ទីផ្សារ​អចលនទ្រព្យ​រើបឡើង​បន្តិច​នៅចុងឆ្នាំនេះ អ្នកជំនាញ​រំពឹងថា​ស្ថានភាព​​នឹង​ប្រសើរឡើ​ង​វិញនៅដើមឆ្នាំក្រោយ

ភ្នំពេញ ៖ នៅ​ក្នុងរយៈ​ពេល​ជិត​៣ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃវិស័យ​អចលនទ្រព្យ​​នៅកម្ពុជាបានជួប​ប្រទះ​​នឹង​បញ្ហា​ប្រឈមដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ រួមជាមួយបញ្ហាសង្គ្រាមរាំរ៉ៃរវាងអ៊ុយក្រែន និងរុស្ស៊ី​ ដែលធ្វើឱ្យ​សកម្មភាពនៃការទិញលក់​អចលនទ្រព្យ​​ស្ទើរតែគ្រប់ផ្នែក​បាន​ថមថយចុះ​ ។ ប៉ុន្តែ​តាមរយៈ យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស​រក្សាបានភាព​មមាញឹក ជាពិសេស​នៅចុងឆ្នាំ​២០២២​នេះតែម្ដង ហើយនៅដើមឆ្នាំ២០២៣ វិស័យដីធ្លី និងអចលនទ្រព្យស្ទើរគ្រប់ផ្នែនឹងមានភាពរស់រវើកឡើងវិញ។

លោក ​សំ សីហា ប្រធានសាខា​នៃក្រុមហ៊ុនអចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំខេត្ត​សៀមរាប​បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា​ បើធៀបនឹង​រយៈប៉ុន្មាន​ខែ​មុនក្នុងឆ្នាំ​២០២២​ ​ឃើញថា​ពេលនេះ​ស្ថានភាព ​និងទីផ្សារ​អចលនទ្រព្យ​នៅក្នុងខេត្ត​សៀមរាប​មានសញ្ញាវិជ្ជមានបន្តិច​ឡើងវិញ​ និងជាការ​ល្អ​​ស​ម្រា​ប់​​ស្ថានភាពអចលនទ្រព្យ​នៅក្នុងខេត្តសៀមរាប​នា​ឆ្នាំក្រោយ​។

លោកបន្តថា ៖ នៅរយៈ​ពេលចុងក្រោយនេះ ខេត្តសៀមរាប​មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្វើដំណើរកម្សាន្ត​ច្រើន​ដែលជំរុញឱ្យ​វិស័យសណ្ឋាគារ ភោជនីយដ្ឋាន​ក្នុងខេត្ត​មានសកម្មភាពឡើងវិញបន្តិច ហើយភ្ញៀវបរទេស​ដែល​ចូលម​កកាន់ខេត្តសៀមរាប​ក៏ឃើញថា​ប្រសើរ​ជាង​ឆ្នាំមុនដែរ។ ទាំង​នេះសុទ្ធតែជាសញ្ញា​បង្ហាញពីភាព​វិជ្ជ​មាន​នៃស្ថានភាពទីផ្សារអចលនទ្រព្យ​នៅក្នុងឆ្នាំ២០២៣ ​និងឆ្នាំបន្តបន្ទាប់ នឹងមានភាពល្អប្រសើរ ។

​លោកបន្ថែមឱ្យដឹងថា​ ជាទស្សនវិស័យរបស់លោក​ផ្ទាល់​ លោករំពឹងថា​ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេស​កម្ពុជា ទាំង​មូល​​ក៏ដូចជា​ទីផ្សារ​អចលនទ្រព្យ​នៅខេត្ត​សៀមរាប​នឹង​មានភាពប្រសើរជាង​៣​ឆ្នាំកន្លង​ បើទោះបីជា​ស្ថា​ន​ភាព​មិនទាន់អាចដូច​នឹង​មុនពេលមានកូវីដ​១៩ក៏ដោយ ។

លោក ​ហេង តុង​ហៃ​ ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ​​ប្រចាំខេត្ត​ប៉ៃលិនក៏​បាន​បង្ហា​ញពីភាព​សុ​ទិដ្ឋិ​និយ​ម​ចំពោះ​ស្ថានភាពអចលនទ្រព្យ​កម្ពុជា​ និង​ស្ថានភាពអចលនទ្រព្យ​នៅ​ខេត្ត​ប៉ៃលិនផងដែរ ដែលនឹង​ចាប់ផ្ដើម​ល្អប្រសើរ​ឡើងវិញនៅ​ឆ្នាំ​២០២៣​ខាងមុខនេះ​ ក្រោយពីស្ថានភាព​នៃវិស័យនេះ ​បានជួបបញ្ហា​តាំងពីពេល​មាន​កា​ររាតត្បាត​ដោយកូវីដ-​១៩​ក្នុងអំឡុង​ដើមឆ្នាំ២០២០​មកម្ល៉េះ ។​

ដោយឡែក ​លោក​ថា ថេង ​ជា​ភ្នាក់ងារអចលនវត្ថុ​មួយរូប​ប្រចាំខេត្ត​​ស្វាយរៀង​ក៏បាន​ឱ្យដឹងផងដែរថា នៅ​ចុង​ឆ្នាំ២០២២​នេះ​ ​វិនិយោគិន​ក្នុងស្រុក​ហាក់មានកា​រចាប់អារម្មណ៍មកលើ​ទីផ្សារ​អចលនទ្រព្យ​ក្នុងខេត្ត​ស្វា​យ​​រៀងច្រើន​​ ដោយពួកគេ​បានចុះមកសិក្សា​លើគម្រោងវិនិយោគ​​នានា​ក្នុង​ខេត្តនេះ ។

លោកបន្តថា អ្វីដែលជាការ​កត់​ស​ម្គា​ល់​​នោះ គឺក្រោយពី​រដ្ឋាភិបាលបានបង្ហាញពី​គម្រោងសាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត ឃើញថា​មានការ​ចា​ប់អារម្មណ៍​ច្រើន ប៉ុន្តែភាគច្រើនគឺជា​វិនិយោគិនក្នុងស្រុក​ ដោយមិនទាន់មានវិនិយោគិន​បរទេស​ចូល​មក​សិក្សា​​នៅឡើយទេ។ យ៉ាងណាក្ដី លោករំពឹងថា​ស្ថានភាពអចលនទ្រព្យ​នឹង​ប្រសើរ​ឡើងបន្ថែមទៀត​នៅឆ្នាំ​២០២៣​​ និងឆ្នាំបន្តបន្ទាប់។ ជាពិសេ​ស​ក្រោយពេល​កម្ពុជា​​​​រៀបចំ​នូវ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ធំជា​ប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម ដូច្នេះ​តាមរយៈព្រឹត្តិការណ៍​នេះ​នឹងធ្វើឱ្យបរទេស​ស្គាល់​កម្ពុជា​កាន់តែច្រើនបន្ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ