ចិន ឈរនៅលំដាប់លេខ១ក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ភ្នំពេញ ៖ ចិន នៅតែឈរនៅលំដាប់លេខ១ ក្នុងការផ្តល់ប្រាក់កម្ចី និងជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ និងជាមហាមិត្តដែកថែប។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសចិន គឺជាប្រទេសលំដាប់ទី១ ដែលបានផ្តល់ប្រាក់កម្ចីជិត ៣ពាន់លានដុល្លារអាមេរិក។ បើទោះជាទំហំនៃការទទួលកម្ចី និងជំនួយពីចិនមានទំហំធំយ៉ាងណាក្តី ក៏កម្ពុជាមិនរើសអើងប្រភពថវិកា ដែលប្រទេស និងដៃគូអភិវឌ្ឍន៍ ចង់ផ្តល់ឱ្យកម្ពុជានោះទេ ដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍ និងកសាងប្រទេសឱ្យរីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រីប្រសាសន៍បញ្ជាក់ថា ៖

« បើមិត្តណាចង់ជួយដល់កម្ពុជា កម្ពុជាទទួល មិនដែលបដិសេធថា មិនត្រូវការថវិការបស់ប្រទេសនេះ ឬរបស់ប្រទេស នោះឡើយ ។ សុំជម្រាបឱ្យច្បាស់ដោយសារ មានការលើកឡើងចោទថា ហេតុដូចម្តេចបានកម្ពុជាពឹងពាក់ លើចិនច្រើនម្ល៉េះ?»

ជាមួយនឹងការបកស្រាយបែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ចំពោះប្រាក់កម្ចី និងជំនួយ ដែលបានផ្តល់ឱ្យកម្ពុជាទាន់ពេលវេលា ដើម្បីមកកសាងផ្លូវស្ពា​ន នោះកម្ពុជានឹងទទួល ដោយមិនរង់ចាំនោះទេ ខណៈកម្ចី និងជំនួយពីប្រទេសខ្លះត្រូវការ ការសិក្សាច្រើនឆ្នាំ ដែលកម្ពុជា មិនអាចរង់ចាំបាននោះឡើយ ។

ឯកឧត្តមបានបញ្ជាក់ថា៖

«បើកម្ពុជារង់ចាំ៥ឆ្នាំ ទើបបានប្រាក់កម្ចី មកកសាងផ្លូវ ឬស្ពាន កម្ពុជាខាតបង់ច្រើនណាស់ ។ ខាតបង់ពីចំណូលពីការកសាងផ្លូវ និងស្ពាន ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនលឿន។ ដូច្នេះកម្ពុជាមិនដែលបដិសេធ ប្រាក់កម្ចីមកពីប្រភពណានោះទេ»

តាមរយៈការបណ្ដាក់​ទុន​វិនិយោគ​ពីបណ្ដាក្រុមហ៊ុនធំៗរបស់ចិននៅកម្ពុជា ក៏ដូចជា​​គម្រោងអភិវឌ្ឍន៍ជាច្រើន ដែលរួមទាំងប្រាក់កម្ចី និងជំនួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងនោះសកម្មភាពទាំងនេះបានរួមចំណែកជួយដល់​សេដ្ឋកិច្ច​កម្ពុ​ជាដែលមួយផ្នែកធំបានមកពីកម្ចី ពីប្រទេសចិន។ ជុំវិញបញ្ហាកម្ចីនេះ រដ្ឋាភិបាលកម្ពុជាបានច្រានចោលជាដាច់ខាតចំពោះការលើកឡើងថាកម្ពុជាជាប់បំណុលវ័ណ្ឌកជាមួយប្រទេសចិន តែរដ្ឋាភិបាលបានឆ្លើយតប ដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បំណុលរដ្ឋនៅមានកំរិតទាបនៅឡើយបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃទៀត ហើយរដ្ឋាភិបាលគ្រប់​គ្រងបំណុលនេះបានយ៉ាងល្អ។

ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ២ នៅទីក្រុងប៉េកាំង កាលពីខែមេសាកន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រីតី ហ៊ុន សែន ក៏ធ្លាប់បានមានប្រសាសន៍ ថា ប្រទេសកម្ពុជានឹងមិនធ្លាក់ក្នុងអន្ទាក់បំណុលនោះទេ ព្រោះកម្ពុជាទទួលយកតែគម្រោងណាដែលមានអត្ថប្រយោជន៍ដល់ប្រទេសប៉ុណ្ណោះ។

សូមបញ្ជាក់ថាក្នុងការផ្តល់កម្ចី និងជំនួយដល់កម្ពុជា ប្រទេសចិន ឈរលើលំដាប់លេខ ១ ប្រទេសជប៉ុន គឺឈរក្នុងលំដាប់លេខ ២ ហើយប្រទេសកូរ៉េខាងត្បូង គឺឈរក្នុងលំដាប់លេខ ៣ ។ ជាមួយគ្នានេះដែរ ក៏មានដៃគូអភិវឌ្ឍន៍ ចំនួន២ គឺធនាគារពិភពលោក Worl Bank និងធនាគាអភិវឌ្ឍន៍អាស៊ី Asia Devel​o​pment Bank ក៏បានចូលរួមជួយកម្ពុជាក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ។ នេះ​បើតាម​ឯកឧត្តម​ ស៊ុន ចាន់ថុល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។