ភ្នំពេញ ៖ ជនជាតិចិន និងកូនខ្មែរកាត់សែស្រឡាយចិន-វៀតណាមមានភាពមមាញឹករៀបចំផ្ទះសម្បែងសម្រាប់ពិធីបុណ្យចូលឆ្នាំរបស់ខ្លួន ដោយឡែកដើមផ្កាគ្រប់ប្រភេទ ដើមក្រូច និងដើមផ្កាអង្គារសីលជាគ្រឿងតាំងលម្អមិនអាចខ្វះបាននោះ បានក្លាយជាទីផ្សារលក់រាយសំខាន់សម្រាប់ពិធីបុណ្យប្រពៃណីនេះ។

ទីផ្សារលក់រាយដើមផ្កាគ្រប់ប្រភេទមានដូចជាដើមផ្កាអង្គារសីល ដើមក្រូច ផ្កាស្បៃរឿង និងផ្កាគ្រប់ប្រភេទផ្សេងៗទៀតដែលមានការដាក់លក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញត្រូវបានអ្នកលក់មួយចំនួនបញ្ជាក់ប្រាប់ AMS តាមរយៈបទសម្ភាសន៍ថា ការលក់ប្រភេទផ្កាដែលមានពណ៌លឿងគឺមានការធ្លាក់ចុះខ្លាំង ហើយអ្នកលក់មួយចំនួនទៀតត្អូញត្អែរថាការលក់របស់គាត់លក់ពុំដាច់តែម្ដង។

អ្នកកស្រី ចរិយា ជាម្ចាស់អាជីវកម្ម ស៊ូ ចរិយា លក់ផ្កាគ្រប់ប្រភេទនៅជិតវត្តទឹកថ្លាបានបញ្ជាក់ថា ក្នុងរដូវនេះ ហាងរសប់អ្នកស្រីអាចលក់ដាច់ជាហូរហែដែរ ទាំងអង្គារសីល និងផ្កាស្បៃរឿង រួមទាំងដើមក្រូចផងដែរ ដែលផ្កាទាំងនោះដាំក្នុងផើង។
អ្នកស្រី ចរិយា បានមានប្រសាសន៍ថា ៖
“ផ្កាគ្រប់ប្រភេទដែលខ្ញុំបានទិញយកមកដាក់លក់ មានអតិថិជនចូលទិញដាច់អស់ប្រមាណជា ៧០ ទៅ ៨០ ភាគរយគឺមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែសម្រាប់ប្រភេទផ្កាដែលមានពណ៌លឿងគឺមានការធ្លាក់ចុះបន្តិច ដោយសារមានពាក្យចចាមអារាមថា ក្នុងពិធីសែនបុណ្យចូលឆ្នាំចិនឆ្នាំនេះមានការឆុង និងពណ៌ក្រហម លឿង ខណៈដែលពណ៌ទាំងនេះ តែងតែនិយម និងសំខាន់ជាងគេកាលពីឆ្នាំមុនៗ”

ដោយឡែក លោកស្រី ដួង ច័ន្ទ ជាអ្នកលក់ផ្កាអង្គារសីលជាមែកក៏បានប្រាប់ AMSថា លោកស្រីលក់មិនដាច់ទេ ខណៈដែលការបញ្ជាទិញយកមកលក់ មានចំនួន ១០០បាច់ លក់បានតែមួយបាច់ប៉ុណ្ណោះ។
លោកស្រីបានមានប្រសាសន៍ថា ៖
“បើប្រៀបនឹងឆ្នាំទៅ មុនចូលឆ្នាំមួយថ្ងៃខ្ញុំអាចលក់អស់ ហើយត្រឡប់ទៅរៀបចំផ្ទះវិញបាត់ទៅហើយ។ ខ្ញុំមិនដឹងថាលក់មិនដាច់មកពីអ្វីទេ តែប្រហែលមកពីគ្រូហោរស្រីម្នាក់ដែលថាពណ៌លឿងជាពណ៌ឆុងនោះហើយ”
ចំពោះអ្នកលក់ផ្កាគ្រប់ប្រភេទនៅតំបន់ផ្លូវជាតិ 6 A វិញ អ្នកស្រី ស៊ាង គឹមឡោ ក៏បានប្រាប់ AMS ដែរថា ឆ្នាំនេះលក់មិនសូវដាច់ដូចឆ្នាំមុនទេ ទោះបីជាឆ្នាំកន្លងទៅមានកូវីដ ក៏ដោយតែអ្នកទិញនៅតែមកទិញធម្មតា ប៉ុន្តែតែឆ្នាំនេះអ្នកទិញថយចុះខ្លាំង សូម្បីតែម៉ូយប្រចាំដែលធ្លាប់ទិញ១០ ដើម ក៏បន្ថយមកត្រឹមតែ២-៣ដើមប៉ុណ្ណោះ។
លោកស្រី ស៊ាង គឹមឡោ បានប្រាប់ថា ម៉ូយដែលធ្លាប់ទិញ គឺនៅតែទិញជាប្រចាំ ប៉ុន្តែត្រូវតែតម្រូវទៅតាមចិត្តអតិថិជនគឺត្រូវប្ដូរពណ៌ផើងទៅជាបៃតង ខៀវដោយមិនប្រើផើងពណ៌ក្រហមទេ។ សម្រាប់អតិថិជនរបស់គាត់ គឺនៅតែមានជំនឿរឿងពណ៌នេះជាធម្មតា គឺនៅតែតាមទំនៀមទម្លាប់នៅតែមកទិញដោយពុំគិតពាក្យចចាមអារ៉ាមអ្វីឡើយ។
លោកស្រី ស៊ាង គឹមឡោបាន ថ្លែងថា៖
“យើងគិតទៅដល់អតិថិជនខ្លះ(ប្រមាណជា២%ក្នុងចំណោមម៉ូយ)ដោយតម្រូវចិត្តពួកគាត់រឿងបានប្ដូរពណ៌ផើងទៅជាខៀវ និងបៃតង តែយើងនៅតែលក់ដាច់គ្រាន់បើ គ្រាន់តែថយចុះការបញ្ជាទិញខ្លះ”
លោក ស៊្រាង អ្នកលក់ផ្កានៅផ្លូវ 6A នេះដែរក៏បានបញ្ជាក់ពីការលក់មិនដាច់របស់គាត់ ដោយបានប្រើដើមទុនជាង១ម៉ឺនដុល្លារ តែលោកទើបបានប្រាក់ជាងប៉ុន្មានរយប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា ៖
“វាមិនដោយសារតែពាក្យចចាមអារ៉ាមរបស់គ្រូហោរនោះទេ តែអាចមកពីការរកចំណូលមិនបាន ដូច្នេះការធ្វើបុណ្យក៏ត្រូវកាតបន្ថយការចំណាយ។ កាលឆ្នាំមុនមានកូវីដ ក៏នៅតែមានអ្នកទិញធម្មតា ប៉ុន្តែឆ្នាំនេះស្ងាត់មែនទែន ព្រោះឆ្នាំមុនខ្ញុំមមាញឹកក្នុងការលក់ តែឆ្នាំនេះពេលអង្គុយលក់ ដូចអង្គុយផឹកតែ៕”

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content