ភ្នំពេញ ៖ អ្នកជំនាញអាមេរិកលោក James Roth អនុប្រធានជាន់ខ្ពស់នៃគោលនយោបាយសកលលោក និងកិច្ចការរដ្ឋាភិបាលនៅអង្គការអភិរក្សអន្តរជាតិ (CI) បាននិយាយថា ប្រទេសចិន ដែលមានប្រវត្តិអភិរក្សធម្មជាតិយូរអង្វែងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយវិបត្តិជីវៈចម្រុះសកលលោក។

លោក James Roth អ្នកជំនាញនៃអង្គការអភិរក្សអន្តរជាតិ (CI) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ បានផ្តល់បទសម្ភាសន៍ថា ៖
«ខ្ញុំគិតថា លទ្ធភាពរបស់ប្រទេសចិនក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអនុវត្តក្របខ័ណ្ឌជីវចម្រុះសកលលោកក្រោយឆ្នាំ២០២០ និងជាកេរដំណែលរបស់ពួកគេក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ COP15 នឹងក្លាយជាផ្នែកមួយដ៏ធំនៃភាពជោគជ័យ»
លោក James Roth បានមានប្រសាសន៍សំដៅដល់កិច្ចប្រជុំលើកទី១៥ នៃសន្និសីទរបស់ភាគីសម្រាប់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះជីវសាស្ត្រ United Nations Convention on Biological Diversity (COP15) ដែលបានចាប់ផ្តើមធ្វើឡើងនៅក្នុងទីក្រុងគុនមីងនៃខេត្តយូណានៅភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១១ខែតុលាឆ្នាំ២០២១។

កិច្ចប្រជុំលើកទី១៥ នៃសន្និសីទភាគីនៃអនុសញ្ញាស្តីពីជីវៈចម្រុះជីវសាស្រ្ត ដែលត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំ COP15 បានចាប់ផ្តើមធ្វើឡើង ក្រោមប្រធានបទស្តីពី «អរិយធម៌អេកូឡូស៊ី៖ ការ កសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» កិច្ចប្រជុំ COP15 គឺជាសន្និសីទសកលលោកជាលើកដំបូង ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិដែលផ្តោតសំខាន់ទៅលើអរិយធម៌អេកូឡូស៊ីដែលជាទស្សនវិជ្ជាស្នើដោយប្រទេសចិន។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានឈរនៅលើពិភពលោកក្នុងការបង្កើនធនធានព្រៃឈើដោយមានដីជាង៧០ លានហិកតា ប្រទេសនេះបានខិតខំប្រឹងប្រែងរយៈពេលវែងក្នុងទ្រង់ទ្រាយធំដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើឱ្យដីខ្សាច់ និងការធ្វើឱ្យវាលខ្សាច់ក្លាយជាពណ៌បៃតងបន្តិចម្តងៗ និង ៩០ភាគរយនៃប្រភេទប្រព័ន្ធអេកូឡូស៊ីនៅលើផែនដី និង៨៥ ភាគរយនៃចំនួនសត្វព្រៃសំខាន់ៗស្ថិតនៅក្រោមការការពារប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេស។ លទ្ធផលគួរឱ្យកត់សម្គាល់បែបនេះបានឆ្លុះបញ្ចាំងពីការបោះជំហានរបស់ប្រទេសនៅលើផ្លូវនៃការកសាងអារ្យធម៌អេកូឡូស៊ី។

ប្រធានាធិបតីចិន លោកស៊ីជិនពីងបានសង្កត់ធ្ងន់នៅក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃប្រទេសចិនថា“ ប្រទេសចិននឹងខិតខំបង្កើនការបញ្ចេញកាបូនឌីអុកស៊ីតឱ្យបានមុនឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ២០៦០ ។ មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១ ដោយរំលឹកឡើងវិញនូវគោលដៅរបស់ប្រទេសអំពីកម្រិតកាបូន និងអព្យា ក្រឹតភាពដែលបានដាក់ចេញមួយឆ្នាំមុន។
សូមបញ្ជាក់ថាកិច្ចប្រជុំ លើកទី១៥បានបែងចែកជាពីរផ្នែកដោយផ្នែកទី១ គឺជាការរួមបញ្ចូលគ្នានៃការរៀបចំជាទម្រង់និម្មិត និងការជួបជុំដោយផ្ទាល់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែតុលា ទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញនៅក្នុងទីក្រុងគុនមីង។ រីឯផ្នែកទី២ គឺជាការធ្វើឡើងដោយការជួបជុំដោយផ្ទាល់ដែលនឹងត្រូវធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ដែលនឹងមានកិច្ចចរចាទូលំទូលាយ និងស៊ីជម្រៅដោយមានអ្នកចូលរួមជាង ១ ៨០០នាក់នឹងជួបជុំគ្នានៅវេទិកាមួយស្តីពីអរិយធម៌អេកូឡូស៊ី ឆ្ពោះទៅរកក្របខ័ណ្ឌជីវៈចម្រុះសកលលោកក្រោយឆ្នាំ២០២០។
ក្រុមអ្នកស្រឡាញ់ធម្មជាតិ និងជាក្រុមអ្នកដែលស្រឡាញ់នឹងកិច្ចការពារបរិស្ថាននោះ បានតាមដានយ៉ាងជិតស្និទ្ធចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់ជីវៈចម្រុះ និងក្រុមអ្នកតំណាងត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍក្របខ័ណ្ឌជីវៈចម្រុះសកលលោកក្រោយឆ្នាំ២០២០ ដើម្បីណែនាំនូវសកម្មភាពអភិរក្សនៅទូទាំងពិភពលោករហូតដល់ឆ្នាំ២០៣០។ ប្រទេសចិនគឺជាអ្នកនាំមុខគេក្នុងការសាងសង់អរិយធម៌អេកូឡូស៊ី។ នៅចុងឆ្នាំ២០២០ដោយ ប្រទេសចិនបានអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរស្តីពីការអភិរក្សអេកូឡូស៊ីជាមួយប្រទេស១៩៦ និងក្លាយជាភាគីនៃអនុសញ្ញាស្តីពីជីវៈចម្រុះជីវសាស្ត្រដែលបានចូលជាធរមានកាលពីក្នុងឆ្នាំ១៩៩៣ ហើយបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិ ការការពារបរិស្ថានអេកូឡូស៊ីប្រហែល ១៥០ ជាមួយប្រទេសជាង ៦០ ជាមួយអង្គការអន្តរជាតិ និងតំបន់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content