ប្រជាពលរដ្ឋ លែងបារម្ភរឿងផ្តល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មទៀតហើយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានរួមដៃគ្នាគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលតាមរយៈជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយនិងពេលវេលារបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអ្នកឧក​ញ៉ា​ សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារ អត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ នៅទីស្តីការក្រសួងមហាផ្ទៃ។

អ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍ក្រោយពិធីចុះហត្ថលេខា ថា៖ « អនុស្សរណៈស្តីពីកិច្ចសហប្រតិ​បត្តិការនេះ មានគោលបំណងរួមចំណែកគាំទ្រ គោលនយោបាយរាជរដ្ឋាភិបាលតាមរយៈការជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ»។

អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបន្តថា៖ ក្នុងដំណើរអាជីវកម្មជាង២១ឆ្នាំមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បាននិងកំពុងធ្វើបេសកកម្ម រួមចំណែកលើកកម្ពស់ស្ទើរតែគ្រប់វិស័យ នៅកម្ពុជា ដែលក្នុងនោះរួមមានវិស័យដឹកជញ្ជូនអ្នកដំណើរ បញ្ញើទំនិញឆាប់រហ័ស បដិសណ្ឋារកិច្ចរីសតប្រណិត អចលនទ្រព្យ និងវិស័យកសិកម្ម។ បច្ចុប្បន្នក្រុមហ៊ុន វិរៈ ប៊ុនថាំ បានពង្រីកអាជីវកម្មរបស់ខ្លួនទៅទូទាំងក្នុងនិងទៅកាន់ក្រៅប្រទេសមួយចំនួនផងដែរ។ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស តែងតែយកចិត្តទុក្ខដាក់បម្រើអតិថិជន រាប់លាននាក់ និងបានផ្តល់ឱកាសការងារដល់ ប្រជាជនខ្មែរ ប្រមាណជិត ១០០០០នាក់ ដែលកំពុងបំពេញប្រតិបត្តិការ និងផ្តល់សេវាកម្មយ៉ាងទូលំទូលាយពេញផ្ទៃប្រទេស។

អ្នកឧកញ៉ា បានបន្ថែមថា ៖ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស តែងមានវត្តមាន និងដើរតួនាទីជាវិស័យឯកជនដែលបានសហប្រតិបត្តិការជាមួយវិស័យរដ្ឋ ដើម្បីចូលរួមចំណែកអភិ​វឌ្ឍសង្គមជាតិឱ្យកាន់តែ រីកចម្រើនទៅមុខ។ តួយ៉ាង កិច្ចសហប្រតិបត្តិការជំរុញដល់ការនាំអង្ករ និងកសិផលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ ជាមួយ ក្រសួងកសិកម្ម កិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យទេ​ស​ច​រណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងទេសចរណ៍ កិច្ចប្រតិបត្តិការចូលរួមជាមួយរាជរដ្ធាភិបាល ក្នុងការដឹកជញ្ជូនអំណោយ ស្បៀងអាហារពីសប្បុរសជនគ្រប់ទីតាំង ទៅជូនវីរកងទ័ព និងជនភៀសសឹក និងកិច្ចសហប្រតិបត្តិការថ្ងៃនេះ ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក្នុងការជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយ និងពេលវេលាជូនដល់ប្រជាពល​រដ្ឋយើង។តាមរយៈកិច្ចសហប្រតិបត្តិការ អ្នកឧកញ៉ាសង្ឃឹមយ៉ាងមុតមាំ និងតាំងចិត្តខ្ពស់ក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឱ្យដល់គោលដៅ គ្រប់ភូមិស្រុក និងទីដាច់ស្រយាល ដើម្បីផ្តល់នូវភាពងាយស្រួល និងកាត់បន្ថយចំណាយជូនដល់ប្រជាជនខ្មែរនៅគ្រប់តំបន់នៃព្រះជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកអត្តសញ្ញាណកម្ម បានថ្លែងថា៖ អនុស្សរណៈនៃការយោគយល់ (MoU)នេះ ជាយន្តការមួយដ៏មានសារសំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបានបញ្ជាក់ថា៖«កិច្ចសហការនេះ ជាការត្រួសត្រាយផ្លូវ ដើម្បីផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសសេវាបញ្ញើ (តាមគោលការណ៍ស្ម័គ្រចិត្ត) លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋាន ឬដល់ទីតាំងដែលប្រជាពលរដ្ឋបានស្នើ»។

ឯកឧត្តមបានបន្តថា៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម យកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលលើការ​ងារ​អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល សាមញ្ញ និងឆាប់រហ័ស។ ឈរលើស្មារតីនេះ អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានដ៏សំខាន់ក្នុងបេសកកម្មរួមគ្នារវាងអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក្នុងការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដើម្បីរួមចំណែកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ នេះជាការឆ្លើយតបជាវិជ្ជមានទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែទំនើប ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ការផ្តល់សេវាបញ្ញើឯកសារអត្តសញ្ញាណកម្មដល់ផ្ទះប្រជាពលរដ្ឋ ទទួលបាននូវការសាទរ និងការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ មានន័យថា ពេលពលរដ្ឋមកស្នើសុំលិខិតឆ្លងដែន ឬ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គាត់មានជម្រើសចង់ប្រើសេវាផ្ញើដល់ផ្ទះ ឬយ៉ាងណា ក្រោយពេលបោះពុម្ពរួច (ដោយពុំចាំបាច់ត្រឡប់មកយកវិញឡើយ)។ ជាលទ្ធផល គិតមកទល់បច្ចុប្បន្ន កិច្ចសហការលើការប្រើប្រាស់សេវាប្រៃណីយ៍កម្ពុជា បានផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែនដែលបានបោះពុម្ពរួចទៅដល់លំនៅឋានប្រជាពលរដ្ឋបានចំនួន ២២ ៧២១កញ្ចប់ (គិតពីខែមិថុនា ២០២៤ – វិច្ឆិកា ២០២៥ ឬគិតជាមធ្យម ចំនួន ១ ២៦២កញ្ចប់/ខែ) និងផ្តល់សេវាដឹកជញ្ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋបានចំនួន ២១ ២​៥៥កញ្ចប់ (គិតពីខែវិច្ឆិកា ២០២៤ – វិច្ឆិកា ២០២៥ ឬគិតជាមធ្យមចំនួន ១៦៣៥កញ្ចប់/ខែ)។ នេះជាជោគជ័យដ៏ធំមួយនៃកិច្ចសហការនៃភាពជាដៃគូរវាងអង្គភាពរដ្ឋ និងអង្គភាពរដ្ឋ។

ដោយបានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឈានមួយជំហានទៀត ដោយពង្រីកបន្ថែមកិច្ចសហការជាមួយវិស័យឯកជនគឺ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនដែលមានឈ្មោះបោះសម្លេងដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះជារបស់ខ្មែរ បង្កើតឡើងដោយកូនខ្មែរ និងមានការរួមចំណែកជាច្រើនក្នុងការជួយអភិវឌ្ឍសង្គមជាតិ។ ការពង្រីកបន្ថែមភាពជាដៃគូនេះ មិនមែនជាការប្រកួតប្រជែងគ្នាដៃគូបច្ចុប្បន្នទេ (ប្រៃណីយ៍កម្ពុជា) ប៉ុន្តែជាការបំពេញបន្ថែមឱ្យគ្នាផង និងជាការផ្តល់ជម្រើសបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋផង។ យើងជឿជាក់ថា ភាពជាដៃគូរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ចាប់ពីពេលនេះតទៅ នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋផងនិងជួយពង្រឹងសេវាឱ្យកាន់តែមានគុណភាពជាលំដាប់។

ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ដែលមានឯកសារត្រូវផ្ញើជូនប្រជាពលរដ្ឋ)និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលទទួលភារកិច្ចក្នុងការផ្តល់សេវាបញ្ញើឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ផ្តល់សេវាឱ្យបានល្អជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ មានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ទឹកមុខញញឹម រួសរាយរាក់ទាក់សូមយកកម្រៃសេវាដែលបានកំណត់ក្នុងបញ្ជីផ្តល់សេវា ដោយមិនអនុញ្ញាតឱ្យយកកម្រៃលើសពីការកំណត់ឡើយ សូមរក្សាការសម្ងាត់ និងឯកជនភាពនៃឯកសារបញ្ញើ ជៀសវាងបែកធ្លាយព័ត៌មាន ឬ ទិន្នន័យក្នុងឯកសារបញ្ញើ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួន សូមយកចិត្តទុកដាក់ថែរក្សាឯកសារបញ្ញើរបស់ប្រជាពលរដ្ឋឱ្យបានល្អ ជៀសវាងបាត់បង់ ខូចខាត ឬផ្ញើទៅខុសទីតាំង ដែលធ្វើឱ្យខកខាតពេលវេលា សូមយកចិត្តទុកដាក់សហការជាមួយក្រុមហ៊ុន ដើម្បីពង្រីកការផ្តល់សេវាដឹកជញ្ជូននេះឱ្យបានកាន់តែទូលំទូលាយ កាន់តែឆាប់រហ័ស ស្របតាមខ្លឹមសារនៃអនុស្សរណៈនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *