ខណៈដែលសង្វាក់ផលិតកម្ម និងតម្រូវការនៃការប្រើប្រាស់កំពុងត្រឡប់មករកស្ថានភាពជាធម្មតាវិញ សម្រាប់តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បញ្ហាតម្លៃដឹកជញ្ជូនទំនិញតាមផែនៅតែបន្តភាពប្រឈមខ្ពស់។

ជាមួយនឹងស្ថានភាពដ៏តានតឹងនេះ លោក Chen Yang ប្រធានគ្រប់គ្រងភ្នាក់ងារដឹកជញ្ជូនតាមផែដែលមានមូលដ្ឋាននៅក្នុងទីក្រុងផែសមុទ្រ Ningbo ប្រទេសចិនបានអះអាងថា បច្ចុប្បន្ន តម្លៃនៃការដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមានភាពតឹងតែងព្រមទាំងមានកំណើនតម្លៃខ្លាំង។
លោក Chen បានបន្តថា ផែជាច្រើន ដូចជានៅក្នុងវៀតណាម ថៃ ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ផងដែរ ត្រូវបានគេមើលឃើញថា មានការកើនឡើងនូវអត្រាតម្លៃដល់ទៅជាង ៣ ០០០ដុល្លារ ពីតម្លៃដែលធ្លាប់ប្រើប្រាស់មុនពេលកូវីដត្រឹមតែ ២០០ ទៅ ៣០០ដុល្លារប៉ុណ្ណោះ។អំឡុងពេលនៃវិបត្តិកូវីដតម្លៃនៃការដឹកជញ្ជូនតាមផែបានកើនឡើងទៅដល់ជាង ១ ០០០ ដុល្លារ និង ២ ០០០ ដុល្លារ នៅចន្លោះរដូវបុណ្យចូលឆ្នាំចិន។

គិតត្រឹមខែវិច្ឆិកាកន្លងទៅនេះ តម្លៃសេវាដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់ប្រទេសថៃ និងវៀតណាមគឺមានការកើនឡើងដល់ទៅ ៧២,២ភាគរយធៀបទៅនឹងខែតុលា ខណៈដែលកាលពីសប្តាហ៍មុននៅសិង្ហបុរី និងម៉ាឡេស៊ី តម្លៃនេះមានការកើនឡើងប្រមាណជា ៩,៨ភាគរយជារៀងរាល់សប្តាហ៍។ នេះបើយោងតាមការបញ្ជាក់ដោយ Ningbo Shipping Exchange។
ដោយឡែក លោក Yan Hai ប្រធានផ្នែកអ្នកវិភាគដឹកជញ្ជូនតាមផ្លូវទឹកមកពីក្រុមហ៊ុនមូលប័ត្រ Shenwan Hongyuan បានលើកឡើងថាពេលនេះប្រតិបត្តិករកំពុងជួបប្រឈមមុខទៅនឹងបញ្ហាភាពមិនច្បាស់លាស់នៃស្ថានភាពរបស់មេរោគអូមីក្រុងនៅឡើយ ហើយនឹងត្រូវការពេលវេលាយ៉ាងហោចណាស់ ២សប្តាហ៍ទៀត ដើម្បីធ្វើការសន្និដ្ឋានជារួមចំពោះទំហំ និងផលប៉ះពាល់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content