អគ្គនាយក CSX ៖ ទោះរីកចម្រើនយឺតជាងប្រទេសជិតខាង តែវិស័យមូលបត្រកម្ពុជាទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនយ៉ាងគំហុក

ភ្នំពេញ ៖ ជាង១០ឆ្នាំមកហើយដែលកម្ពុជាព្យាយាមអភិវឌ្ឍន៍វិស័យមូលបត្រ ដើម្បីឱ្យក្លាយជាបង្អែកដ៏រឹងមាំមួយសម្រាប់សេដ្ឋកិច្ចជាតិ។  បច្ចុប្បន្ន ទោះវិស័យនេះមានភាពរីកចម្រើនយឺតជាងប្រទេសជិតខាង ដូចជា វៀតណាម និងថៃ ក្តី ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យមូលបត្រកម្ពុជាមានសន្ទុះរីកចម្រើនខ្លាំងគួរកត់សម្គាល់។នេះបើតាមការលើកឡើងរបស់ លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) ។

នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីក្រោមកិច្ចសហការរវាងផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីពេលថ្មីៗនេះ លោក ហុង សុហួរ បានថ្លែងឱ្យដឹងថា៖ ចាប់តាំងពីចុងឆ្នាំ២០១៨មក វិស័យមូលបត្រកម្ពុជាទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនយ៉ាងគំហុកដោយកើននូវការជួញដូរប្រចាំថ្ងៃក្នុងទំហំប្រាក់ប្រមាណ១ម៉ឺនដុល្លារក្នុងឆ្នាំ២០១៧ កើនដល់ជាង២ម៉ឺនដុល្លារក្នុង១ថ្ងៃសម្រាប់ឆ្នាំ​២០​១​៨​។ សម្រាប់ឆ្នាំ២០១៩ ទំហំជួញដូរភាគហ៊ុនជាមធ្យមនៅក្នុងទីផ្សារបានឡើងដល់១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ទំហំនេះកើនដល់ជាង២៥ម៉ឺនដុល្លារក្នុងមួយថ្ងៃសម្រាប់ឆ្នាំ២០២០។

លោកអគ្គនាយក CSX បានលើកឡើងថា ៖

«តួលេខទាំងនេះបានបង្ហាញឱ្យឃើញថា វិស័យមូលបត្ររបស់កម្ពុជា ជាពិសេសទីផ្សារភាគហ៊ុន គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែ កំណើននេះហាក់មានកម្រិតនៅឡើយបើធៀបទំហំសេដ្ឋកិច្ចជាតិដែលមានប្រមាណ ៣០លានដុល្លារអាម៉េរិក។ ក្នុងមួយឆ្នាំៗ ម្ចាស់អាជីវកម្មនៅយើងស្រុកកៀរគរទុនពីទីផ្សារមូលបត្របានមិនដល់១០០លានដុល្លារផង តែប្រទេសជិតខាងថៃ និងវៀតណាមវិញ គេកៀរគរទុនពីវិស័យនេះបានដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ»។

សម្រាប់សាធារជនដែលវិនិយោគក្នុងវិស័យភាគហ៊ុនក៏មានចំនួនតិចតួចផងដែរ។ ក្នុងចំណោមប្រជាជនកម្ពុជា ១,៧លានដុល្លារ គឺមានត្រឹមប្រមាណ ៥,៥ម៉ឺននាក់ប៉ុណ្ណោះដែលបានបើកគណនីជួញដូរភាគហ៊ុន។ ទោះ វឌ្ឍនភាពនៃវិស័យមូលបត្រកម្ពុជានៅយឹតឆ្ងាយខ្លាំង ពីប្រទេសជិតខាងយ៉ាងនេះក្តី តែលោកអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាមើលឃើញបញ្ហានេះ គឺសក្តានុពល។ មានន័យថា ប្រសិនបើយើងមានលទ្ធភាពអាចកៀរគរមនុស្សឱ្យបាន១លាននាក់មកបើកគណនីជួញដូរភាគហ៊ុន ហើយម្នាក់ៗដាក់វិនិយោគត្រឹម១០០០ដុល្លារ នោះក្នុងមួយឆ្នាំទុនវិនិយោគក្នុងផ្សារហ៊ុនមានដល់១០០០លានដុល្លារ ហើយលុយវិនិយោគទាំងនោះ នឹងត្រលប់ទៅម្ចាស់អាជីវកម្មមួយៗសម្រាប់យកទៅពង្រីកអាជីវកម្មនៅក្នុងសកម្មភាពសេដ្ឋកិច្ច។

បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៨ ដែលមានក្រុមហ៊ុន៩បានចុះបញ្ជីជាភាគហ៊ុន និង ៩ទៀត បានចុះបញ្ជីជាសញ្ញបណ្ណ។ ក្រុមហ៊ុនទាំង១៨ កៀរគរទុនពីទីផ្សារមូលបត្របានចំនួន ៣១៧លានដុល្លារអាម៉េរិក។ ក្នុងចំណោម ក្រុមហ៊ុនទាំង៩ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនភាគហ៊ុន ក៏មាននូវវត្តមានធនាគារអេស៊ីលីដាមួយផងដែរ។

លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ថា៖

«សេដ្ឋកិច្ចជាតិ មិនអាចរីកចម្រើនអស់សក្តានុពលបានឡើយ បើសិនវិស័យមូលបត្រមិនរីកចម្រើនដូច្នេះទាមទារឱ្យ​តួអង្គពាក់ព័ន្ធទាំងអស់ត្រូវចូលរួមក្នុងវិស័យនេះដើម្បីផលប្រយោជន៍​សេដ្ឋកិច្ចប្រទេសទាំងមូល»។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ធ្លាប់មានប្រសាសន៍នាពេលកន្លងមកថា ៖ សម្រាប់ប្រទេសកម្ពុជា ថ្វីដ្បិតតែចាប់ផ្តើមទីផ្សារវិស័យមូលបត្រក្រោយគេ ជាទីផ្សារមួយតូច ក្មេងខ្ចី ប៉ុន្តែដំណើរការនៃការអភិវឌ្ឍវិស័យនេះគឺដើរទន្ទឹមនឹងនិន្នាការថ្នាក់តំបន់ និងនិន្នាការសាកលលោក។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ