នំតយខ្ទិះ រសជាតិឆ្ងាញ់ប្លែក កំពុងបំបែកចំណែកទីផ្សារ និងមានប្រជាប្រិយភាពខ្ពស់

ភ្នំពេញ ៖ បន្ទាប់ពីបានទទួលទានអាហាររួច បង្អែមគឺជាអ្វីដែលប្រជាជនខ្មែរនិយមទទួលទានលាងមាត់ ហើយមានអ្នកខ្លះកើតជាទម្លាប់ទទួលទានបង្អែមជាប់ជាប្រចាំគ្រួសារតែម្ដង។

តយខ្ទិះ ដែលមានអ្នកខ្លះហៅថា បាញ់ដុក ជាបង្អែមមួយប្រភេទដែលផលិតពីម្សៅអង្ករ កូរវឹក នៅលើកម្ដៅភ្លើងភ្លើងរហូតដល់ស្វិតល្អ មានរសជាតិផ្អែម ជាជះក្លិនឈ្ងុយពីស្លឹកតយ និងខ្ទិះដូង លាយជាមួយល្ងររោយពីលើ ធ្វើឱ្យអ្នកដែលបានទទួលទានជក់ចិត្តក្រៃលែង។

អ្នកស្រី ពាង ម៊ីសៀក ជាម្ចាស់សិប្បកម្មផលិតនំតយខ្ទិះ មានទីតាំងនៅក្រុងតាខ្មៅបានប្រាប់ AMS ឱ្យដឹងថា ការផលិតនំតយខ្ទិះនៅពេលបច្ចុប្បន្នដែលមានលក្ខណៈដែលសិប្បកម្មប្រចាំគ្រួសារកំពុងមានការគាំទ្រយ៉ាងច្រើន ហើយអាចលក់បានដល់ទៅ ១ ៥០០ ទៅ ២ ០០០ នំក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ឬក៏ថ្ងៃបុណ្យទានអាចលក់បានរហូតដល់ ៣ ០០០ទៅ ៤ ០០០ នំក៏មាន។  

អ្នកស្រីបានបន្តថា ៖

“អតិថិជនរបស់នំតយខ្ទិះនេះ ភាគច្រើនជាអ្នកគិតលើគុណភាព រសជាតិ និងអនាម័យ ដោយពុំគិតពីតម្លៃ ៣ ០០០រៀល ក្នុងមួយកែវនោះឡើយ។ បច្ចុប្បន្ននេះ សិប្បកម្មយើងស្ថិតនៅក្រុងតាខ្មៅ ហើយយើងមានចែកចាយលក់នៅក្នុងក្រុងតាខ្មៅផ្ទាល់ ក្រៅពីនេះក៏ដូចជាមានលក់នៅពីរទីតាំងផ្សេងទៀតគឺ ទល់មុខផ្សារដើមគ និងម្ដុំស្ពានអាកាសចោមចៅផងដែរ។  ចំពោះ ចំណុចសំខាន់របស់នំតយខ្ទិះនេះគឺអនាម័យដែលត្រូវបានយកចិត្តទុកដាក់តាំងពីការផលិតរហូតដល់ច្រកដាក់កែវ ហើយរឹតតែពិសេសនោះគឺរស់ជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ដោយសារផលិតពីវត្ថុធាតុដើមធម្មជាតិស្រស់ៗដូចជាស្លឹកតយស្រស់ៗ ហើយខ្ទិះដូងដែលគេប្រើគឺដូងក្នុងស្រុកនិងពូតយកខ្ទិះដើមថ្មីៗតែម្ដង”

គួរបញ្ជាក់ដែរថា អ្នកស្រី ពាង ម៊ីសៀក ​ទើបតែចាប់ផ្ដើមផលិតនំនេះនៅខែសីហា ឆ្នាំ២០២១ ប៉ុណ្ណោះ ដោយដើមឡើយក្នុងគ្រាផលិតសាកល្បងទ្រង់ទ្រាយតូច ប្រមាណ ៥០-១០០កែវក្នុងមួយថ្ងៃ និងចំណាយដើមទុនតិចតួចប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានការគាំទ្រជាបន្តបន្ទាប់ និងទំហំផលិតកាន់តែធំ ដើមទុនដែលត្រូវចំណាយកាន់តែច្រើននោះគឺថ្លៃឈ្នួលកម្លាំងពលកម្មសម្រាប់អ្នកផលិតប្រមាណ១០នាក់ ក្រៅពីនេះគឺថ្លៃចំណាយទូទៅដូចជាថ្លៃវត្ថុធាតុដើម ថ្លៃទឹក ភ្លើង និងហ្គាសជាដើម។

អ្នកស្រីបន្ថែមថា រូបមន្តរបស់នំតយខ្ទិះនេះ អ្នកស្រីបានរៀនពីម្តាយមីង និងបានរួមគ្នាកែច្នៃជានំថ្មីមួយប្រភេទដែលមានរសជាតិឆ្ងាញ់ប្លែក និងមានការគាំទ្រច្រើន។ យ៉ាងណាមិញ នៅក្នុងការប្រកបអាជីវកម្មមួយនេះក៏មានកត្តាប្រឈមផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងការដឹកជញ្ជូននំឲ្យអតិថិជនមិនទាន់តម្រូវការ ហើយគុណភាពនំក៏មិនអាចធន់ទៅនឹងអាកាសធាតុក្ដៅបានយូរនោះដែរ អាចរក្សាបានត្រឹម៣ម៉ោងប៉ុណ្ណោះ ដូច្នេះទាំងការផលិត ទាំងការរក្សាទុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងការផ្អូមខូចខាត។ សម្រាប់ថ្ងៃអនាគត អ្នកស្រី ពាង ម៊ីសៀក ចង់ពង្រីកទីផ្សារនំប្រភេទនេះទៅកាន់ផ្សារទំនើបនានា និងចង់ឱ្យគេបានឃើញថា នំខ្មែរមានរសជាតិឆ្ងាញ់ ប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ និងជាផលិតផលក្នុងស្រុក មិនប៉ះពាល់សុខភាព។ ឆ្លៀតក្នុងឱកាសនេះ ម្ចាស់សិប្បកម្មនំតយខ្ទិះ ក៏បានណែនាំដល់សហគ្រិនផ្សេងទៀតពិសេសបងប្អូនដែលជាស្ត្រី ត្រូវមានភាពរឹងមាំ គួររកចំណុចមួយដែលអាចឱ្យយើងជោគជ័យបានឆាប់រហ័ស ហើយក៏ត្រូវតែខំប្រឹងនៅក្នុងអាជីវកម្មដែលកំពុងធ្វើ ជាពិសេសការស្វែងរកដំណោះស្រាយចំពោះមុខ ដើម្បីអាចជំរុញអាជីវកម្មបានជោគជ័យ។ ចុងក្រោយ អ្នកស្រីក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ ក៏ដូចជាស្រឡាញ់ពេញចិត្តនឹងរសជាតិឆ្ងាញ់ប្លែករបស់នំតយខ្ទិះរបស់សិប្បកម្មអ្នកស្រីផងដែរ៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១