មីយ៉ាន់ម៉ា ៖ ក្រោយកើតមានរបបរដ្ឋប្រហារយោធាក្នុងរយៈពេលជាច្រើនខែកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា បានបង្កើតនូវស្ថានការណ៍ដ៏លំបាក អសន្តិសុខ ជួបឱនភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារកត្តាប្រឈមធំចំនួន២ គឺវិបត្តិកូវីដ និងវិបត្តិនយោបាយ ខណៈដែលតម្លៃនៃការនាំចូលទំនិញកាន់តែថ្លៃឡើងជាលំដាប់ និងកំពុងធ្វើឲ្យរូបិយវត្ថុរបស់ខ្លួនធ្លាក់ចុះ ស្របពេលដែលចំនួននៃប្រាក់ដុល្លារក៏មានការធ្លាក់ចុះតំណាលគ្នា។

រូបិយវត្ថុ មីយ៉ាន់ម៉ា Kyat នៅក្នុងសប្តាហ៍នេះបានធ្លាក់ចុះតម្លៃរហូតទៅដល់ ៥០ ភាគរយ គិតចាប់តាំងពីមានរដ្ឋប្រហារដោយយោធាកាលពីខែកុម្ភៈកន្លងមក ដោយសារតែលុយបម្រុងបរទេសមួយភាគធំរបស់ខ្លួនត្រូវបានបង្កកទុកដោយសហរដ្ឋអាមេរិកនៅឡើយ ហើយជំនួយអន្តរជាតិជាច្រើនក៏ត្រូវបានផ្អាកដំណើរការ។

រដ្ឋាភិបាលបន្តរឹតបន្តឹងនៃការដកលុយ Kyat ចេញពីធនាគារដែលវាកំពុងបានធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពគណនេយ្យរបស់ពួកគេ ដូចនេះ លុយដុល្លារ លុយសិង្ហបុរី និងលុយបាត ជាដើម កាន់តែច្រើនត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅទូទាំងប្រទេស។

បញ្ហាដែលកំពុងកើតមាននេះត្រូវបានអ្នកជំនាញធ្វើការព្យាករណ៍ ហើយត្រូវបានចេញផ្សាយនៅលើបណ្តាញសារព័ត៌មាន The Bloomberg ថា តម្លៃរបស់លុយ Kyat មីយ៉ាន់ម៉ា នឹងធ្លាក់ទៅដល់ ២ ៤០០ក្នុងមួយដុល្លារអាមេរិកនៅត្រឹមបំណាច់ឆ្នាំនេះ ហើយនឹងបន្តធ្លាក់ទៅដល់ ៣ ២០០ kyat នៅចុងឆ្នាំ២០២២។
យោងតាមការការស្រាវជ្រាវដោយការិយាល័យម៉ាក្រូសេដ្ឋកិច្ចនៃ ASEAN បូក ៣ (ASEAN+3) បានបង្ហាញថា រូបិយវត្ថុធ្លាក់ចុះខ្លាំងបានធ្វើឲ្យសេដ្ឋកិច្ចរបស់ មីយ៉ាន់ម៉ា កាន់តែធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរ ហើយក្រុមហ៊ុនអាជីវកម្មកាន់តែច្រើនកំពុងត្រៀមខ្លួនបិទទ្វារជាបន្តបន្ទាប់ ពីព្រោះថាតម្លៃនៃការនាំចូលទំនិញកាន់តែថ្លៃ វត្ថុធាតុដើមមានតម្លៃកាន់តែខ្ពស់ ខណៈដែលសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានដាំក្បាលចុះរហូតទៅដល់១៨,៧ភាគរយគិតត្រឹមបំណាច់ឆ្នាំកញ្ញា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content