អាជ្ញាធរចិនចង់ឲ្យមានការផ្លាស់ប្ដូរបច្ចេកទេសចិញ្ចឹមសត្វជ្រូក ដែលអាចថែរក្សាតម្លៃលើទីផ្សារ

បរទេស ៖ ជាទូទៅ កសិករចិន និងកសិដ្ឋានតូចៗនៅក្នុងតំបន់តែងនិយមទិញកូនជ្រូកដែលគ្រប់គីឡូពីក្រុមហ៊ុនអ្នកចិញ្ចឹមសត្វជ្រូកធំៗ ហើយយកមកចិញ្ចឹមបំប៉នឱ្យធំធាត់ ដែលជាទម្លាប់ និងជាយុទ្ធសាស្ត្រក្នុងការបង្កើនតម្លៃមុនពេលលក់ចេញនៅលើទីផ្សារ។

ជាក់ស្តែងបច្ចេកទេសរបស់កសិករចិន ក៏ដូចជាអ្នកចិញ្ចឹមជ្រូកសាច់បន្ត ភាគច្រើនពួកគេចំណាយលុយទិញយកជ្រូកជំទង់ពីក្រុមហ៊ុនអ្នកចិញ្ចឹមធំៗ ហើយយកមកបំប៉នចំណីបន្ថែមក្នុងរយៈពេល ៣ ទៅ ៤ខែ ដើម្បីទទួលបានគីឡូសត្វជ្រូកបន្ថែមយ៉ាងហោចណាស់ពី៤០ ទៅ ៥០គីឡូក្រាមក្នុងមួយក្បាល ឬច្រើនជាងនេះ ដើម្បីអាចរកប្រាក់ចំណេញមកវិញបានច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែយ៉ាងណាក្តី ក្នុងស្ថានភាពដែលមានជម្លោះពាណិជ្ជកម្មជាមួយនឹងអាមេរិកផង ជុំវិញបញ្ហាការនាំចូលចំណីអាហារផង និងក្នុងគោលបំណងថែរក្សាតម្លៃសាច់ជ្រូកឲ្យមានស្ថិរភាពផងនោះ បច្ចុប្បន្នអាជ្ញាធរចិនបានសម្រេចរៀបចំ និងដាក់ឱ្យអនុវត្តនូវបច្ចេកទេសថ្មី តាមរយៈការកំណត់គីឡូរបស់សត្វជ្រូកកុំឲ្យឡើងខ្ពស់ពេក (slimmer pigs) មុនពេលនាំយកទៅដល់ទីផ្សារ។

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា បច្ចេកទេសចិញ្ចឹមសត្វជ្រូកក្នុងបរិបទបច្ចុប្បន្ននេះ បានធ្វើឲ្យនិយ័តករចិនបង្ហាញការព្រួយបារម្ភថា វាអាចជាកត្តាជំរុញឲ្យតម្លៃលក់កាន់ខ្ពស់ ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏បានធ្វើឲ្យខ្ជះខ្ជាយដល់ចំណីប្រភេទគ្រាប់ធញ្ញជាតិដែលប្រើប្រាស់សម្រាប់ការចិញ្ចឹមសត្វជ្រូកទាំងនោះផងដែរ។ ករណីនេះត្រូវបាននិយ័តករចិនយកមកធ្វើការពិចារណា ហើយរកឃើញថា វាកំពុងធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់គោលនយោបាយកាត់បន្ថយការប្រើប្រាស់គ្រាប់ធញ្ញជាតិនៅក្នុងវិស័យចិញ្ចឹមសត្វយកសាច់របស់ចិន ជាពិសេសក្នុងអំឡុងពេលដែលកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក និងវិបត្តិនៃការផ្គត់ផ្គង់ចំណីអាហាររបស់សកលលោក។

អ្នកវិភាគជាន់ខ្ពស់នៅធនាគារ ហូឡង់ លោក Pan Chenjun ដែលមានជំនាញខាងសារធាតុចិញ្ចឹមសត្វ (Animal Protein) បានលើកឡើងថា របៀបចិញ្ចឹមជ្រូកយកសាច់បែបនេះអាចប្រឈមមុខទៅនឹងបញ្ហាខ្វះខាតការផ្គត់ផ្គង់ក្នុងរយៈពេលខ្លីណាមួយ ឬករណីជួបហានិភ័យណាមួយ ដូចជា ជំងឺឆ្លងជាដើម នោះវានឹងធ្វើឲ្យតម្លៃសាច់ជ្រូកកាន់តែខ្ពស់ ហើយបង្កផលលំបាកក្នុងការគ្រប់គ្រងទីផ្សារឲ្យត្រឡប់មកល្អដូចដើមវិញណាស់។

គួរឲ្យដឹងដែរថា ប្រទេសចិន គឺជាប្រទេសដែលប្រើប្រាស់សាច់ជ្រូកច្រើនជាងគេបំផុតរបស់ពិភពលោក ហើយបច្ចុប្បន្នកំពុងប្រឈមមុខនឹងតម្រូវការចុះខ្សោយ ខណៈដែលការផ្គត់ផ្គង់កំពុងលើសកម្រិត។ ជាការកត់សម្គាល់ តម្លៃសាច់ជ្រូកនៅលើទីផ្សារបានធ្លាក់ចុះបន្តិចប្រហែល ១៤យ័នក្នុងមួយគីឡូក្រាម ពោលគឺបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតពី ២១យ័ន។ នេះបើយោងតាមទិន្នន័យរបស់ MySteel៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *