ភ្នំពេញ ៖ វិស័យផ្សារទំនើបនៅកម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញងថា មានការរីកដុះដាលកាន់តែច្រើន ជាពិសេសនៅតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ ខណៈដែលនៅតាមបណ្តាខេត្តក្រុងគោលដៅសេដ្ឋកិច្ច និងទេសចរណ៍មួយចំនួនដែលមានសក្ដានុពលក៏ចាប់ផ្តើមមានវត្តមានផងដែរនោះ។

ផ្សារទំនើបមានច្រើនប្រភេទ និងទំហំផ្សេងគ្នាអា្រស័យទៅតាមតំបន់ដែលមានតម្រូវការពិតប្រាកដរបស់ប្រជាជននៅក្នុងតំបន់នោះផ្ទាល់។ ប៉ុន្តែ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩បានធ្វើឲ្យវិស័យមួយនេះទទួលរងនូវផលប៉ះពាល់ស្ទើរពេញមួយឆ្នាំ២០២១ ពោលគឺចាប់តាំងពីចុងខែកុម្ភៈ ដោយសារប្រជាជនមានភាពភ័យខ្លាច និងប្រុងប្រយ័ត្នខ្ពស់បង្ការខ្លួនពីការឆ្លងរាលដាល់។

អ្នកនាង គឹម គិនកេសា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់ក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ វិស័យផ្សារទំនើបបានទទួលរងនូវផលប៉ះពាល់ខ្លាំងជាងឆ្នាំ២០២០កន្លងទៅនោះទៀត ដោយសារតែការជួលទីតាំងលក់រាយនៅក្នុងផ្សារទំនើប ក៏ដូចជាអត្រានៃតម្លៃជួលមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារបញ្ហាព្រឹត្តិការណ៍២០កុម្ភៈ ស្របពេលដែលចំនួនគម្រោងអភិវឌ្ឍន៍ផ្សារទំនើបថ្មីៗមានការកើនឡើង។

អ្នកនាងបានបញ្ជាក់ថា ៖
«ត្បិតតែបញ្ហាទាំងនេះបាននាំឲ្យវិស័យផ្សារទំនើបធ្លាក់ចុះបន្តិចមែន ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ត្រ និងយុទ្ធនាការ ការចាក់វ៉ាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសរួចមក ជាពិសេសក្រោយពេលមានការប្រកាសពីសំណាក់រាជរដ្ឋាភិបាលត្រៀមបើកទូលាយសេដ្ឋកិច្ចឡើងវិញយើងសង្កេតឃើញថា ចរាចនៃវិស័យផ្សារទំនើបបានចាប់ផ្ដើមងើបមកវិញជាបន្តបន្ទាប់ ហើយក៏មានការបើកហាងថ្មីៗ ម៉ាកសញ្ញាថ្មីៗ ចូលមកកាន់ទីផ្សារកម្ពុជា ជាលំដាប់ ដែលរូបភាពទាំងអស់នេះជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យនេះក៏ដូចជាក្នុងកម្ពុជាទាំងមូល»
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ យុទ្ធនាការនៃការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រាប់ចាប់់គិតពីកុមារអាយុ៦ឆ្នាំឡើងទៅត្រូវបានធ្វើឡើងបានជិត៩០ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេស ហើយសកម្មភាពអាជីវកម្មតូចធំជាច្រើនចាប់ផ្តើមមានដំណើរដំណើរការឡើងវិញ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យក៏មានការកើនឡើងផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content