ទីផ្សាររុក្ខជាតិតាំងលម្អ – ដើមផ្កា នៅក្នុងរដូវបុណ្យចូលឆ្នាំចិនបានឈានចូលមកដល់ហើយ

ជារៀងរាល់ឆ្នាំ នៅពេលជិតចូលដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម មិនថាជនជាតិខ្មែរដែលជាប់សែស្រឡាយចិន ជនជាតិវៀតណាម ឬជនជាតិចិននោះទេ ពួកគេភាគច្រើនតែងតែយកចិត្តទុកដាក់ទៅលើការតុបតែងលម្អលំនៅដ្ឋាន ជាពិសេសការដាក់តាំងដើមរុក្ខជាតិស្រស់ ក៏ដូចជាដើមផ្កាមួយចំនួនដែលគេមានជំនឿថា អាចនាំលាភនាំសំណាង ជួយលើករាសីខ្ពស់ និងអាចសម្រេចបាននូវជោគជ័យទាំងការរកស៊ីទទួលទាន ក៏ដូចជាការប្រកបកិច្ចការងារផ្សេងៗ ដូចជា ដើមផ្កាអង្គាសីល ដើមក្រូចឃ្វិច ដែលមានផ្លែស្រោចមែក ដើម​ផ្កាស្បៃរឿង រួមជាមួយនឹងដើមផ្កាចម្រុះច្រើនប្រភេទផ្សេងៗទៀត។

ក្នុងចំណោមដើមផ្កាចម្រុះ ដែលបានរៀបរាប់ខាងលើ បើគេងាកមកមើលទីផ្សារនៃរុក្ខជាតិ-និងដើមផ្កាដែលមានតម្រូវការខ្លាំងជាងគេ និងមិនអាចខ្វះបាននោះ គឺដើមផ្កាអង្គាសីល ដើមក្រូចឃ្វិចមានផ្លែស្រោចមែក និងដើមផ្កាស្បៃរឿង។​

យោង​តាម​ការ​ពន្យល់​ប្រាប់​របស់​លោក​ព្រឹទ្ធាចារ្យ​ ​កុក​ ​ឡុង​ ​ហោរា​ចិនសែ​ជើងចាស់​ល្បីឈ្មោះ​ មួយ​រូប​រស់នៅ​ទី​ក្រុងភ្នំពេញបានឱ្យដឹងថា​ ​មូល​ហេ​តុ​ដែលគេ​មាន​ជំនឿ​យក​ដើមផ្កា​អង្គាសីល​មក​តុបតែង​លម្អ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ​ព្រោះថា​ ​តាំងពីបុរាណកាលមក​ ​នៅ​ពេល​ចូលដល់រដូវ​ត្រជាក់ខ្លាំង​​ចូល​មកដល់​ ដើម​​អង្គាសីល​នៅតែ​បន្ត​រីក​ចេញផ្កា​ស្គុសស្គាយ​ខុសប្លែក​ពី​ប្រភេទ​ផ្កា​ដទៃទៀត​ដែល​ចាញ់​នឹង​អាកាសធាតុ​ត្រជាក់ ​ហើយជ្រុះ​ស្លឹក ​ឬ​ងាប់​ដើមតែម្ដង​។

នៅ​ក្នុង​វប្បធម៌​ជនជាតិ​ចិន​ ​ផ្កា​ប្រភេទ​នេះ​មាន​អត្ថន័យ​បង្កប់​ជា​ច្រើនលើស​ពី​អ្វី​ដែល​​ក្មេងៗ​ជំនាន់​ក្រោយ​ ​ឬ​​ប្រជាជន​ខ្មែរ​ដែល​ជាប់សែស្រឡាយចិន​តិចតួច​បាន​ដឹង​ ​ពោល​គឺ​​វា​មិន​ត្រឹមតែ​ជា​និមិត្តរូប​ផ្កា​​នាំ​លាភ​សំណាង​ ​ឬ​សេចក្តី​សុខសប្បា​យ​ឆ្នាំ​ថ្មី​នោះ​ទេ ​ជនជាតិ​ចិន​ក៏មាន​ជំនឿ​ថា​ ​សន្លឹក​ផ្កា​ពណ៌​លឿង​ឆ្អិនឆ្អៅ​នៃ​ផ្កា​អង្គាសីល​តំណាងឱ្យ​សន្លឹក​មាស​ ​ដែល​នៅ​ពេល​ផ្កា​នោះ​ជ្រុះ​តំណាង​​ឱ្យ​មាស​សម្បូរហូរហៀរ​ដែល​ជ្រុះ​ពេញ​លើ​ផ្ទៃផែនដី​។

អតិថិជនម្នាក់ដែលមកទិញដើមផ្កាអង្គាសីលបាននិយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនបង្ហាញរូបភាពឱ្យដឹងថា បើគេទិញផ្កានេះនៅពេលដែលផ្កាកំពុងនុបល្អ(ចេញពន្លកពុំទាន់រីក)ហើយដាក់ក្នុងថូ រួចបាញ់ស្រោចទឹករាល់ថ្ងៃ រហូតទៅដល់ថ្ងៃចូលឆ្នាំចិន គឺទាន់ពេលវេលា  ហើយការដែលផ្កានេះរីកល្អ គេកំណត់ និងសម្គាល់ថា វានឹងត្រជាក់ត្រជុំ សុខសប្បាយរីករាយក្នុងក្រុមគ្រួសារ។

លោកបញ្ជាក់ថា ជាទូទៅផ្កាអង្គាសីលនៅតែមានតម្លៃជាងផ្កាដទៃ ដោយសារតែនៅក្នុងរដូវបុណ្យចូលឆ្នាំចិនគេមានតម្រូវការច្រើន ហើយវាមានសំបូរទៅតាមតំបន់ប៉ុណ្ណោះ មិនមានគ្រប់តំបន់នោះទេ។

លោក ស្រ៊ុន ស្រៀង ដែលជាអ្នកលក់ផ្កាជម្រុះគ្រប់មុខនៅតាមបណ្ដោយផ្លូវ 6A បានប្រាប់ AMS ECONOMY ថា បើតាមចំណាំដែលធ្លាប់លក់ផ្កាកន្លងមក នៅឆ្នាំនេះ (ឆ្នាំ២០២៤) ផ្កាចម្រុះបានលក់ដាច់ច្រើនជាងធម្មតា ហើយផ្កាដែលមានតម្រូវការនៅពេលចូលឆ្នាំចិន គឺផ្កាអង្គាសីល និងផ្កាស្បៃរឿង។

លោកបានបញ្ជាក់ថាទៀតថា ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅទីតាំងរបស់លោកបានបន្តលក់ដាច់ជាបន្តបន្ទាប់ ហើយរហូតទៅដល់ថ្ងៃចូលឆ្នាំចិនក៏នៅតែអាចលក់បានថែមទៀត ព្រោះឆ្នាំនេះ ការសែនមិនសូវប្រកាន់ពណ៌ផ្កាដូចឆ្នាំមុនៗនោះទេ ទោះជាផ្កាពណ៌ក្រហម លឿង ស ខៀវ ក៏ដោយ មិនសូវពិបាកលក់នោះទេ។

ដោយឡែក អាជីវករលក់ផ្កាចម្រុះម្នាក់ទៀតនៅហាង សុទ្ធា លីដា ម្ដុំផ្សារទឹកថ្លាបានឱ្យដឹងដែរថា ឆ្នាំនេះផ្កាសម្រាប់តាំង ដែលជាប្រភេទធម្មតា ឬផ្កាចម្រុះ មានតម្រូវការ និងងាយស្រួលលក់ជាងធម្មតា ព្រោះឆ្នាំនេះមិនប្រកាន់ពណ៌ដូចឆ្នាំទៅទេ។ ផ្កា​ពណ៌ស ក្រហមខៀវ លឿង ពណ៌ចម្រុះ គឺលក់បានច្រើនជាងផ្កាអង្គាសីល និងដើមក្រូចទៅទៀតផង។

គួរបញ្ជាក់ដែរថា ចំពោះតម្លៃដើមរុក្ខជាតិស្រស់ និងដើមផ្កាសដែលត្រូវបានដាក់លក់ គឺមានភាពប្រហាក់ប្រហែលគ្នា ដោយសម្រាប់ផ្កាស្បៃរឿងមួយគុម្ព(មួយផើងតូច)តម្លៃ ៦០០០ ទៅ ៧០០០ រៀល។ ចំណែកការអង្គារសីល លក់ជាផើង ឬពាង(មួយដើមធំ)មានផ្កាគ្រប់មែកតម្លៃ ២៥០ ដុល្លារទៅ ៣៥០ ដុល្លារ។ តែបើជាដើមតូច(ដាក់នៅក្នុងពាងតូច)តម្លៃមួយដើមតម្លៃ ៧៥ ដុល្លារ ឬរហូតដល់ជាង១០០ដុល្លារ ចំណែកឯដើមតូចបំផុត តម្លៃ២៥ ទៅ៣០ដុល្លារ។ ចំពោះតម្លៃដើមក្រូចដែលមានផ្លែពេញដើមមួយពាងតម្លៃ ៧០ ទៅ ១០០ដុល្លារ និងពាងធំតម្លៃពី២៥០ ទៅ ៣០០ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ