រដ្ឋាភិបាលនៃប្រទេសស្វីសបានពិភាក្សា និងគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥២លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់មេគង្គស្វីសរយៈពេល ៤ឆ្នាំ (២០២២-២០២៥) ឬស្មើនឹងប្រមាណ ១៣លានដុល្លារក្នុងមួយឆ្នាំ។
យោងតាមប្រពន្ធ័ទិន្នន័យ ODA ហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាចន្លោះពីឆ្នាំ២០០២-២០២០ ភាគីស្វីសបានផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ១៤២លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។ ដោយឡែកតាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ ភាគីស្វីសគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណង មានចំនួនសរុបប្រមាណ១៣៣ លានហ្វ្រង់ស្វីស ឬប្រមាណជា១៤៨ លានដុល្លារអាមេរិក ដោយបែងចែកជា២កម្រិតគឺ សម្រាប់ប្រទេសកម្ពុជា, ឡាវ និងសម្រាប់តំបន់។
ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB / CDC) បានវាយតម្លៃចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមកនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានឯកភាពជាគោលការណ៍កំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល៤ ឆ្នាំទៅមុខ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

វិស័យទាំង៣ ដែលត្រូវបានផ្តោតសំខាន់ និងចាត់ទុកជាអាទិភាពរួមមាន ទី១- វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ រួមមានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា លើកកម្ពស់សេវាសាធារណៈ ផែនការអនុវត្តគណនេយ្យភាពសង្គម ការទទួលបានព័ត៌មាន និងការចូលរួមរបស់យុវជន។ ទី២- ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបបរិយាប័នរួមមាន ការគាំទ្រដល់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការងារសមរម្យសម្រាប់យុវជន និង ទី៣- ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ រួមមានការគាំទ្រដល់ខ្សែចង្វាក់តម្លៃដំណាំសាកវប្បកម្ម ការរំដោះគ្រាប់មីន និងអាវុធយុទ្ធភណ្ឌ័មិនទាន់ផ្ទុះពីដីសម្រាប់ធ្វើកសិកម្ម សហគមន៍នេសាទ និងព្រៃឈើ កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ឈើប្រកបដោយចីរភាព៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content