រយៈពេល៨ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្ម​កម្ពុ​ជា​-​អាស៊ាន​ មានទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់​​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ ៖ យោងតាម​របាយការណ៍​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ​បាន​បង្ហាញថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេសដែលជា​សមាជិក​អាស៊ាន ក្នុង​រយៈពេល ៨ ខែ​​នៃ​ឆ្នាំ២០២៤​ មានទំហំ​ទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់​​លាន​ដុល្លារ​អាមេរិក ​កើនឡើង ១១.៨ ភាគរយ​ ខណៈដែលកាលពីឆ្នាំ២០២៣កន្លងទៅនេះ ក្នុងរយៈពេលដូចគ្នាមានទំហំត្រឹម ៩.៣៨ ពាន់​លាន​ដុល្លារ។ ជារួម ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន​ ស្មើនឹងប្រមាណ ២៨.៤ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបរបស់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ ៣៦.៩ ពាន់​លាន​ដុល្លារ​។

នៅក្នុងរបាយ​ការណ៍ដដែល​​បាន​ឱ្យ​ដឹង​ថា គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ​ប្រទេសកម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​ដែលជាសមាជិកអាស៊ាន​ មានទំហំទឹកប្រាក់ ​ប្រមាណ ៣.៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០ ភាគរយ​ ពី ៣.១១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ខណៈដែលការ​នាំ​ចូល​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧.០៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១២.៥ ភាគរយ​ ពី ៦.២៧ ពាន់​លាន​ដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

របាយ​ការណ៍​​នេះ​បាន​បញ្ជាក់​ថា​ ក្នុង​អំឡុងពេល​ប្រាំបី​ខែ​​នៃ​ឆ្នាំនេះ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប ៣៦.៩ ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុង​អាស៊ាន​គឺ វៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។

ដោយឡែកក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាននេះដែរ គឺប្រទេសចិន ហើយប្រទេសកម្ពុជាដែលចូលរួមក្នុងពិព័រណ៌ចិន-អាស៊ានលើកទី២១ (ថ្ងៃទី២៤-២៨ ខែកញ្ញា) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅជំរុញឱ្យពាណិជ្ជករ និងអ្នកវិនិយោគលើកកម្ពស់ការនាំចេញកសិផលកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករ។

ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកាដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយ ការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការតំបន់ទូលំទូលាយរវាងចិន និងអាស៊ាន និងក៏ជាឱកាស ដ៏ល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងនាមដៃគូពាណិជ្ជកម្ម ក៏ដូចជាផ្សព្វផ្សាយផលិតផលកម្ពុជានៅក្នុងទីផ្សារអាស៊ាន ជាពិសេសប្រទេសចិន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំប្រតិភូ និងបានកាត់ខ្សែបូស្តង់ទំនិញកម្ពុជាក្នុងពិព័រណ៌ចិន-អាស៊ានលើកទី២១ បានកោតសរសើរដល់ក្រុមការងារគ្រប់ក្រសួង ស្ថាប័ន និងអាជីវករទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងនាំយកផលិតផលកម្ពុជាមកផ្សព្វផ្សាយជូនសាធារណជនក្នុងពិព័រណ៍ចិន-អាស៊ាននេ

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា៖ «ពិព័រណ៍ចិន-អាស៊ានបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់បន្ថែមទៀតនៃសកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម ហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក និងកិច្ចសហប្រតិបត្តិការផ្សេងទៀតកំពុងបន្តជំរុញការអភិវឌ្ឍក្នុងតំបន់ ហើយបានក្លាយជាផ្នែកសំខាន់នៃកិច្ចខិត​ខំប្រឹងប្រែងរួមគ្នាដើម្បី ស្វែងរកការអភិវឌ្ឍ និងវិបុលភាព»។

ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់ទិសដៅកសាងប្រទេសឱ្យរស់រវើក ដែលអាចជឿទុកចិត្តបាន និងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ការកសាងធនធានមនុស្សដ៏ ហេដ្ឋារចនាសម្ព័ន្ធទំនើប ការកសាងបណ្តាញដ៏ធំទូលាយ និងភាពជាដៃគូអាជីវកម្ម ព្រមទាំងបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគអំណោយផលសម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគមកពីគ្រប់ទិសទី។

សូមបញ្ជាក់ថា សមាជិក​របស់ អាស៊ាន ឬ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ រួមមាន​ប្រទេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលស្តង់ពាណិជ្ជចំនួន ៨៩ សម្រាប់ពិព័រណ៍ចិន-អាស៊ាន ដែលមានក្រុមហ៊ុន និងសមាគមចំនួន ៥៨ បានចូលរួម ដោយដាក់តាំងបង្ហាញផលិតផលសម្គាល់ភូមិសាស្ត្រ ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម វាយនភ័ណ្ឌ សូត្រ គ្រឿងអលង្ការ ការវិនិយោគ និងសេវាកម្មទេសចរណ៍ និងបានរៀបចំទីតាំងរួមទំហំ៥៤ ម៉ែត្រការ៉េ ដើម្បីបង្ហាញផលិតផលកម្ពុជាដែលមានសក្តានុពលជាមួយនឹងការវេចខ្ចប់ដ៏ប្រណិតសម្រាប់អ្នកទស្សនា និងផ្សព្វផ្សាយពីគេហទំព័រ CambodiaTrade.com ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ