លាប់ធ្វើការរោងចក្រ តែក៏ឈប់ហើយមកលក់សាំងវុិចនេះវិញដោយសារអាចបានចំណូលរាល់ថ្ងៃ ចង់លក់ថ្ងៃណាក៏បាន ហើយសព្វថ្ងៃខ្ញុំលក់ពីរនាក់ប្ដីប្រពន្ធពីររ៉ឺម៉កម៉ូតូផ្សេងគ្នា ដោយមួយថ្ងៃជាមធ្យម រ៉ឺម៉កម៉ូតូមួយអាចលក់ប្រមាណជាង១០០នំ បើគិតជាលុយប្រមាណជាង ៣០ម៉ឺនរៀលដែរ គ្រាន់នឹងចិញ្ចឹមជីវិត និងផ្គត់ផ្គង់កូនដែលកំពុងរៀនថ្នាក់ទី៩»។

អ្នកស្រីបន្ថែមឱ្យដឹងថា នំដែមានលក់នៅលើរ៉ឺម៉កម៉ូតូរួមមានដូចជា នំសាំងវុិច បឺហ្គឺ និងនំប៉័ងហត់ដក លក់ក្នុងតម្លៃ ៣០០០រៀលគ្រប់មុខ ប៉ុន្តែអ្នកទិញភាគច្រើននិយមទទួលទានសាំងវុិចជាងគេ ព្រោះវាងាយស្រួលញ៉ាំផង និងអាចជ្រើសរើសប្រភេទសាច់ខាងក្នុងដោយខ្លួនឯងបាន មានដូចជា សាច់មាន់បំពងម្សៅ សាច់ក្ដាម ហត់ដក ពងទាចៀន ប្រហិត និងបន្លែបន្ថែម គឺសាលាដ ហើយស្រោចពីលើដោយទឹកប៉េងប៉ោះ ប័រ និងបន្ថែមម្ទេសសម្រាប់អ្នកចូលចិត្តហឹរ។

ស្ត្រីរូបនេះបានបន្តឱ្យដឹងថា អតិថិជនរបស់អ្នកស្រីភាគច្រើនគឺសិស្សសាលានៅពេលល្ងាច ឯពេលព្រឹកភាគច្រើនគឺអ្នកធ្វើការដែលឈប់ម៉ូតូខ្ចប់សាំងវុិចទុកហូបជាអាហារពេលព្រឹកមុនចូលធ្វើការផងដែរ។ ចំណុចពិសេសដែលគេនិយមចូលទិញសាំងវុិចនេះគឺរូបមន្តក្នុងការធ្វើប័រដើម្បីស្រោចលើសាំងវ៉ិច និងរសជាតិមាន់បំពងដែលអ្នកស្រីច្នៃលាយគ្រឿងដោយខ្លួនឯង មានរសជាតិស៊ីគ្នាសមល្មមអាចទទួលទានបានត្រឹមតម្លៃ ៣០០០រៀលនេះ។

សម្រាប់ការលក់នេះដែរ អ្នកស្រីរៀបរាប់ថា ៖

«យើងត្រូវងើបពីព្រលឹមម៉ោងប្រហែល ៣កន្លះដើម្បីរៀបចំឥវ៉ាន់ និងដាក់ចៀនប្រហិត និងពងទាជាដើម លុះរៀបចំរួចនៅម៉ោង ៥កន្លះព្រឹកទើបយើងជិះចេញពីផ្ទះនៅម្ដុំក្រាំងធ្នង់ ទៅកន្លែងលក់នៅម្ដុំសែនសុខ ឈប់រ៉ឺម៉កសិនទើបរៀបចំដាក់ចៀនសាច់មាន់ ព្រោះវាត្រូវចៀនភ្លាមៗទើបសាច់នៅស្រួយឆ្ងាញ់។ ការលក់នេះដែរ ពេលព្រឹកយើងលក់នៅម្ដុំសែនសុខ លុះពេលថ្ងៃ និងល្ងាចទៅឈប់នៅម្ដុំសាលា វេស្ទើន ទួលគោកវិញ បើគិតទៅមួយថ្ងៃលក់ពីម៉ោង ៦ព្រឹក ដល់ ៦ល្ងាចទើបឈប់»។

គួររំឭកដែរថា បទពិសោធការលក់សាំងវុិចប្រមាណ ៩ឆ្នាំកន្លងមកនេះ បានមកពីបងប្អូនដែលគេចេញមកលក់មុន ហើយអ្នកស្រីឃើញគេអាចរកចំណូលបានគួរសម អ្នកស្រីក៏បានសម្រេចចិត្តឈប់ធ្វើការរោងចក្រ និងងាកមករៀនធ្វើនំ និងលក់ដូចគេដែរ។ ដំបូងឡើយ អ្នកស្រីត្រូវទៅរៀនធ្វើនំជាមួយនឹងគេ និងស៊ីឈ្នួយលក់ឱ្យក្រុមហ៊ុនដែលជួលរ៉ឺម៉កឱ្យ ដោយមួយថ្ងៃអាចចំណេញបានប្រមាណ ៥ម៉ឺនរៀលបន្ទាប់ពីផាត់ដើមរួច។ ក្រោយៗមក អ្នកស្រីក៏បានចេញមកលក់ដោយខ្លួនឯងដោយទិញរ៉ឺម៉កលក់ឯករាជ្យផ្ទាល់ខ្លួនក្នុងតម្លៃប្រមាណ ២០០ដុល្លារ ហើយបន្តលក់រហូតដល់សព្វថ្ងៃ។

យ៉ាងណាមិញ មុខរបរមួយនេះត្បិតថាមិនពិបាក ប៉ុន្តែក៏មានភាពប្រឈមផងដែរ ដូចជាការលក់ចល័តនៅតាមផ្លូវអាចត្រូវគេដេញ ព្រោះមិនមែនជាទីតាំងលក់ដែលមានការជួលទីតាំងនោះឡើយ ហើយមួយទៀតគឺបញ្ហាអាកាសធាតុ ដែលអ្នកលក់ត្រូវប្រឈមទាំងរដូវប្រាំង និងរដូវវស្សា ត្រូវហាលខ្យល់ ហាលភ្លៀង។

ជាចុងក្រោយ អ្នកស្រី ស៊ីណាក់ ក៏សូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែចូលទិញនំសាំងវុិចរបស់អ្នកស្រី ដែលក្រៅពីអាចជួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារជៀសផុតពីភាពក្រីក្រ ថែមទាំងអាចផ្គត់ផ្គង់ឱ្យកូនបានចូលរៀនត្រឹមត្រូវ និងបន្តទៅថ្នាក់ឧត្តមសិក្សានាពេលអនាគត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *