ស្រូវជាង១៥ ម៉ឺនតោននៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ត្រូវបានប្រមូលទិញពីប្រជាកសិករ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការធ្លាក់ចុះនៃថ្លៃស្រូវ តែងកើតមានឡើងជារៀងរាល់ឆ្នាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ ព្រោះវាជារដូវប្រមូលផលរបស់បងប្អូនប្រជាកសិករ ដែលនេះជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ហើយវាពុំមែនជាកំហុសរបស់ប្រជាកសិករទាល់តែសោះនៅពេលដែលដំណាំស្រូវរបស់លោកដល់ពេលប្រមូលផល និងត្រូវតែប្រមូលផលឱ្យទាន់សភាពការណ៍នោះ។

ដំណោះស្រាយចំពោះវិស័យកសិកម្ម គឺទាមទារឱ្យសម្លឹងមើលទាំងមូល និងឱ្យបានគ្រប់ជ្រុងជ្រោយ ខណៈដែលក្រសួងកសិកម្មកំពុងតែបំពេញការងារ កំពុងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ ដើម្បីបញ្ចៀសការធ្លាក់ចុះតម្លៃស្រូវបន្តទៀត និងបន្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវដែលគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០​២​២ ស្រូវជាង១៥ ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានប្រមូលទិញពីប្រជាកសិករ។

ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នេះគឺជាវិធានការឆ្លើយតបបន្ទាន់ជាការ ស្វែងរកទីផ្សារជូនដល់ប្រជាកសិករដែលរងផលប៉ះពាល់ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធបំផុត ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យស្រូវអង្ករ។ ចំពោះដំណោះស្រាយទៀតសោត គឺជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងជាការងារលំបាក និងត្រូវប្រើពេលយូរ ប៉ុន្តែជាការងារដែលចាំបាច់ត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេនឹងទទួលបានផលមុនគេដែរ។ ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុញ្ញាតបន្ថែមថវិកា ដល់ធនាគារអភិវឌ្ឍន៍ជនបទបន្ថែមចំនួន ១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣ លានដុល្លារ តាមរយៈធនាគារ អភិវឌ្ឍន៍ ជនបទនិងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ទាន់ពេលវេលាប្រមូល​ផល ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានសហការគ្នាប្រមូលទិញយ៉ាងសស្រាក់សស្រាំ ក្នុងតម្លៃដែលអាចទទួលយកបាន។

ជំទាវ អ៊ឹម រចនា បានថ្លែងថា ៖

“រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានប្រមូលទិញស្រូវពីប្រជាកសិករបានជាង១៥ម៉ឺនតោនរួចមកហើយ ខណៈទិន្នផលស្រូវដែលនៅសស់មិនទាន់ដល់ពេលប្រមូលផល មានចំនួនប្រមាណ២០ភាគរយនៅខេត្តបាត់ដំបង និងជាង៥០ភាគរយនៅខេត្តបន្ទាយមានជ័យ”

នាពេលខាងមុនក្រសួងកសិកម្មនឹងជួយជ្រោមជ្រែង ដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្មដំណាំស្រូវដើរទៅមុខ និងឈានទៅកាត់បន្ថយបញ្ហាធ្លាក់ថ្លៃ ក្នុងរដូវប្រមូលរៀងរាល់ឆ្នាំ តាមរយៈយុទ្ធសាស្រ្ត៤ចំណុចដែលក្រសួងនឹងអនុវត្តរួមមាន៖

១- វិធានការផលិតពូជសុទ្ធល្អ ដែលសម្តេចតេជោហ៊ុនសែន បានប្រគល់ឱ្យក្រសួងអនុវត្ត ខណៈក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន។
២- វិធានការលក់ចែកចាយពូជក្នុងថ្លៃសមរម្យដែលនៅក្រោមថ្លៃទីផ្សារធម្មតា។
៣- វិធានការអ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម។
៤- វិធានការកម្មវិធីដាំដុះ ដើម្បីធានាការប្រើប្រាស់ទឹក និងការទិញមកវិញ មិនឱ្យចាល់ដូចការផលិតដែលគ្មានផែនការរួម។ ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួម ដល់យើងទាំងអស់គ្នា តាមរយៈការសម្របសម្រួល ការទិញដូរស្រូវ រវាងម៉ាស៊ីនកិនស្រូវជាមួយនឹងកសិករ នៅក្នុងតម្លៃស្រូវសមស្របមួយ ដែលអាចទទួលយកបានពីគ្រប់ភាគីទាំងអស់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ