ក្រុមហ៊ុនដ៏ធំមួយមកពី​ចិន​ គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​នៅក្បែរអាកាស​យានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ​

ភ្នំពេញ ៖ នាពេលកន្លងមក​នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញឱ្យមានការ​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្បែរ​អា​កា​ស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ក្នុង​គោល​បំណង​គាំទ្រដល់​អាជីវកម្ម​អាកាសយានដ្ឋាន​ផង និង​ផ្ដល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ថ្មី ក្រុង​រុនតាឯកផង ។ ជាការកត់សម្គាល់ នៅពេលនេះ មាន​ក្រុម​ហ៊ុន​មួយ​មកពីប្រទេស​ចិន​បានបង្ហាញ​បំណង​វិនិយោគ​លើ​ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​នៅក្បែរ​អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​នៅថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២៤​ បាន​បង្ហាញ​​ពី​លទ្ធផល​នៃកិច្ចជំនួប​រវាង​ ឯកឧត្តម​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ​វិនិយោគ​កម្ពុជា ជាមួយនឹង​តំណាងក្រុមហ៊ុន​ ​Angkor International Airport Investment (Cambodia ) Co.,Ltd  និងតំណាង​ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Institute ពាក់ព័ន្ធទៅលើកិច្ចពិភាក្សាគ្នាទៅលើការវិនិយោគ។

បើតាមសេចក្ដី​ប្រកាសព័ត៌មាន​ដដែល​ឱ្យដឹងថា​ ក្រុមហ៊ុនអភិវឌ្ឍន៍​អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​ បាន​ជួបពិភាក្សា​ម្ដងហើយ​ជាមួយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ពី​គម្រោង​​វិនិយោគ​តំបន់​សេដ្ឋកិច្ចពិសេស​នៅជិត​អាកាស​យានដ្ឋាន​ ហើយការ​ដែល​វិនិយោគ​នោះ គ្រោងនឹង​ផ្ដោត​លើសកម្មភាព​បឋម​ចំនួន​៣ គឺ ទី​១. ការ​វិនិយោគ​ថាមពលកកើត​ឡើងវិញដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ ទី​២ កា​រវិនិយោគក្នុ​ងវិស័យ​ទេសចរណ៍  និង​ទី​៣ ការ​វិនិយោគ​ក្នុងវិស័យកសិកម្ម​ ។

ឯកឧត្តម ជា​ វុទ្ធី បានមានប្រសាសន៍ឱ្យដឹងថា​ រហូតមកដល់ពេលេះ អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរ​ ​បានដំណើរការរយៈពេល​ជិត​១​ឆ្នាំហើយ ហើយតាមរយៈ​ការ​ដាក់​ដំណើរការ​អាកាស​យានដ្ឋានអន្តរជាតិ​សៀម​រាប​អង្គរ​នេះ បានចូលរួម​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​បានជំរុញ​ទាក់ទាញ​ទេសចរ​បរទេស​មកទ​ស្ស​នា​​កម្ពុជា ជាពិសេស​នៅខេត្តសៀមរាប​ ។

លោក​ Lu Wei ប្រធាន​គណៈ​ប្រតិភូ​ ក្រុមហ៊ុនទាំងពីរ​ដែល​បានមកជួបជាមួយឯកឧត្តម​ ជា វុទ្ធី ​បានមាន​ប្រ​សា​ស​ន៍ថា​ ចាប់តាំងពី​ការ​បើក​ដំណើរការ រហូតមកទល់​ពេល​នេះ អាកាសយានដ្ឋានសៀមរាប​អង្គរ​ បាន​ទទួ​ល​អ្នកដំណើរការ​ប្រមាណ៩០ម៉ឺននាក់​ហើយ និងរំពឹងថា​រហូតដល់​ខែតុលារ​​នឹង​មានអ្នក​ដំ​ណើ​រ​ប្រ​មា​ណ ​​១​លា​ន ៣០ម៉ឺននាក់​ ហើយអាចកើនដល់ ​១លាន​ ៥០ម៉ឺន​នាក់​​នៅដំណាច់​ឆ្នាំ២០២៤នេះ ។

ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញពី​គម្រោង​សិក្សា​ក្នុងការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ថាមពលពិសេស ដោយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Energy China  YNPD  ដែលជា​ក្រុមហ៊ុន​ចិន​បង្កើតឡើង​តាំងពីឆ្នាំ១៩៥៨​ និងមានជំនាញផ្នែកថាមពលអគ្គិសនី ។ គម្រោ​ងតំបន់​ថាមពល​ពិសេស​នេះ នឹង​មានរៀបចំ​ផលិត​ថាមពល​អគ្គិ​សនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ បាយអូម៉ាស ថាមពលដើរ​ដោយ​ខ្យល់ និងប្រព័ន្ធផ្ទុក​ថាមបល​ផងដែរ ។

គួរ​បញ្ជាក់ថា​ រហូតមកដល់ពេលនេះ ​កម្ពុជាមានតំបន់​សេដ្ឋកិច្ចពិសេស​កំពុង​ដំណើរការ​ចំនួន២៦​តំបន់​​ និង​បានទាក់ទាញ​គម្រោង​វិនិយោគចំនួន៧០០គម្រោង​​ បណ្ដាក់ទុន​គិតជាទឹកប្រាក់​មានប្រមាណ ២៨​ពាន់លានដុល្លារ​អាមេរិក និង​បង្កើត​បានការងារ​ជូនប្រជាពលរដ្ឋ​សរុប​ជាង​១៨ម៉ឺននាក់ ។

ក្នុង​ឆ្នាំ ២០២៤​នេះ មាន​រោងចក្រ​ សហគា្រស​តូច​ធំជាច្រើន​បាន​បោះទុនវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានាក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកោះកុង និង​រាជធានីភ្នំពេញផងដែរ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ