ប៉េកាំង ៖ កំណើនផលិតកម្ម និងការលក់រាយរបស់រោងចក្រនៅប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហុកលើសពីការរំពឹងទុកសម្រាប់ខែកក្កដា ដោយសារតែការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ និងទឹកជំនន់ រំខានដល់ប្រតិបត្តិការអាជីវកម្មដោយបន្ថែមសញ្ញាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនកំពុងបាត់បង់។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា ផលិតកម្មឧស្សាហកម្មនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២របស់ពិភពលោកនេះ បានកើនឡើង ៦,៤ភាគរយ ក្នុងខែកក្កដា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានរំពឹងថា ទិន្នផលនឹងកើនឡើង ៧,៨ភាគរយ បន្ទាប់ពីកើនឡើង ៨,៣ភាគរយ នៅក្នុងខែមិថុនា។

ការលក់រាយបានកើនឡើង ៨,៥ភាគរយ នៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុនទាបជាងការព្យាករណ៍ក្នុងកំណើន ១១,៥ភាគរយ និងកើនឡើង ១២,១ភាគរយ ពីខែមិថុនា។ សេដ្ឋកិច្ចរបស់ចិន បានស្ទុះងើបឡើងវិញដល់កម្រិតកំណើនមុនពេលមានជំងឺរាតត្បាត ប៉ុន្តែការស្ទុះងើបនេះកំពុងបាត់បង់សន្ទុះ ដោយសារអាជីវកម្មប្រឈមមុខនឹងការចំណាយខ្ពស់ និងឧបសគ្គនៃការផ្គត់ផ្គង់។ ការឆ្លងជំងឺកូវីដ-១៩ ថ្មីក្នុងខែកក្កដា ក៏នាំឱ្យមានការរឹតបន្តឹងថ្មីផងដែរ ដែលជាការរំខានដល់ផលិតកម្មរោងចក្រ។ ទិន្នន័យកាលពីដើមខែនេះ ក៏បានបង្ហាញពីកំណើននៃការនាំចេញដែលប្រែជាធ្លាក់ចុះដោយមិនបានរំពឹងទុកនៅខែកក្កដា។
អ្នកវិភាគមកពីក្រុមហ៊ុន Nomura និយាយនៅក្នុងកំណត់ត្រាមួយថា ការប្រើប្រាស់វិស័យផលិតកម្ម និងការវិនិយោគអាចថយចុះបន្ថែមទៀតនៅក្នុងខែសីហា ដោយសារតែវីរុស និងវិធានការរឹតបន្តឹងនៅក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មដែលមានការបំពុលបរិស្ថានខ្ពស់។
ទន្ទឹមនឹងនោះ ប្រទេសចិនក៏បានរឹតបន្តឹងលើវិធានការគម្លាតសង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ចុងក្រោយក្នុងទីក្រុងមួយចំនួនដែលប៉ះពាល់ដល់វិស័យសេវាកម្ម ជាពិសេសការធ្វើដំណើរ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេស។ ប្រទេសនេះ ក៏បានប្រឈមមុខនឹងអាកាសធាតុធ្ងន់ធ្ងរនៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដោយមានភ្លៀងធ្លាក់ច្រើននៅខេត្ត Henan កាលពីខែមុន បង្កឱ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សជាង៣០០នាក់។
អ្នកវិភាគជាច្រើនបានកាត់បន្ថយការប៉ាន់ប្រមាណអំពីកំណើនត្រីមាសទី៣ របស់ខ្លួនសម្រាប់ប្រទេសចិន។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP) បានកើនឡើង ៧,៩ភាគរយ នៅក្នុងត្រីមាសខែមេសា-មិថុនាធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ ធនាគារ ANZ បានទម្លាក់ការព្យាករណ៍ GDP ចិនសម្រាប់ឆ្នាំ ២០២១ ពី ៨,៨ភាគរយ មកត្រឹម ៨,៣ភាគរយ បន្ទាប់ពីទិន្នន័យខែកក្កដា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content