អ្នកលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនត្អូញត្អែរពីការខាតបង់ក្នុងការលក់

ភ្នំពេញ ៖ ជនជាតិចិន និងកូនខ្មែរកាត់សែស្រឡាយចិន-វៀតណាមមានភាពមមាញឹករៀបចំផ្ទះសម្បែង​សម្រាប់​ពិធី​បុណ្យចូលឆ្នាំរបស់ខ្លួន ដោយឡែក​ដើមផ្កាគ្រប់ប្រភេទ​ ដើម​ក្រូច និងដើមផ្កាអង្គារសីល​ជាគ្រឿង​តាំង​លម្អ​មិនអាចខ្វះបាននោះ​ បានក្លាយជាទីផ្សារលក់រាយសំខាន់​សម្រាប់ពិធីបុណ្យប្រពៃណីនេះ​។​

ទីផ្សារលក់រាយដើមផ្កាគ្រប់ប្រភេទមានដូចជាដើមផ្កាអង្គារសីល ដើមក្រូច ផ្កាស្បៃរឿង ​និងផ្កាគ្រប់​ប្រភេទផ្សេងៗទៀតដែលមានការដាក់លក់ជាច្រើនកន្លែងនៅ​រាជធានី​ភ្នំពេញ​ត្រូវបានអ្នកលក់​មួយ​ចំនួនបញ្ជាក់ប្រាប់ AMS តាមរយៈបទសម្ភាសន៍ថា ការលក់ប្រភេទផ្កាដែលមានពណ៌លឿងគឺមានការធ្លាក់ចុះខ្លាំង ហើយអ្នកលក់មួយចំនួន​ទៀតត្អូញត្អែរថាការលក់របស់គាត់លក់ពុំដាច់តែម្ដង។

អ្នកកស្រី ចរិយា ជាម្ចាស់អាជីវកម្ម ស៊ូ ចរិយា លក់ផ្កាគ្រប់ប្រភេទនៅជិតវត្តទឹកថ្លាបានបញ្ជាក់​ថា ​ក្នុងរដូវនេះ ហាងរសប់អ្នកស្រីអាចលក់ដាច់​ជាហូរហែដែរ ទាំងអង្គារសីល និងផ្កាស្បៃ​រឿង រួមទាំងដើមក្រូចផង​ដែរ ​ដែលផ្កាទាំងនោះដាំក្នុងផើង។

អ្នកស្រី ចរិយា បានមានប្រសាសន៍ថា ៖

“ផ្កាគ្រប់ប្រភេទដែលខ្ញុំបានទិញយកមកដាក់លក់ មានអតិថិជនចូលទិញដាច់អស់ប្រមាណជា ៧០ ទៅ ៨០ ភាគរយគឺមិនមានបញ្ហាអ្វីទេ​។​ ប៉ុន្តែសម្រាប់ប្រភេទផ្កាដែលមានពណ៌លឿងគឺមានការធ្លាក់ចុះបន្តិច ដោយសារមានពាក្យចចាមអារាមថា ក្នុងពិធីសែនបុណ្យចូលឆ្នាំចិនឆ្នាំនេះមានការឆុង និងពណ៌ក្រហម លឿង ខណៈដែលពណ៌ទាំងនេះ ​​​​តែងតែនិយម និងសំខាន់ជាងគេកាលពីឆ្នាំមុនៗ”

ដោយឡែក លោកស្រី ដួង ច័ន្ទ ជាអ្នកលក់ផ្កាអង្គារសីលជាមែកក៏បានប្រាប់ AMS​ថា លោកស្រីលក់មិនដាច់ទេ ខណៈដែលការបញ្ជាទិញយកមកលក់ មានចំនួន ១០០បាច់ លក់បានតែមួយបាច់ប៉ុណ្ណោះ។

លោកស្រីបានមានប្រសាសន៍ថា ៖

“បើប្រៀបនឹងឆ្នាំទៅ មុនចូលឆ្នាំមួយថ្ងៃខ្ញុំអាចលក់អស់ ហើយត្រឡប់ទៅរៀបចំផ្ទះវិញបាត់ទៅហើយ។ ខ្ញុំមិនដឹងថា​លក់​មិន​ដាច់មកពីអ្វីទេ តែប្រហែលមកពីគ្រូហោរស្រីម្នាក់ដែលថាពណ៌លឿងជាពណ៌ឆុងនោះហើយ”

ចំពោះអ្នកលក់ផ្កាគ្រប់ប្រភេទនៅតំបន់ផ្លូវជាតិ 6 A វិញ អ្នកស្រី ស៊ាង គឹមឡោ ក៏បានប្រាប់ AMS ដែរថា ឆ្នាំនេះលក់​មិន​សូវ​ដាច់​ដូចឆ្នាំមុនទេ ទោះបីជាឆ្នាំកន្លងទៅមានកូវីដ ក៏ដោយតែអ្នកទិញនៅតែមកទិញធម្មតា​ ប៉ុន្តែតែឆ្នាំនេះអ្នក​ទិញថយ​ចុះ​ខ្លាំង សូម្បីតែម៉ូយប្រចាំដែលធ្លាប់ទិញ១០ ដើម ក៏បន្ថយមកត្រឹមតែ២-៣ដើមប៉ុណ្ណោះ។

លោកស្រី ស៊ាង គឹមឡោ បានប្រាប់​ថា ម៉ូយ​ដែលធ្លាប់ទិញ គឺ​នៅតែទិញជាប្រចាំ ប៉ុន្តែត្រូវតែតម្រូវទៅតាមចិត្ត​អតិថិជនគឺត្រូវប្ដូរពណ៌ផើងទៅជាបៃតង ខៀវដោយ​មិនប្រើផើងពណ៌ក្រហមទេ។ សម្រាប់អតិថិជនរបស់គាត់ គឺនៅតែមានជំនឿរឿងពណ៌នេះ​ជាធម្មតា គឺ​នៅតែតាមទំនៀមទម្លាប់នៅតែមកទិញដោយពុំគិតពាក្យចចាមអារ៉ាមអ្វីឡើយ។

លោកស្រី ស៊ាង គឹមឡោបាន ថ្លែងថា៖

“យើងគិតទៅដល់អតិថិជនខ្លះ(ប្រមាណជា២%​ក្នុង​ចំណោម​ម៉ូយ)ដោយតម្រូវចិ​ត្តពួកគាត់​រឿងបានប្ដូរពណ៌ផើងទៅជាខៀវ និងបៃតង តែ​យើងនៅតែលក់​ដាច់គ្រាន់បើ គ្រាន់តែថយចុះការបញ្ជាទិញខ្លះ”

លោក ស៊្រាង អ្នកលក់ផ្កានៅផ្លូវ 6A នេះដែរក៏បានបញ្ជាក់ពីការលក់មិនដាច់របស់គាត់ ដោយ​បានប្រើដើមទុនជាង១ម៉ឺនដុល្លារ តែលោកទើបបានប្រាក់ជាងប៉ុន្មានរយប៉ុណ្ណោះ។​

លោកបានមានប្រសាសន៍ថា ៖ 

“វាមិនដោយសារតែពាក្យចចាមអារ៉ាមរបស់គ្រូហោរនោះទេ តែអាចមកពីការរកចំណូលមិនបាន ដូច្នេះការធ្វើបុណ្យក៏ត្រូវកាតបន្ថយការចំណាយ។ កាលឆ្នាំមុន​មាន​កូវីដ ក៏នៅតែមានអ្នកទិញធម្មតា ​ប៉ុន្តែឆ្នាំនេះស្ងាត់មែនទែន ព្រោះឆ្នាំមុនខ្ញុំមមាញឹក​ក្នុង​ការលក់ តែឆ្នាំនេះពេលអង្គុយលក់ ដូចអង្គុយផឹកតែ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ