ចំការម្រេច សុធី បើកទទួលទេសចរ ដើម្បីបង្ហាញពីដំណើរការផលិតម្រេចល្អបំផុតនៅលើពិភពលោក

កែប ៖ ម្រេចសុធី គឺជាឈ្មោះចំការម្រេចដ៏ល្បីល្បាញមួយកន្លែងដែលមានទីតាំងស្ថិតនៅតំបន់ភ្នំវល្លិ៍ ខេត្តកែប ត្រូវបានបង្កើតឡើងប្រមាណជិត២០ឆ្នាំមកហើយ។ ផ្ទៃដីទាំងមូលមានទំហំ​ប្រមាណជា ៣ហិកតា ក្នុងនោះផ្ទៃដីដាំម្រេចមាន២ហិកតា និង១ហិកតាទៀតសម្រាប់ដាំដំណាំចម្រុះផ្សេងៗ។

បើតាមអ្នកស្រី ស៊ន សុធី ដែលជាម្ចាស់ចំការម្រេចខាងលើនេះបានឱ្យដឹងអំពីសាវតារបស់ដំណាំម្រេច​ថា ផលិតផលម្រេចបានចាប់កំណើតនៅក្នុងខេត្តកែប ប្រមាណជាជាង១០០ឆ្នាំមកហើយ ពោលគឺតាំងពី​ខេត្តកែបមិនទាន់បំបែកចេញពីខេត្តកំពត។ ហេតុដូច្នេះហើយបានគេជាប់ឈ្មោះហៅ ម្រេចដែលមាន​គុណភាពខ្ពស់របស់កម្ពុជាថា ជាម្រេចកំពត។

អ្នកស្រីបន្តឱ្យដឹងទៀតថា ម្រេចកំពតដែលសុទ្ធល្អគឺអាចផលិតបានតែក្នុងខេត្តកែប និងស្រុកមួយ ចំនួនរបស់ខេត្តកំពត ដែលមានអាកាសធាតុល្អ និងដីមានជីវជាតិតែប៉ុណ្ណោះ ហើយផលិតផលម្រេចនេះដែរ ត្រូវបានទទួលស្គាល់ថាជាម៉ាក់សម្គាល់ភូមិសាស្ត្រទំនិញ។ យ៉ាងណាក៏ដោយ លើសពីកសិករដាំដុះម្រេចទូទៅ អ្នកស្រី ស៊ន សុធី បានបើកចំការរបស់ខ្លួន ទទួលស្វាគមន៍ភ្ញៀវទេសចរដែលមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងរយៈពេលប្រមាណជិត២០ឆ្នាំកន្លងមកនេះ ចំការម្រេចសុធី បានទទួលភ្ញៀវអន្តរជាតិដែលមកពីជាង៧០ប្រទេស ទូទាំងពិភពលោក។ រីឯមូលហេតុនៃការទទួលភ្ញៀវនេះ គឺអ្នកស្រីចង់ឱ្យភ្ញៀវទេសចរបានរៀន​សូត្រ និងយល់ដឹងអំពី​លក្ខខណ្ឌ ក៏ដូចជាដំណើរការនៃការដាំដុះម្រេច។ ពិសេសជាងនេះគឺចង់ឱ្យអ្នកទេសចរបានដឹងអំពី​ផលលំបាកនៅក្នុងការថែទាំដំណាំម្រេច ទម្រាំអាចទទួលបានផលិតផលម្រេច ដែលមានគុណភាពខ្ពស់។

អ្នកស្រី ស៊ន សុធី បានបញ្ជាក់ទៀតថា៖

«យើងមិនបានគិតប្រាក់ ឬលក់សំបុត្រសម្រាប់ចូល ទស្សនាចំការម្រេចរបស់យើងទេ លើសពីនេះយើងមានទាំងមគ្គុទេសក៍ចាំនាំផ្លូវ និងណែនាំអំពី​ចំណេះ​ដឹងទូទៅរបស់ដំណាំម្រេចដោយមិនគិតកម្រៃផងដែរ»។

ប្ដូរពីការយកលក់សំបុត្រចូលទស្សនា អ្នកស្រី និងបុគ្គលិកជាង១០នាក់ផ្សេងទៀត បានបង្កើតជាផលិតផលម្រេចកែច្នៃ និងសម្រេចមួយចំនួនដូចជា កាហ្វេម្រេច តែម្រេច ជ្រក់ម្រេច និងគ្រាប់ម្រេចជាវត្ថុធាតុដើម ដែលមានការវេចខ្ចប់ទៅតាមស្តង់ដារត្រឹមត្រូវ។

អ្នកស្រីបានបន្តឱ្យដឹងថា ផលិតផលរបស់ខ្លួនភាគច្រើនលក់បានតាមរយៈភ្ញៀវទេសចរដែលចូលមកទស្សនា មួយផ្នែកទៀតគឺផ្ញើទៅក្រៅប្រទេស និងមួយផ្នែកទៀតគឺដាក់លក់នៅតាមតំបន់គោលដៅ ទេសចរណ៍។ លើសពីកម្រៃដែលអ្នកស្រីទទួលបានពីការលក់ផលិតផលម្រេច ចំការម្រេចសុធីក៏បានក្លាយជា កន្លែងផ្ដល់ការងារធ្វើដល់បុគ្គលិកដែលភាគច្រើនជាស្ត្រីរស់នៅក្នុងតំបន់នោះដោយផ្ទាល់ និងដោយ​ប្រយោល​ផងដែរ។

គួរបញ្ជាក់ថា ទីផ្សារនាំចេញ និងតម្លៃម្រេចរបស់កម្ពុជាកាលពីឆ្នាំ២០២៤ កន្លងទៅ មានការ​កើន​ឡើងគួរឱ្យកត់សម្គាល់ ពោលគឺក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ កម្ពុជារកចំណូលបាន​ជាង៣៤លានដុល្លារពីការនាំចេញម្រេច​ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជិត១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​


Leave a Reply

Your email address will not be published.Required fields are marked *