បរទេស ៖ រោងចក្រនៅក្នុងប្រទេសចិនជាច្រើនកំពុងប្រឈមនឹងការបាត់បង់បុគ្គលិក និងកម្លាំងជំនាញនាពេលអនាគតដោយចំនួនមនុស្សវ័យក្មេងធ្វើការនៅរោងចក្រមានចំនួនតិចទៅៗ។
តាមការរាយការណ៍របស់សារព័ត៌មាន South China Morning Post នៃការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ភាគរយនៃពលករចំណាកស្រុកដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅមានដល់ ២៤,៦ ភាគរយ កើនឡើងទ្វេដងពី ១១,៤ ភាគរយធៀបទៅនឹងឆ្នាំ២០០៨ ។ ដោយឡែកចាប់តាំងពីឆ្នាំ២០១៣ រហូតមកតួលេខនេះបានកើនឡើងប្រហែលពី ១ ទៅ ២ ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

អត្រាកំណើននៃចំនួនពលករចំណាកស្រុកបានកើនឡើងដល់ ៥,៤២ ភាគរយក្នុងឆ្នាំ២០១០ ប៉ុន្តែបានថយចុះមកនៅត្រឹម ០,៨៤ ភាគរយនៅឆ្នាំ២០១៩ ។ នៅក្នុងអំឡុងពេលមានបញ្ហារាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ចំនួនពលករធ្វើការក្នុងរោងចក្រក៏មានការថយចុះផងដែររហូតដល់ប្រមាណ ១,៧៨ ភាគរយបន្ថែមទៀត ។
តាមការរាយការណ៍របស់សារព័ត៌មាន CNBC កាលពីខែមេសា ឆ្នាំ២០២១ បានបង្ហាញពីតួលេខផ្លូវការរបស់ប្រទេសចិនថា ចំនួនប្រជាពលរដ្ឋគ្រប់អាយុធ្វើការបានមានការថយចុះជាង ៥លាននាក់ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។ ការធ្លាក់ចុះនេះគឺដោយសារអត្រាកំណើតបានធ្លាក់ចុះ ទោះបីជាមានការដកចេញនៃគោលនយោបាយកូនមួយក្នុងមួយគ្រួសារនៅប្រទេសចិនក៏ដោយ។
ការធ្លាក់ចុះនៃចំនួនកម្មករធ្វើការក្នុងរោងចក្រនៅប្រទេសចិនបានធ្វើឲ្យបណ្តារោងចក្រមួយចំនួនងាកទៅរកវិស័យបច្ចេកវិទ្យាដើម្បីជាជំនួយដោះស្រាយបញ្ហាបន្ទាន់។ ដោយឡែករោងចក្រផ្សេងៗទៀតបានជំរុញឲ្យមានការបន្ថែមប្រាក់ឈ្នួលទៅដល់កម្លាំងកម្មករជំនាញក្នុងរោងចក្ររបស់ខ្លួន ។
តាមការស្រង់សម្តីរបស់សារព័ត៌មាន CNBC ប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន Midea លោក Shirley Zhou បាននិយាយថា មនុស្សដែលមានវ័យក្មេងពុំមានបំណងធ្វើការនៅរោងចក្រឡើយ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុន Midea អាចរកបានកម្មករគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ប៉ុន្តែខ្លួនក៏បានរៀបចំផែនការ៣ឆ្នាំក្នុងការបញ្ចូលជំនាញបច្ចេកវិទ្យាបន្ថែមទៀតទៅក្នុងរោងចក្រទាំង ៣៤ ទីតាំងរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនបានព្យាករណ៍ថា ការផលិតស្វ័យប្រវត្តិកម្មជាមួយឧបករណ៍ចាប់សញ្ញា និងរ៉ូបូតនឹងជួយបង្កើនប្រសិទ្ធភាពផលិតកម្មរបស់រោងចក្ររបស់ខ្លួនពី ១៥ ទៅ ២០ ភាគរយ។ ជាក់ស្ដែង ចំពោះរោងចក្រចំនួន ២ ដែលបានបញ្ចូលបច្ចេកវិទ្យារួចហើយទទួលបានប្រសិទ្ធភាពកើនឡើងជិត ៣០ ភាគរយ ដែលជាអត្រាលើសពីការរំពឹងទុក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content