ប្ដូរពីដីស្រែដែលធ្វើស្រូវមិនបានផល មកដាំដំណាំចម្រុះទទួលបានផលច្រើន និងបង្កើនជីវភាពរស់នៅ

ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានអំណោយផលខ្លាំងខាងផ្នែកកសិកម្ម ជាពិសេសមានដីដែលអាចដាំដំណាំបានច្រើនប្រភេទរាប់ចាប់ពីដីស្រែ ចំការ និងដំណាំផ្សេងៗទៀត។ ក្នុងនោះ ដោយមើលឃើញពីតម្រូវការ និងអំណោយផលខាងផ្នែកដំណាំ ក៏ដូចជាបន្លែផ្សេងៗ កសិករមួយចំនួនបានផ្លាស់ប្ដូរដីស្រែដែលធ្វើស្រូវមិនបានផល មកដាំដំណាំចម្រុះវិញ ដោយអាចទទួលបានទិន្នផលល្អគួរឱ្យកត់សម្គាល់។

លោក ហ៊ុន ហូរ ជាកសិករនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា បើប្រៀបធៀបគ្នាពីការធ្វើស្រែ និងការដាំដំណាំចម្រុះ គឺការយកដីដាំដំណាំមានភាពងាយស្រួលជាង និងទទួលបានផលច្រើនជាងធ្វើស្រែ ដោយសារដាំដំណាំគេអាចដាំបានច្រើនមុខ ហើយអាចទទួលផលវិលជុំ ប៉ុន្តែស្រូវយ៉ាងច្រើនអាចដាំបានត្រឹមតែ៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ណាមួយត្រូវការទឹកស្រោចឱ្យបានគ្រប់គ្រាន់ថែមទៀតផង។

លោកបានបន្តឱ្យដឹងទៀតថា នៅក្នុងដីស្រែដែលលោកធ្លាប់ធ្វើស្រូវលើផ្ទៃដីប្រមាណ១ហិកតានោះ បច្ចុប្បន្ននេះ កំពុងដាំដំណាំចម្រុះដូចជា ឪឡឹក ពោត សណ្ដែកកួរ ប៉េងប៉ោះ ត្រសក់ ម្ទេស ត្រប់ និងដើមននោងជាដើម ហើយអាចប្រមូលផលបានឆ្លាស់គ្នាពីមួយរដូវទៅមួយរដូវ ដូចជាក្រោយពេលប្រមូលផលឪឡឹករួចរាល់ គឺចាប់ផ្តើមដាំពោត ហើយបន្ទាប់ពីពោត គឺចាប់ផ្តើមដាំត្រសក់វិញម្ដងជាដើម។

លោកបានបញ្ជាក់ថា ៖

“ជាក់ស្ដែង សម្រាប់ដំណាំឪឡឹកវិញ យើងត្រូវការដាំ និងប្រមូលចន្លោះពីខែឧសភាព ដល់ខែកក្កដា ហើយឆ្នាំនេះផ្ទាល់ យើងអាចប្រមូលផលបានប្រមាណ ៤តោន ដោយឪឡឹកលឿងលក់បានតម្លៃ ២៥០០-៣០០០រៀលក្នុងមួយគីឡូក្រាម ចំណែកឯឪឡឹកក្រហមមានតម្លៃក្រោមនេះបន្តិច។ “

ដោយឡែក ពាក់ព័ន្ធនឹងការថែទាំ ក៏ដូចជាការស្រោចស្រពវិញ កសិករ ហ៊ុន​ ហូរ បានរៀបរាប់ឱ្យដឹងដែរថា ដំបូងឡើយលោកបានប្រើម៉ាស៊ីនដើរដោយថាមពលប្រេងម៉ាស៊ូត ដើម្បីបូមទឹកស្រោចដំណាំ ប៉ុន្តែដោយសារតម្លៃប្រេងឡើងថ្លៃផង ហើយត្រូវចំណាយកម្លាំងច្រើនក្នុងការបញ្ឆេះផងនោះ ទើបនៅដើមឆ្នាំ២០២៣ លោកបានផ្លាស់ប្ដូរមកប្រើសូឡាបូមទឹកដែលជាប្រភពថាមពលស្អាត និងងាយស្រួលក្នុងការស្រោចស្រពដោយគ្រាន់តែចុចកុងតាក់ជាការស្រេច។

ចុងក្រោយ លោក ហ៊ុន ហូរ បានមានមតិផ្ដាំផ្ញើទៅដល់បណ្តាបងប្អូនជាកសិករដែរផងដែរថា សម្រាប់អ្នកដែលមានដីស្រែ ហើយចង់ផ្លាស់ប្ដូរមកដាំដំណាំ គឺអាចដាំបានដោយសារតែដំណាំចម្រុះ ងាយស្រួលដាំ និងអាចប្រមូលផលបានវិលជុំ បានច្រើនមុខ ដែលគ្រាន់តែតម្រូវឱ្យមានការថែទាំ និងផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ជាការស្រេច ហើយអាចទទួលបានទិន្នផលច្រើនស្ទើរមិនគួរឱ្យជឿ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ