«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ 

ភ្នំពេញ ៖ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលចំណាយពេលតាក់តែងជាងមួយឆ្នាំ ត្រូវបានប្រកាស​ដាក់ផ្សព្វផ្សាយជាសាធារណៈហើយ នាថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣។ នេះគឺជាសមិទ្ធផលមួយដ៏មានសារៈសំខាន់គួរជាទីមោទនៈ សម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យ​ហិរញ្ញវត្ថុ ដែលត្រូវបានហៅកាត់ថា ៖ «បច្ចេកវិទ្យាហិរញ្ញវត្ថុ» ឬ «FinTech» សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ,រក្សាស្ថិរភាព​វិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។

ក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី «គោលនយោបាយ និងទិសដៅនៃបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» កាលពីថ្ងៃទី៥ខែតុលា នៅរាជធានីភ្នំពេញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការអនុវត្តគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ មុតស្រួច និងទាន់ពេលបានជំរុញឱ្យកម្ពុជា​សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាប្រមាណ ៧% ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ មុនការមកដល់នៃជំងឺកូវីដ-១៩ ។ លើសពីនេះ ជាមួយនឹងមូលដ្ឋានសង្គម-សេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព បរិយាប័ន្ន សមធម៌ ធន់នឹងវិបត្តិសេដ្ឋកិច្ចជាតិបាន និងកំពុងបន្តងើបឡើងវិញ បន្ទាប់ពីទទួលរងនូវការបង្អាក់ដោយវិបត្តិជាសកលនៃជំងឺកូវីដ-១៩ និងទោះបីជាកម្ពុជាត្រូវបន្តជួបប្រឈមនឹងសភាពការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយរួមមាន៖ ភាពតានតឹង​នៃស្ថានភាពភូមិសាស្ត្រនយោបាយ ពិសេស សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែនជាដើម។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ទៀតថា៖ ក្នុងយុគសម័យបដិវត្ត ឧស្សាហកម្មថ្មី ៤.០ បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះ ជំរុញការគ្របដណ្តប់ និងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែស្អិត​ល្មួត ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមក ។ បច្ចុប្បន្ន  គ្រប់វិស័យនៃសេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជន និងជនបទ ព្រមទាំងបុគ្គលទាំងវ័យក្មេង និងវ័យចំណាស់ សុទ្ធសឹងកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា។

ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលបាន និងកំពុងកែប្រែរបៀបក្នុងការធ្វើធុរកិច្ច ឬ ម៉ូដែលធុរកិច្ច ផ្លាស់ប្តូរទម្លាប់រស់នៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាពការងារ។ មិនថាមានការអភិវឌ្ឍក្នុងកម្រិតណានោះទេ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬ ប្រទេសកំពុងអភិវឌ្ឍ អាចចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីផ្លាស់ប្ដូរពីឧស្សាហកម្មបែបប្រពៃណីទៅជាឧស្សាហកម្មទំនើបបាន។

អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» បានកំណត់​ចក្ខុវិស័យរយៈពេលវែងប្រកបដោយមហិច្ឆតា និងភាពប្រាកដនិយម គឺ «អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាន ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។

យ៉ាងណាមិញ គោលនយោបាយនេះ បានកំណត់គោលដៅចម្បងចំនួន ៤ ដោយចាត់ទុកការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើមឈើមួយដើម ឬ ហៅថា ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Tree) ដោយរួម បញ្ចូលនូវ៖ ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ដែលតំណាងដោយ «ដី» ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះដែលតំណាងដោយ «ឫស» ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍ​បច្ចេកវិទ្យាគាំទ្រ និងការជំរុញអភិវឌ្ឍនិងនវានុវត្តសកម្មភាពសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ថា៖​ ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះ​សម្រេចបានជោគជ័យ វិធានការគោលនយោបាយសរុបចំនួន ៥២ ត្រូវបានដាក់ចេញដោយការអនុវត្តវិធានការគោលនយោបាយ​ទាំងអស់នេះ ត្រូវគោរពតាម អភិក្រមចំនួន ៣ គឺ៖ ការចាប់យក (Adoption) ការកែសម្រប (Adaptation) និងការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)។

ទន្ទឹមនឹងនេះ គោលនយោបាយនេះនឹងត្រូវអនុវត្តដោយតួអង្គសំខាន់ចំនួន ២ គឺ ធនាគារជាតិនៃកម្ពុជា និងនិយ័តករក្រោមឱវាទអាជ្ញាធរសវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសម្របសម្រួល ដឹកនាំដោយ​គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ