ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនរង្វង់ ៦% និងឆ្នាំ២០២៥ នឹងសម្រេចបាន ៦,៣%

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពង្រីក និងពង្រឹងនូវភាពធន់ ដើម្បីទប់ទល់នូវហានិភ័យនានាដែលកំពុងកើតឡើងនៅខាងក្រៅប្រទេស រួមមានបញ្ហាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈិមបូព៌ាជាដើម ដោយបានរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៥ ​ឈរលើមូលដ្ឋាននៃការគិតគូរថា សេដ្ឋកិច្ចកម្ពុជានឹងបន្តដំណើរលើមាគ៌ាកំណើន ដោយត្រឡប់ជាបណ្តើរៗទៅកាន់គន្លងនៃកំណើនសក្តានុពល ខណៈដែលស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា កាន់តែមានភាពប្រសើរជាងមុន ។

សម្រាប់ឆ្នាំ២០២៤  សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់ ៦% ដោយសារការងើបវិញនៃវិស័យកាត់ដេរ, ការរក្សាបានកំណើននៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ និង ការបន្តងើបជាបណ្តើរៗនៃវិស័យទេសចរណ៍ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងដូច្នេះក្នុងសិក្ខាសាលាសភាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖

«តួលេខកំណើនរួម និងតាមវិស័យ ជាការគិតគូរមាននិន្នាការប្រហាក់ប្រហែលទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ប៉ុន្តែអាចខុសគ្នាជាទំហំតួលេខ ដូចជា តាមការវាយតម្លៃចុងក្រោយថ្មីៗនេះ, IMF បានសន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើន ៥,៥% ក្នុងឆ្នាំ២០២៤, ធនាគារពិភពលោក(World Bank) ថា ៥,៣%, ADB ថា ៥,៨% និង AMRO ថា ៥,៦% »។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងទៀតថា៖ សម្រាប់ឆ្នាំ២០២៥ ផ្អែកលើការវាយតម្លៃក្នុង «ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ ២០២៥-២០២៧», សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាអាចនឹងសម្រេចបានកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស (GDP) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់២០៩ ១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាម៉េរិក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«លទ្ធផលនៃការព្យាករកំណើននេះ គាំទ្រដោយទិដ្ឋភាពវិជ្ជមាននៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា៖ វិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, និងវិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងវិស័យទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត ដែលវិស័យទាំងអស់នេះត្រូវបានព្យាករថា នឹងបន្តរក្សាបានកំណើនរឹងមាំ និងមានចលនការល្អ ខណៈដែលតម្រូវការសកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេសត្រូវបានរំពឹងទុកថា នឹងមានសភាពកាន់តែប្រសើរឡើង»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ពីកត្តាខាងក្រៅចម្បងៗ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងផលវិបាកពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។ល។ ដែលកម្ពុជា ចាំបាច់ត្រូវតែខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ក៏ដូចជា បន្តកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងហានិភ័យដែលអាចកើតឡើងជាយថាហេតុ ។

គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានដាក់ទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ និងកំណែទម្រង់ក្នុងគោលបំណងពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែមានភាពរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ ដែលផ្តោតលើអាទិភាពចំនួន៦ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ