ជាមួយនឹងភាពភាពអំណោយផលនៃកត្តាភូមិសាស្ត្រ មានស្ថិរភាពផ្នែកសន្តិសុខ និងមានគោលយោបាយល្អដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងសម្លឹងឃើញ និងបានដាក់គោលដៅមកកាន់កម្ពុជាជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានក្រុមហ៊ុនអន្តរជាតិចិនជំនាញផលិតសំបកកង់រថយន្តគ្រោងនឹងបង្ហាញខ្លួននៅកម្ពុជានាពេលខាងមុខ។
បើយោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ក្រុមហ៊ុនអន្តរជាតិរបស់ចិនមួយដែលមានឈ្មោះ ថា Jiangsu General Science គ្រោងនឹងបង្ហាញខ្លួនដោយបង្កើតជារោងចក្រផលិតសំបករថយន្តនៅកម្ពុជាដោយដាក់ទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ជាមួយនឹងទុនវិនិយោគប្រមាណ 200លានដុល្លារ។
ជាមួយនឹងគម្រោងខ្នាតយក្សមួយនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីទស្សនៈវិជ្ជមាន ក៏ដូចជាចាត់ទុកថាជារឿងមួយល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ម៉្យាងទៀត គម្រោងមួយនេះ ក៏នឹងទទួលបានការស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់វិស័យឯកជន ជាពិសេស វិស័យកសិកម្មកៅស៊ូ ពោលគឺទាំងអ្នកដាំកៅស៊ូជាគ្រួសារ និងក្រុមហ៊ុនកៅស៊ូធំៗផងដែរ។
“នេះជារឿងដ៏ល្អមួយដែលយើងសាទរ ហើយ យើងសង្ឃឹមថានឹងមានក្រុមហ៊ុនផ្សេងៗទៀតមកវិនិយោគផ្នែកផលិតកង់យានយន្ដគ្រប់ប្រភេទនៅប្រទេសកម្ពុជាយើងនេះ ដែលជាការជួយប្រើប្រាស់វត្ថុធាតុដើមជាកៅស៊ូកម្ពុជា។ បើសិនជាមានទីផ្សារល្អ ផ្ទៃដីដាំកៅស៊ូនឹងរីកបន្ថែមទៀតជាក់ជាមិនខាន”
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា

“សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាយើងនាថ្ងៃអនាគត និងអាចឈានទៅដល់ការនាំចេញបន្ថែមទៅក្រៅប្រទេស ដែលជាឱកាសល្អមួយស្រាប់ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនកាលពីពេលកន្លងទៅ ការទទួលបាន GSP ជាមួយអាមេរិក និងអង់គ្លេស ព្រមទាំងការអនុគ្រោះពន្ធ EBA នាំទៅកាន់ទីផ្សារសហគមន៍អឺរុប ដែលទាំងនេះអាចឲ្យយើងនាំទំនិញចេញទៅដោយរួចពន្ធ”
លោកឧកញ៉ាបន្ថែមថា
គួរឲ្យដឹងដែរថា គម្រោងរោងចក្រផលិតកង់យានយន្ដនេះអាចមានលទ្ធភាពក្នុងការផលិតកង់រថយន្តបានប្រមាណជាចំនួន 6លានគ្រាប់ក្នុងមួយឆ្នាំ ដែលនេះជាចំនួនមួយដ៏ច្រើន និងត្រូវបានគេរំពឹងថានឹងក្លាយជាទីផ្សារធំទូលាយមួយសម្រាប់វិស័យកសិកម្មកៅស៊ូនៅកម្ពុជា។ រោងចក្រចិនដដែលនេះ កាលពីឆ្នាំទៅក៏បានដាក់ទីតាំងវិនិយោគមួយរួចហើយដែរនៅក្នុងប្រទេសថៃ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content