កម្ពុជានឹងរៀបចំពិព័រណ៍រថយន្ត និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលមិនធ្លាប់មាន

ភ្នំពេញ ៖ពិព័រណ៍រថយន្តភ្នំពេញដែលជាពិព័រណ៍រថយន្តឈានមុខគេមួយនៅកម្ពុជា នឹងរៀបចំឡើងនៅអំឡុងខែមីនា ឆ្នាំ២០២៤ ដើម្បីបង្ហាញពីរចនាបទ និងបច្ចេក​វិទ្យាទំនើបចុងក្រោយបំផុតនៃយានយន្តដោយរំពឹងថានឹងមានអ្នកទស្សនាជាង ២ម៉ឺននាក់។

ពិព័រណ៍រថយន្តភ្នំពេញនេះនឹងមិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់យុទ្ធសាស្ត្រមួយដែលមានគោលបំណងក្នុងការនាំមកនូវ​ការរួមគ្នា​រវាងវិស័យ​យានយន្ត និងអ្នកប្រើប្រាស់។ ជាមួយនឹងទីផ្សាររថយន្តរបស់កម្ពុជាមានតម្លៃប្រមាណជាង ២ ពាន់លានដុល្លារ និងទទួលបានបទពិសោធន៍ពីអត្រាកំណើនប្រចាំឆ្នាំ ១១ភាគរយ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ បានបង្ហាញថាទីផ្សាររថយន្តកំពុងរីកចម្រើន​យ៉ាងឆាប់រហ័សនេះ។

អ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា ការតាំងពិព័រណ៍ររថយន្តភ្នំពេញ គឺមិនត្រឹមតែ​ជាព្រឹត្តិការណ៍តាំងពិព័រណ៍ររថយន្តប៉ុណ្ណោះទេ តែវាគឺជាចលនាឆ្ពោះទៅរកការច្នៃប្រឌិត និងឧត្តមភាពក្នុងវិស័យយានយន្ត។ ពិព័រណ៍នេះសន្យាថានឹងក្លាយជាមជ្ឈមណ្ឌលដែលមានប្រសិទ្ធភាព និងសកម្មសម្រាប់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗឈានមុខគេ ដែលមិនទាន់រាប់បញ្ចូលនូវវត្តមាន​បន្ថែម​នៃអ្នក​ផ្គត់​ផ្គង់គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តនោះទេ។

ព្រឹត្តិការណ៍នេះផ្តល់នូវទម្រង់ដ៏ស្អិតល្មួតស្រដៀងនឹងការតាំងបង្ហាញរថយន្តដ៏ល្បីរបស់ប្រទេសសិង្ហបុរី និងទីក្រុងបាងកក។ វាជាឱកាសមួយសម្រាប់អ្នកដែលចូលចិត្តរថយន្ត និងអ្នកដែលមានបំណងក្នុងការទិញរថយន្តដើម្បីស្វែងយល់អំពីរថយន្តជាច្រើនប្រភេទក្នុងបរិយាកាស​គ្មាន​សម្ពាធក្នុងការប្រៀបធៀបម៉ាកផ្សេងៗ និងបានឃើញនិន្នាការ​ចុងក្រោយបំផុត រួមទាំងការកើនឡើងនៃយានយន្តអគ្គិសនី (EVs)។

ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រឹត្តិការណ៍នេះក៏នឹងរៀបចំសិក្ខាសាលា និងបទបង្ហាញភាពជាដៃគូ​ជាមួយអង្គការសុវត្ថិភាពក្នុងមូលដ្ឋាន និងបង្ហាញពីទិដ្ឋភាពអប់រំដែលផ្តោតលើការលើកកម្ពស់ចំណេះដឹងរបស់សាធារណជន​អំពីផលប៉ះពាល់នានាទៅលើ​បរិស្ថាន និង​របៀប​ដែលពួកគេអាចរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published.Required fields are marked *