ដំណឹង​ល្អ ! គម្រោងពង្រីក​ការ​វិនិយោគរបស់​ក្រុមហ៊ុន​ចិនមួយប្រកាស​ស្វែងរក​កម្លាំង​ពលកម្ម​រាប់ពាន់នាក់​

ភ្នំពេញ ៖  បន្ទាប់ពី​បង្កើត​រាជរដ្ឋាភិបាលថ្មី​ក្នុងអាណត្តិ​ទី​៧ វិនិយោគិន​ទាំងក្នុង ​និងក្រៅ​ប្រទេស​បាន​ចាប់ផ្ដើម​គម្រោង​វិនិយោគ​ថ្មីៗ នៅក្នុង​ប្រទេស​កម្ពុជា និងបង្កើត​ឱ​កា​ស​​ការងារ​ជាច្រើនដល់​ប្រជាពលរដ្ឋ​ផងដែរ ជាក់ស្ដែ​ងក្រុមហ៊ុនមួយរបស់ចិនមួយបានពង្រីកគម្រោង​វិនិយោគ​របស់ខ្លួននៅខេត្តកំពង់ស្ពឺ និងត្រូវការ​កម្លាំងព​លកម្ម​រហូត​​ដល់ជាង ​៦០០០នាក់​បន្ថែមទៀត ។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការ​ផ្ត​ល់​ជំ​នួយ​ស្វែ​ងរ​កកម្លាំងពលកម្មចំនួនជាង៦ពាន់នាក់ ដើម្បី​បំពេ​ញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្មនៃការ​ពង្រី​ក​កា​រវិ​​និ​យោគ​រោ​ងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោ​ងនឹ​ងដា​ក់​ឱ្យដំ​ណើ​រ​កា​រ​​ច​ង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។

នៅក្នុងជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វិនិយោគលើវិស័យកាត់ដេរ​មួយកាលពី​ពេលថ្មីៗនេះ ឯកឧត្តម ​ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈ បាន​ស​ម្តែ​ងអំ​ណ​រ​សា​​ទ​រ​ចំ​ពោះ​កា​រស​​ម្រេចចិ​ត្ត​ដ៏​ត្រឹ​មត្រូវរបស់ក្រុមហ៊ុនកាត់ដេរ ជេនេរ៉ល អេនធើប្រាយ ហ្កាមិន ក្នុង​កា​រ​ពង្រី​ក​កា​រ​វិនិ​យោ​គ​រោង​ចក្រកា​ត់​ដេរ​គ​ម្រោ​ងទី២របស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បី​ជួយ​ជំរុ​​ញ​ខ្សែ​ច​ង្វា​ក់ផ​លិ​តកម្ម ។

ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និង​ការ​ប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ឯកឧត្តមជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថា​ន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួ​ង​ការ​ងា​រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែម​លើ​មធ្យោ​បាយ​របស់​ខ្លួន ដើម្បីពិ​និត្យមើ​លលើ​កា​រ​ស្វែ​ង​​រ​ក​បុគ្គលិ​ក​ប្រ​មាណ​ជាង ​៦​ពា​ន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុង​រោង​ច​ក្រ ហើយក្រសួងក៏រី​ករាយ​ក្នុ​ង​កា​រជួ​យ​ជ្រោម​ជ្រែ​​ង ​​ក្នុង​ការស្វែងរកកម្មករនិយោជិត ​​នៅតា​មបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែល​បាន​​គាំ​ទ្រ​និងផ្តល់ជំនួយ ក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បី​ជំរុញផលិ​តក​ម្ម​នៃ​កា​រ​វិ​និយោ​គ​ថ្មីរ​ប​ស់​ក្រុម​ហ៊ុ​ន​ ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើ​ម្បី​ស្វែ​ង​រ​​កបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើ​បសា​ង​ស​ង់​រួ​ច​ ។

បើតាមរបាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញពីគម្រោង​វិនិយោគ​ជាច្រើន​ទៅកាន់​ខេត្តកំពង់ស្ពឺ និងបានធ្វើឱ្យ​តម្រូវការ​ដីធ្លីនៅក្នុង​ខេត្តនេះស​ម្រាប់​​សង់រោងចក្រ និងឃ្លាំង​មានការ​កើនឡើង​ខ្ពស់ ជាពិសេស​បានផ្ដល់​ឱកាស​ការងារច្រើនដល់ពលរដ្ឋ​កម្ពុជា​ទាំងក្នុង​ខេត្តកំពង់ស្ពឺផ្ទាល់ និង​ពីបណ្ដាខេត្ត​នានា​ក្នុង​ប្រទេស ។​

រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់​ជាមួយ​នឹង​កម្មករ​និយោជិត​ក្នុងវិស័យ​នេះផងដែរ ដោយនាយករដ្ឋមន្ត្រី​ទាំង​នាយករដ្ឋមន្ត្រីចាស់​សម្ដេច​តេជោ និ​ងនា​យក​រដ្ឋមន្ត្រីថ្មី​សម្ដេចធិបតី បានបន្តជួប​សំណេះសំណាល​ជាមួយកម្ម​ករ​ជា​បន្តបន្ទាប់​នៅតាមបណ្ដារោងចក្រ​នៅភ្នំពេញ និង​បណ្ដាខេត្ត​នានា​​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម