គម្រោង​វិនិយោគចំនួន​១២​ ក្នុង​ខេត្តចំនួន៧ មានទឹក​ប្រាក់ ១២៨លានដុល្លារ​ ត្រូវ​បានក្រុមប្រឹក្សា​អភិវ​ឌ្ឍ​ន៍​​​កម្ពុជាពិនិត្យ ពិភាក្សា ​ដើម្បីចុះបញ្ជី

ភ្នំពេញ ៖ គម្រោង​វិនិយោគចំនួន​១២ ស្ថិតក្នុង​ខេត្ត​ចំនួន ៧​ នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​លើក​យក​មកពិនិត្យ ពិភាក្សា​ ដើម្បីអនុម័ត​ចុះបញ្ជី​ ។ ​នេះ បើតាមសេចក្ដីប្រ​កាស​ព័ត៌មាន​រ​ប​ស់ក្រុ​ម​ប្រឹក្សា​អ​ភិវ​ឌ្ឍន៍​ក​ម្ពុ​ជា​​កាលពីថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៥ ។

បើតាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា គម្រោងវិនិយោគទាំង១២​នេះ មានទុ​នវិ​និ​យោ​គ​ស​រុ​បប្រ​មាណ​ ​១​២​៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤,៦ពាន់កន្លែង និងមានមុខ​ស​ញ្ញា​វិនិ​យោ​គក្នុង​វិ​ស័​​យ​ឧ​ស្សាហ​កម្មចំនួន ១១គម្រោង ក្នុងនោះ​ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រា​ស់ក្នុ​ង​ផ្ទះ​គ្រប់​ប្រ​ភេ​ទ​,​ ផ​លិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រ​កំប៉ុង​ ក្រដាសជូ​តមា​ត់, ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទា​ប់ប​ន្សំ​អ​គ្គិ​ស​នី​គ្រ​ប់​ប្រ​ភេ​ទ​,​ ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពីការកាវ, ផលិតបំពង់ទីបដែក, ផលិ​ត​ប​រិ​ក្ខា​រអ​គ្គិ​ស​នី​បំ​ភ្លឺ​ ​និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារៈស្ទូចត្រីគ្រប់ប្រភេទ, បង្កើ​​ត​ក​សិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈអគ្គិសនី, និងផលិ​ត​​ស​ម្ភា​រៈ​ក្មេ​ង​លេ​ង និងសត្វចិញ្ចឹម និងវិស័យទេសចរណ៍ចំនួន១គម្រោង គឺគម្រោង​សាងសង់ និងធ្វើអាជីវ​ក​ម្ម​ស​ណ្ឋា​គា​រ​ផ្កា​យ៥​ ​ចំនួ​ន​២​៨០បន្ទប់ ។

នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​បញ្ជាក់​ផងដែរថា គម្រោងវិនិយោគទាំង១២ បាន​បោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ ។

គួរ​រម្លឹកថា​ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាបានឱ្យដឹងថា ក្នុង​រយៈពេល៥ខែ​ដើមឆ្នាំ២០២៥នេះ កម្ពុជា​បានអនុម័តគម្រោង​វិនិយោគចំនួន២៩០​គម្រោង ដែលមានទឹកប្រាក់ចុះបញ្ជី​ចំនួន៤,២​ពាន់​លានដុល្លារ​អាម៉េរិក ។

ក្នុង​ចំណោមគម្រោង​វិនិយោគទាំង​នោះ​ ឃើញថាវិស័យ​ឧស្សាហកម្ម​ទទួល​បានការ​ចុះបញ្ជី​វិនិយោគ​ច្រើ​ន​ជាង​គេ​ដែលមានទឹក​ប្រាក់​រហូតដល់ ៣,៦​ពាន់លានដុល្លារអាម៉េរិក ក្រៅពីនោះ​មា​នគ​ម្រោ​ង​ហេដ្ឋា​រ​ច​​នា​ស​ម្ព័​ន្ធ មានទឹកប្រាក់​ចុះបញ្ជីវិនិយោគ​ចំនួន​៥៥៨​លានដុល្លារ​អាម៉េរិក ។ ដោយឡែក​ខេត្តកំពង់​ស្ពឺ ជា​ខេត្ត​ដែល​ទទួលបានការ​ចាប់អារម្មណ៍​បណ្ដាក់ទុនវិនិយោគ​ច្រើនជាង​គេ​ដោយ​ក្នុ​ងរយៈ​ពេល​៥ខែ​ មានគម្រោងចុះបញ្ជី​វិនិយោគ​រហូតដល់​៧​២គម្រោង​ បន្ទាប់មក​ខេត្ត​ស្វាយរៀង មាន​៦៨​គម្រោង​ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​


Leave a Reply

Your email address will not be published.Required fields are marked *