សហគមន៍តាសីសាមគ្គី ប្រកាសបើកវគ្គបណ្ដុះបណ្ដាលដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ពលករចំណាកស្រុក

ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង សហគមន៍តាសីសាមគ្គីបាន និងកំពុង​ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់។ កន្លងមក សហគមន៍មួយនេះល្បីល្បាញទៅលើការផ្គត់ផ្គង់បន្លែសុវត្ថិភាពដែលដាំដុះនៅក្នុងផ្ទះសំណាញ់។

ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ សហគមន៍បានពង្រីកសមាជិកជាបន្តបន្ទាប់​ទៅតាមបណ្តាខេត្តផ្សេងទៀតដូចជា ខេត្តព្រៃវែង កំពង់ចាម កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ជាដើម។ ដោយឡែក ថ្មីៗនេះ សហគមន៍បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលទៅដល់ប្រជាជនក្នុងស្រុក ប្រជាកសិករដែលមានបំណងចង់រៀនសូត្រពីការដាំដុះបន្លែសុវត្ថិភាព ជាពិសេសពលករចំណាក​ស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងព្រួយបារម្ភថាមិនមានការងារធ្វើនៅក្នុងស្រុក។

បើតាមលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គីបានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យលោក ក៏ដូចជាសហគមន៍ទាំងមូលផ្ដួចផ្ដើមគំនិតបើកវគ្គបណ្ដុះបណ្ដាលនេះគឺដោយសារតែកន្លងមក សហគមន៍បានប្រឈមនឹងកង្វះកម្លាំងពលកម្ម ដែលនាំឱ្យការផ្គត់ផ្គង់បន្លែសុវត្ថិភាពមិនគ្រប់តាមតម្រូវការទីផ្សារ។

បើតាមការគូសបញ្ជាក់ពីសំណាក់ប្រធានសហគមន៍ខាងលើ វគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅ ១វគ្គហើយ និងបានបិទបញ្ចប់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះ។ សម្រាប់វគ្គទី២ គឺកំពុងតែបណ្ដុះបណ្ដាលចំនួន ១៥ថ្ងៃ ដោយមានសិក្ខាកាមចូលរួម ៣០នាក់ ​ហើយគ្រោងនឹង​បន្តបណ្ដុះបណ្ដាលវគ្គទី៣ បន្តទៀត។

លោក ណុប នុន បានបន្តឱ្យដឹងថា៖​

«រយៈពេលនៃការបណ្ដុះបណ្ដាលនេះ គឺយើងធ្វើយ៉ាងណា​ឱ្យគាត់ដឹងពីរបៀបដាំដុះ និងវិធីសាស្ត្រ តាមដានសត្វល្អិត ជំងឺ និងការប្រើប្រាស់ធាតុចូល​មួយចំនួន ហើយបន្ទាប់ពីការបណ្ដុះបណ្ដាលទៅ យើងក៏នៅបន្តចុះទៅត្រួតពិនិត្យជាក់ស្ដែង និងពន្យល់​បន្ថែមដូចគ្នា ព្រោះ ១៥ថ្ងៃតិចពេក»។

ក្រៅពីការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃទៅ សហគមន៍ក៏រ៉ាប់រងលើការស្នាក់នៅ ផ្តល់អាហារ ៣ពេល និងមានប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ផ្អែកតាមចំណាត់ថ្នាក់ដែលសិក្ខាកាមទទួលបានក្នុងអំឡុងពេល នៃការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះ ចប់ពីវគ្គបណ្ដុះបណ្ដាលទៅ សហគមន៍នឹងជួយរកការងារនៅតាមកសិដ្ឋាន ជាសមាជិកតាមបណ្ដាខេត្តផ្សេងៗ។ ជាក់ស្ដែង ក្រោយបញ្ចប់វគ្គទី១​ កាលពីថ្ងៃទី ២៨ កក្កដា សហគមន៍បានបញ្ជូនសិក្ខាកាមចំនួន ១០នាក់ ទៅកសិដ្ឋាននៅភ្នំតាម៉ៅ និង ១០នាក់ទៀតទៅ កសិដ្ឋាននៅក្នុងស្រុកស្វាយអន្ទរផ្ទាល់។

ជារឿយៗ សហគមន៍តែងតែបំផុសគំនិត បើកជាវេទិកាជួបជុំ រៀបចំដំណើរទស្សនកិច្ច និងវគ្គចែក រំលែកខ្លីៗ ទៅដល់ប្រជាកសិករ យុវជន និងសិស្សនិស្សិតជាដើម អំពីចំណេះដឹងកសិកម្មទំនើប និងការដាំដុះបែបវិលជុំ។ ក្នុងវគ្គនីមួយៗ មានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍ មន្រ្តីបច្ចេកទេស និងអ្នកគ្រប់គ្រង​ការហាត់​ការ ដើម្បីធានាការបណ្ដុះបណ្ដាលដែលផ្សារភ្ជាប់នឹងការអនុវត្ត ក៏ដូចជា​បញ្ជ្រាបចំណេះដឹងស្ដីពីសារៈសំខាន់នៃបន្លែសុវត្ថិភាព។ យ៉ាងណាក៏ដោយ គោលបំណងធំបំផុតនៃការបង្កើតវគ្គចែករំលែកចំណេះដឹង វគ្គបណ្ដុះ​បណ្ដាល និងសកម្មភាពនានារបស់សហគមន៍ជាបន្តបន្ទាប់នេះគឺដោយសារ សហគមន៍ចង់​ឈានទៅបង្កើត​ផ្សារបោះដុំបន្លែសុវត្ថិភាព​ជុំវិញតំបន់​ជាប់បឹងទន្លេសាប ពង្រឹងសេដ្ឋកិច្ចតាមសហគមន៍ដែលជាការ​គាំទ្រគោលនយោបាយរបស់រាជ​រដ្ឋាភិបាល។

គួរបញ្ជាក់ថា សហគមន៍តាសីសាមគ្គី បាន និងកំពុងដាំដុះបន្លែជាច្រើនមុខដូចជា៖ ស្ពៃផ្កាខៀវ ផ្កាស ស្ពៃបូកគោ ស្ពៃក្រញាញ់ម៉ាឡេស៊ី ក្រញាញ់ផ្អែម ស្ពៃក្ដោប ខាត់ណាដើម ស្ពៃជើងទា ស្ពៃក្រញាញ់​ធម្មតា ស្ពៃខៀវ ជាដើម។ ដើម្បីធានាសុវត្ថិភាពបន្លែ សហគមន៍បានប្រើប្រាស់ផ្ទះសំណាញ់ សម្រាប់ការពារសត្វល្អិត និងជាពិសេសធានាការដាំដុះបានគ្រប់រដូវកាល។

គួរឱ្យដឹងផងដែរថា ខេត្តបានដំបងមានសហគមន៍សរុប ៨៣ សហគមន៍ តែសហគមន៍ដែលមាន​កម្រិត​ល្អមាន ២ សហគមន៍គឺសហគមន៍តាសីសាមគ្គី ក្នុងស្រុកថ្មគោល និងសហគគមន៍​ពន្លឺ​ពេជ្យចិន្តា ក្នុងស្រុក​ភ្នំព្រឹក។ ក្រៅពីនេះសហគមន៍ដែលមធ្យមគឺមាននៅក្នុង ស្រុកមោងឫស្សី ស្រុកបាណន់ និង ស្រុកបវេល (ជាសហគមន៍ផលិតពូជ)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *