គោមផ្កាយធ្វើពីឫស្សី និង ក្រម៉ា នៅតែមានតម្រូវការខ្ពស់សម្រាប់តាំងលំអរផ្ទះនារដូវចូលឆ្នាំខ្មែរ

ជារៀងរាល់ឆ្នាំនៅពេលពិធីបុណ្យចូលឆ្នាំថ្មី កាន់តែខិតជិតមកដល់ គេសង្កេតឃើញនៅតាមគេហដ្ឋាន បូរី ខុនដូរ ក្រុមហ៊ុន និងសណ្ឋាគារជាច្រើន មានរៀបចំបំពាក់គោមផ្កាយនិងខ្សែរ ត្រីកោណជាដើម ដើម្បីលំអរលើកសម្រស់ក៏ដូចជាកាលើករាសីផងដែរ។ នេះក៏បានន័យថា ពិធីបុណ្យចូលឆ្នាំ ជាពេលវេលាដ៏មមាញឹកសម្រាប់អ្នកប្រកបអាជីវកម្មប្រភេទ នេះ។

នៅពេលគេធ្វើដំណើរតាមផ្លូវជាតិលេខ៦អា រហូតដល់ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ គេនឹងបានឃើញអ្នកភូមិចងព្យួរប្រដាប់ប្រដា សម្ភារៈតាំងលំអរគេហដ្ឋាន​លក់នៅ​តាមតូបមុខផ្ទះតគ្នាជាជួរៗ ដែលគេអាចកត់សំគាល់បានថា​ គោមផ្កាយមានប្រវត្តិចេញ​ពីភូមិនេះ​តែម្តង។  ចំណែកគ្រួសារឪពុកម្តាយអ្នកនាង អ៊ាន គីមអ៊ី ក៍មានទីតាំងលក់នៅទីនោះ​តកូនតចៅ​មកដែរ ហើយថែមទាំងបង្កើតទីតាំងថ្មីថែមមួយកន្លែងទៀតនៅជិតផ្សារទួលសង្កែ រាជធានី​ភ្នំពេញ​នេះតែម្តង។

បើតាមអ្នកនាង អ៊ាន គីមអ៊ី ដែលជាម្ចាស់អាជីវកម្មលក់គោមផ្កាយធ្វើពីឬស្សី និងក្រម៉ា បានឱ្យ​ដឹងថា អាជីវកម្មរបស់ខ្លួនចាប់ផ្ដើមទទួលបានការកម្មង់ទិញបណ្ដើរៗ តាំងតែពីអំឡុងចុង ខែមីនាមកម្លេះ។

ម្ចាស់អាជីវកម្មគោមផ្កាយធ្វើពីឬស្សីនិងក្រម៉ា ដែលឈរជើងលើទីផ្សារប្រមាណជា ២០ឆ្នាំមកនេះ បានរៀបរាប់ឱ្យដឹងទៀតថា ក្នុងអំឡុងខែកុម្ភៈ ជាពេលវេលាដែលម៉ូយធំៗកម្មង់ទិញ​ដើម្បី បន្តលក់រាយទៅឱ្យអតិថិជនផ្សេងទៀត ដោយរាល់ការបញ្ជាទិញម្ដងៗ គឺចាប់ពី ១០០សម្រាប់ ដល់ ៥០០សម្រាប់ ហើយក្នុងមួយសម្រាប់លក់ចេញក្នុងតម្លៃដុំពី ៣០០០រៀល ទៅ ៦០០០រៀល។

អ្នកនាង គីមអ៊ី បញ្ជាក់ឱ្យដឹងទៀតថា គោមផ្កាយរួមនឹងសម្ភារៈតាំងលំអរគេហរដ្ឋាននេះ ត្រូវបានផលិតដោយដៃលក្ខណៈគ្រួសារតែម្តង មិនបានបញ្ជាទិញពីប្រទេសជិតខាងនោះទេ ដែលជាការរួមចំណែកដល់ការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ជាពិសេសចាស់ៗក្នុងភូមិ អាចរកចំណូលសម្រាប់ទប់ការចំណាយ ក្នុងគ្រួសារបានមួយចំណែកផងដែរ។

ចំណែកឯឬស្សី ដែលជាវត្ថុធាតុដើមវិញ មានមួយចំនួនបានពីគ្រួសារអ្នកនាងដាំខ្លួនឯងខ្លះ និងមួយចំនួនទៀតទិញពីអ្នកភូមិ។ សម្រាប់ក្រម៉ា និងថង់ផ្លាស្ទិកត្រូវបានឯណោះវិញ អ្នកនាងបាន​​បញ្ជាទិញពីបណ្តាខេត្តផ្សេងៗ ដូចជាក្រម៉ាពីអ្នកភូមិព្រែកសណ្តែក ស្រុកកោះសូទិន ខេត្តកំពង់ចាម និងក្រម៉ាអ្នកស្រុកកៀនស្វាយ ខេត្តកណ្តាលជាដើម។

សម្រាប់ដំណើរការផលិតសម្ភារៈលំអរទាំងនេះវិញ អ្នកនាង គីមអ៊ី បានឱ្យដឹងថា ដំបូងឡើយ​គេត្រូវទិញឬស្សីចាស់ៗល្អ មកពុះជ្រៀងធ្វើជាឆ្អឹងតូចៗ ហើយដាក់ត្រាំទឹក​មួយរយៈទើបស្រង់​យកមកហាលថ្ងៃ ជៀសវាងកុំឱ្យមេស៊ីពុកផុយ។ បន្ទាប់មក គេយកឬស្សី​មកពត់ធ្វើឆ្អឹងគោម​ជារាងផ្កាយ ចងលួសឱ្យជាប់ទើបកាត់ក្រម៉ា ឬថង់ផ្លាស្ទិកចងទៅតាមរាងឆ្អឹង​ឬស្សីដែលបានពត់​ទុក​នោះជាការស្រេច។

រាល់ដំណាក់កាលនីមួយៗ អ្នកនាង និងក្រុមការងារបានផ្ចឹតផ្ចង់ធ្វើយ៉ាងយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណា ធានាថាសម្ភារៈដែលផលិតបានមានគុណភាពល្អ អាចប្រើប្រាស់បានច្រើន ឆ្នាំ។

បើក្រឡេកទៅមើលអតិថិជនដែលបញ្ជាទិញស្ទើរតែរៀងរាល់ឆ្នាំវិញគឺមាននៅ ខេត្តកំពង់ចាម ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងម៉ូយខេត្តផ្សេងៗមួយចំនួនទៀត ពិសេសអតិថិជន​ប្រចាំផ្សារអូរឬស្សី ក្នុងក្រុងភ្នំពេញ និងអតិថិជននៅស្រុកពញាឮ ខេត្តកណ្តាលតែម្តង​ ដែលកម្ម៉ង់ទិញច្រើនៗចន្លោះពី ៥០០ទៅ១០០០សម្រាប់ក្នុងមួយឆ្នាំៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *