ឯកឧត្តម ហ៊ុន ម៉ានី កាលពីថ្ងៃទី១៥កញ្ញាកន្លងទៅ បានថ្លែងអំពីបេសកកម្មចម្បងរបស់កម្ពុជាទាំង មូលគឺ ថែរក្សាឱ្យបាននូវសុខសន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យកាន់តែប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីប្រពៃណីដែលមិនគួរត្រូវបានមើលរំលងដូចគ្នា។ ការលើកឡើងទាំងនេះ ធ្វើឡើងក្នុងឱកាសបើកព្រឹត្តិការណ៍ «តោះ! ទៅវេចអន្សមទាំងអស់គ្នា» នៅឯទីស្នាក់ការ ស.ស.យ.ក អគារខេមរានី។

ប្រពៃណីដែលឯកឧត្តមក្នុងនាមជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាលើកឡើងនេះ គឺចង់ សំដៅដោយឡែកទៅលើប្រពៃណីនៃការវេចអន្សម នៅក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះក៏ជាការពញ្ញាក់ស្មារតី ដល់ពលរដ្ឋគ្រប់រូបផងដែរថា ប្រពៃណីជាអត្តសញ្ញាណ មួយដែលត្រូវការការមើលថែដូចគ្នា បើទោះជាប្រទេសជាតិមានការអភិវឌ្ឍ និងមានភាពជឿន លឿនក្នុងកម្រិតណាក៏ដោយ។

ជាសកម្មភាពក្នុងការទាញចំណាប់អារម្មណ៍ពលរដ្ឋ ពិសេសពីស្រទាប់យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំនូវព្រឹត្តិការវេចអន្សមនេះឡើង សំដៅបញ្ជ្រាបការយល់ដឹងនូវវប្បធម៌វេចនំនេះ ចូលទៅក្នុងផ្នត់គំនិតមនុស្សជំនាន់ក្រោយ ជៀសវាងការបាត់បង់។ ម្យ៉ាងទៀត ព្រឹត្តិការណ៍នេះក៏ ជាការប្រមូលពលរដ្ឋដែលរស់នៅក្នុងក្រុងភ្នំពេញ ឬជាយក្រុង ឱ្យមកជួបជុំគ្នាបង្កើនសាមគ្គីភាព ក៏ដូចជាចំណងមិត្តភាព។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «តោះ! ទៅវេចអន្សមរួមគ្នា» នេះធ្វើឡើងនៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងបិណ្ឌ ៥ បិណ្ឌ៧ និងបិណ្ឌ៨។ ព្រឹត្តិការណ៍នេះផងដែរ នឹងបើកឱ្យមានការចូលរួមដោយសេរី និងមិនតម្រូវឱ្យបង់ប្រាក់ដើម្បីបានចូលរួមនោះទេ៕





ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content