កម្ពុជា​ ជំរុញ​ឱ្យ​ប្រទេស​កាតា កៀរគរ​វិនិយោគិន​របស់ខ្លួន​ចូលមក​វិនិយោគលើវិស័យកសិ-​ឧស្សា​ហ​កម្ម​នៅកម្ពុជា ​

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំកាតា ពិនិត្យលទ្ធ​ភាព​ក្នុង​ការ​វិនិ​យោគ​លើវិស័យកសិឧស្សាហកម្ម និងការកែច្នៃស្រូវ ឬស្វាយចន្ទីនៅកម្ពុជា ស្រប​នឹង​សក្ដានុពល​នៃការ​វិនិយោគ​លើវិស័យ​នេះដែល​កំពុង​មានភាពទាក់ទាញ​ និងអំណោយ​ផល ។

នៅក្នុងជំនួប​ជាមួយ​ឯកឧត្តម​ Khalid Ali Abdullah Abel ឯកអគ្គ​រាជទូត​នៃ​រដ្ឋ​កាតា ប្រចាំព្រះរាជាជា​ណាច​ក្រ​កម្ពុជា កាលពីថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០២៤​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកទឹកចិត្តដល់ប្រទេសកាតា គួរ​តែបើ​ក​ស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង ។

សម្តេចតេជោបានរំលឹកថា នៅពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេច ពុំមានពេល​គ្រប់គ្រា​ន់ទ​ទួល​ទូត​ដែល​មាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ដោយនេះគឺជាករណីពិសេស។

ឯកអគ្គរាជទូត បាន​បង្ហាញ​សង្ឃឹម​ថា កាតា នឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ដោយបានប្ដេជ្ញាថា នឹងខិត​ខំបង្កើ​ន​ទំ​នាក់​ទំនង​ការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីក​ទំនាក់ទំនងជាមួយនឹងកម្ពុជា ជាពិសេស​នៅលើវិ​ស័យ​សន្តិ​សុខ​ស្បៀង ដោយសារថា កម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។

សម្ដចតេជោ បានលើកឡើងថា ប្រទេ​ស​ទាំ​ង​ពី​​រមានកិច្ចការធ្វើច្រើន ដោយសារថា កាតា ​ជាប្រទេ​ស​ដែល​​មានសន្តិសុខថាមពល ហើយ​កម្ពុជា​ជាប្រ​ទេស​ធានា​បាន​នូវ​សន្តិ​សុខ​ស្បៀង​ និងមាន​ផ​លិ​ត​ផ​ល​ក​សិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់​ស្វាយ​ចន្ទី។ កម្ពុជាមា​នគោ​លការ​ណ៍​ពិ​សេស​អនុ​​ញ្ញា​​តឲ្យ​ក្រុ​ម​ហ៊ុ​ន​ប​រទេ​​សបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេច​ខ្ចប់ ឃ្លាំងស្តុកទុក ដោយអនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេ​ស​ការអ​នុគ្រោះ​​ដ​ល់​វិ​និយោ​គិន​ពី​បរ​ទេស ។

សម្ដេចតេ​ជោ បានរំឭកថា កាតា គួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline  បន្ទាប់ពីបានផ្អា​កដំ​​ណើ​រកា​រ​ដោ​យ​សា​​រកូ​វីដ​ក​ន្ល​ងទៅ ដើម្បីឲ្យការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់​មជ្ឈិ​មបូព៌ា និងអឺរ៉ុបមកកាន់កម្ពុជា ដែលនឹងជួយនាំភ្ញៀវពីកម្ពុជា និងតំបន់អាស៊ាន ទៅកាន់​កាតា​វិញ​ផង​ដែរ ។

ឯកឧត្ដម Khalid Ali Abdullah Abel ឯកអគ្គ​រដ្ឋ​ទូត​នៃ ប្រទេស​កាតា​ បានសន្យាថា នឹងខិ​តខំ​ប្រ​មែ​ប្រ​មូ​លអ្ន​ក​វិ​និយោ​គិ​ន​ពីកាតាមកក​ម្ពុ​ជា​ ​ក៏​ដូ​ចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិ​និត្យមើលលទ្ធភាពដែលអា​ច​ស​ហ​​ប្រ​​តិ​​ប​ត្តិ​ការ​វិ​និ​យោ​គ​ ។

ឯកឧត្តម​បន្តថា កាតា ​កំពុង​​តែ​ស្វែ​ង​យ​ល់ពី​កត្តា​អ​នុ​គ្រោះ​អ្វី​ខ្លះ​ដែ​ល​ធា​នា​ដ​ល់​ការ​វិនិ​យោ​​គ​របស់កាតានៅ​កម្ពុជា​ ។ កាតា មានលទ្ធភាពនៃការវិនិយោគលើវិស័យជាច្រើនដូចជា វិស័យ​ថាមពល ប្រេង​ ឧស្ម័ន វិស័យ​ហេ​ដ្ឋា​រ​ចនា​សម្ព័​ន្ធ​ ​ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័​យផ្សេ​ង​​ៗ​ជា​ច្រើ​ន​ទៀ​ត​ ហើ​យកាតា​ក៏​កំ​ពុ​ង​ពិ​និ​ត្យ​ ​សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពី​​ភា​ពអ​នុ​គ្រោះ​ដែល​ទេ​ស​ច​រ​កាតាទៅតំ​ប​​ន់​ផ្សេ​​ងៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ